backup og meta

ជំនាញជីវិតសំខាន់ៗ ម៉ាក់ប៉ាគួរបង្រៀនកូនតាំងពីតូច ដើម្បីឲ្យកូនត្រៀមសម្រាប់អនាគត

ជំនាញជីវិតសំខាន់ៗ ម៉ាក់ប៉ាគួរបង្រៀនកូនតាំងពីតូច ដើម្បីឲ្យកូនត្រៀមសម្រាប់អនាគត

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

ជំនាញ​ជីវិត គឺ​ជា​ដ៏​មេរៀន​មាន​តម្លៃ​ដែល​កូន​ៗ​នឹង​ត្រូវ​ប្រើ​ពេញ​មួយ​ជីវិត​របស់​កូន។ ប៉ុន្តែក្មេង​ភាគ​ច្រើន​មិន​បាន​រៀន​ពី​វិធី​ដោះ​ស្រាយ​ស្ថានការណ៍​ក្នុង​ពិភព​ពិត​រហូត​ទាល់​តែ​ចូល​រៀន​នៅ​វិទ្យាល័យ តែ​ម៉ាក់​មិន​ត្រូវ​ចាំ​ទាល់​តែ​ពេល​កូន​ធំ​ទើប​ចាប់​ផ្ដើម​បង្រៀន​ពី​ជំនាញ​ជីវិត​ឲ្យ​កូន​ដឹង​នោះទេ ត្រូវបង្រៀន​កូន​តាំង​ពី​នៅ​តូច។

១.​ការសម្រេច​ចិត្ត

ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​គឺ​ជា​ជំនាញ​ជីវិត​មួយ​ដែល​ក្មេង​គ្រប់​រូប​គួរ​រៀន​តាំង​ពី​វ័យ​តូច​ៗ។ យើង​ជា​ម៉ាក់​ប៉ា​គួរ​ឲ្យ​កូន​ដឹង​ពី​ជំហាន​នីមួយ​ៗ​មុន​ពេល​សម្រេច​ចិត្ត​រឿង​អ្វី​មួយ។ យើង​ជួយ​ថ្លឹង​ថ្លែង​ពី​ការ​សម្រេច​ចិត្ត​របស់​កូនៗ រក​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​រួច​បណ្ដោយ​ឲ្យ​កូន​ជ្រើស​រើស​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ ដើម្បី​ឲ្យ​គេ​ដឹង​ពី​លទ្ធផល​នៃ​ការ​សម្រេច​ចិត្ត​ខ្លួន​ឯង​នឹង​ទទួល​បាន​យ៉ាង​ណា។

២.សុខ​ភាព ​និង ​អនាម័យ

ពន្យល់​កូនៗ​ឲ្យ​ដឹង​ថា សុខភាព និង​អនាម័យ​មាន​សារៈសំខាន់​ប៉ុនណា​នៅ​ក្នុង​ការ​រស់​នៅ​ប្រចាំ​របស់​មនុស្ស​យើង​ម្នាក់​ៗ។ ដូច​នេះ ពេល​ធំ​ទៅៗ កូន​ៗ​ចេះ​ថែ​សុខភាព​ខ្លួន​បាន​ល្អ ចៀស​ផុត​ពី​ជំងឺ​ដែល​ធ្វើ​ឲ្យ​យើង​មាន​សុខភាព​ទ្រុឌ​ទ្រោម​បាន។

៣.ការ​គ្រប់គ្រង​ពេល​វេលា

ការ​បង្រៀន​កូន​ឲ្យ​ចេះ​ចែក​ពេល​វេលា​បាន​ល្អ​មិន​ត្រឹម​តែ​អាច​ឲ្យ​កូន​ធ្វើ​អ្វី​ៗ​ទាន់​ពេល ហើយ​សម្រួល​ដល់​យើង​ជា​ម៉ាក់​ប៉ា​ទេ ការ​ដែល​ឲ្យ​កូន​ចេះ​ជំនាញ​នេះ​តាំង​ពី​ក្មេង ជួយ​ឲ្យ​កូន​មាន​ទម្លាប់​ល្អ ហើយ​ពេល​ដែល​ចូល​វ័យ​ធំ​ទៅ កូន​អាច​ក្លាយ​ជា​បុគ្គល​ម្នាក់​ដែល​គោរព​ពេល​វេលា​បាន​ល្អ។

៤.ការ​ចេះ​ទុក​ដាក់​លុយ​កាក់

មនុស្ស​ធំៗ ស្ទើរ​គ្រប់​រូប​មាន​បញ្ហា​ទាក់​ទង​នឹង​ការ​គ្រប់​គ្រង​លុយ​កាក់​ដែល​ខ្លួន​មាន។ យើង​គួរ​បង្រៀន​កូន​ពី​រឿង​នេះ​តាំង​កូន​នៅ​តូច ឲ្យ​កូន​ដឹង​ថា ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​យើង​លុយ​គឺ​ជា​ចំណែក​សំខាន់​មួយ​ដែល​យើង​ត្រូវ​ការ។ វា​សំខាន់​ណាស់ ​ដែល​យើង​ត្រូវ​ឲ្យ​កូន​ចេះ​រឿង​នេះ ដូច​នេះ​ពេល​កូន​ៗ​មាន​ប្រាក់​ខែ​ដំបូង ពួក​គេ​អាច​ចេះ​ទុក​ដាក់​លុយ​ដោយ​ខ្លួន​ឯង។

ស្រប​គ្នា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ជំនាញ​ជំងឺ​កុមារ ឲ្យ​ដឹង​ថា ក្រៅ​ពី​រឿង​រៀន​នៅ​ក្នុង​សាលារៀន នៅ​មាន​រឿង​សំខាន់​ៗ​ជា​ច្រើន​ដែល​កូន​តូច​ៗ​ត្រូវ​រៀន។ ក្រៅ​ពី​ជំនាញ​ជីវិត​ដែល​បាន​រៀប​រាប់​ខាង​លើ នៅ​មាន​ជំនាញ​ជីវិត​មួយ​ចំនួន​ទៀត​ដែល​កូន​ត្រូវ​ចេះ​ពី​តូច លុះ​ធំ​ឡើង កូន​ៗ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ពេល​អនាគត​រួម​មាន៖

– រៀន​ចម្អិន​អាហារ

– រៀន​ធ្វើ​ការ​ជាមួយ​អ្នក​ដទៃ តាម​រយៈ​ការ​លេង​ជាមួយ​មិត្តភក្តិ

– រៀន​ស្លៀក​ពាក់​ដោយ​ខ្លួន​ឯង

– រៀន​គោរព​វិន័យ

– រៀន​ទទួល​ខុស​ត្រូវ

– ចូល​រួម​សម្