backup og meta

ប៉ាម៉ា់ក់ចង់ឲ្យ​កូនធំឡើង​មានចរិតល្អ គួរចៀសវាងចំណុចទាំងនេះ​

ប៉ាម៉ា់ក់ចង់ឲ្យ​កូនធំឡើង​មានចរិតល្អ គួរចៀសវាងចំណុចទាំងនេះ​

ការ​ចិញ្ចឹម​កូន​មិន​មែន​ជា​រឿង​ងាយស្រួល​ទេ ពេល​ខ្លះ​ម៉ាក់ប៉ា​អាច​នឹង​សួរខ្លួនឯងទៀតថា​តើ​ត្រូវ​ចិញ្ចឹម​កូន​បែប​ណា​ដើម្បី​ឲ្យ​កូន​ឲ្យ​មានចរិត​ល្អ។ ដើម្បី​ចិញ្ចឹម​កូន​ឲ្យ​មាន​ចរិត​ល្អ​ម៉ាក់ប៉ា​គួរ​ចៀស​វាង​ប៉ុន្មាន​ចំណុច​ខាងក្រោម​នេះ។

. មិន​ឲ្យ​កូន​លេង​ជាមួយ​ក្មេង​ដទៃ

ក្មេង​នៅតែឯងអាច​នឹង​មិនសូវបាន​យល់ដឹង​ពីទំនាក់ទំនងខាងក្រៅ ឬអារម្មណ៍​រាប់អានគ្នាទៅវិញ​ទៅ​មក​​ដូចទៅ​នឹង​ក្មេង​ដែល​បាន​លេងជាមួយ​ក្មេង​ដទៃនោះទេ​​។ នៅ​ពេល​កូន​លេង​ជាមួយ​ក្មេង​ដទៃ​ កូន​តូច​នឹង​រៀន​ចេះ​ចែក​រំលែក លេងដោយស្មើ​ភាពគ្នា រាប់អាន​ក្មេង​ដទៃ​ដោយ​មិន​ប្រកាន់ និង​ចេះ​យកចិត្តទុកដាក់​លើ​អ្នកដទៃ​ទៀតផង។ កូនៗក៏អាច​ដឹង​ទៀត​ថា​អារម្មណ៍​ពួកគេ​អាច​នឹង​ទទួល​រង​ការ​ឈឺចាប់ ​នៅ​ពេល​ពួកគេ​ធ្វើ​អ្វី​មិន​ល្អ​ទៅ​លើ​ក្មេង​ដទៃ​ ដោយសារតែ​ក្មេង​ដទៃ​អាច​នឹង​យំ ឬ​មិន​សប្បាយ​ចិត្ត​។ ហេតុនេះ​ហើយ កូន​តូច​នឹង​យល់​ច្បាស់​ពី​អារម្មណ៍​ខ្លួន និង​ក្មេង​ដទៃ​នៅ​ពេល​ចំណាយ​ពេល​លេង​ជាមួយគ្នា។

. បណ្ដោយ​តាម​ចិត្ត​កូន​

ការ​​ចង់​បាននេះ​ចង់បាន​នោះ​​គឺ​ខុស​គ្នាពី​តម្រូវការដែល​ចាំបាច់​។ តម្រូវការ​មាន​ដូចជា​អាហារ ជម្រក សម្លៀកបំពាក់​ដែល​ម៉ាក់ប៉ា​ត្រូវ​ផ្តល់​ឲ្យ​កូន​តូច។ រីឯ​ភាព​ចង់​បាន​គឺ​ជា​ចំណង់​ទៅ​លើ​អ្វី​មួយ​ដូចជា​ប្រដាប់​លេង​ផ្សេងៗ​ជា​ដើម។ នៅ​ពេល​ដែល​ម៉ាក់ប៉ា​បំពេញ​ភាព​ចង់បាន​របស់​កូន​តូច​ភ្លាមៗ​ដោយ​មិន​ពន្យារ​ពេល ឬ​ឲ្យ​កូន​តូច​បង្ហាញ​ពី​អាកប្បកិរិយា​ល្អ​ជាមុន​សិន​មុន​នឹង​ទទួល​បាន​របស់​ដែល​គេ​ចង់​បាន នោះ​ម៉ាក់ប៉ា​អាច​នឹង​ប្រឈម​នឹង​បញ្ហា​នៅ​ពេល​ក្រោយ។ ប្រសិន​ជា​ម៉ាក់ប៉ា​បន្ត​ធ្វើ​បែប​នេះ​ កូន​តូច​នឹង​យល់​ថា​ពួកគេ​អាច​ទទួល​បាន​គ្រប់យ៉ាង​ដែល​គេ​ចង់បាន​ភ្លាមៗ ហើយ​បើ​ពួកគេ​មិន​ទទួល​បាន​ទេ កូនតូច​នឹង​បង្ហាញ​អត្តចរិត​មិន​ល្អ​ឡើង​មក​ដើម្បី​ទទួល​បាន​របស់​ដែល​គេ​ត្រូវការ។

. ម៉ាក់ប៉ា​ចំណាយ​ពេល​ច្រើន​លើ​ទូរសព្ទ ឬ​កុំព្យូទ័រ

កូនតូច​ចូលចិត្តទទួល​បាន​​ការ​ចាប់អារម្មណ៍​ពី​ម៉ាក់ប៉ា។ ប្រសិនជា​ពួកគេ​មិន​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នោះ​ទេ ពួកគេ​នឹង​ចាប់ផ្ដើម​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​ម៉ាក់ប៉ា។ ម៉្យាងទៀត​បើ​កូនតូច​តែង​ឃើញ​ម៉ាក់ប៉ា​រវល់​ជាមួយ​ទូរសព្ទ ឬ​កុំព្យូទ័រ​ច្រើន​​ដោយ​មិន​ងាក​មក​ចាប់​អារម្មណ៍​នឹង​ពួកគេ នោះ​ពួកគេ​នឹង​មិន​ធ្វើ​តាម​ការ​ណែនាំ​របស់​ម៉ាក់ប៉ា​ដើម្បី​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ទេ​។ ដូចនេះ​ម៉ាក់ប៉ា​យក​ល្អ​គួរលៃ​ពេល​វេលាឲ្យ​បាន​ត្រឹមត្រូវ​សម្រាប់​ការ​ប្រើប្រាស់​ទូរសព្ទ និង​យកចិត្តទុកដាក់​លើ​កូន​តូច។

. មិន​ផ្តល់​ជម្រើស​ដល់​កូន​តូច

កុំ​ទម្លាប់​ឲ្យ​របស់​លេង ឬ​របស់​អ្វី​មួយ​ដល់​កូនតូច​ដោយ​មិន​ផ្តល់​ជម្រើស​ផ្សេងៗ​។ ទម្លាប់​អាច​នឹង​ធ្វើ​ឲ្យ​កូន​តូច​មាន​ភាព​រឹង​ចចេស និង​នៅ​ពេល​ធំ​ឡើង​ពួកគេ​ចង់​បាន​តែ​របស់​មួយ​ប្រភេទ​ប៉ុណ្ណោះ ហើយ​ពួកគេ​នឹង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​បាន​របស់​នោះ។ យកល្អ​គួរ​ឲ្យ​ឱកាស​កូនតូច​ក្នុង​ការ​ជ្រើសរើស​មិន​ថា​ជា​រឿង​តូចតាច​ក៏​ដោយ។ ម៉ាក់ប៉ា​អាច​កំណត់​ត្រឹមតែ​ជម្រើស​ពីរ​ក៏​បានដើម្បី​ឲ្យ​កូន​តូច​ធ្វើ​ការ​ជ្រើសរើស

. មិន​ពន្យល់​ប្រាប់​កូន​តូច​ពី​មូលហេតុ​ដែល​ពួកគេ​ទទួល​ពិន័យ

ប្រសិនជា​ម៉ាក់ប៉ា​ដាក់​ពិន័យ​លើ​កូន ហើយ​មិន​បាន​ពន្យល់​ពួកគេ​ថា​ហេតុអ្វី​ កូន​នឹង​មិន​បញ្ចេញ​អត្តចរិត​ល្អ​តែ​បែរជា​មាន​អត្តចរិត​អាក្រក់​ទៅ​វិញ។ ដូចនេះ​ម៉ាក់ប៉ា​គួរ​ពន្យល់​ពួកកូន​ថា​ហេតុអ្វី​បាន​ជា​គេ​ត្រូវ​ទទួល​ពិន័យ និង​ប្រាប់​ពី​អ្វី​ដែល​ប៉ាម៉ាក់​រំពឹង​ថា​បាន​ពី​កូន​។ បើ​មិន​ដូច្នោះ​ទេ កូនៗ​​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​នោះ​ហាក់ដូចជា​សមិទ្ធផល​មួយ​របស់​ពួកគេ​ដែល​ឃើញ​ម៉ាក់ប៉ា​មាន​អារម្មណ៍​ច្របូកច្របល់ ឬ​មិន​សប្បាយចិត្ត។

អត្ថបទ​ពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.lifehack.org/509518/things-avoid-raise-well-behaved-kids

កំណែ​ប្រែបច្ចុប្បន្ន

08/06/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

បើកូនកើតគ្រុនផ្តាសាយប្រភេទ (Flu) B ប៉ាម៉ាក់គួរធ្វើម៉េចល្អ?

កូនឆ្លាតទៅបានដោយសារកត្តារួមផ្សំអីខ្លះ? មើលម៉េចទើបដឹងថាកូនឆ្លាត?


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 08, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម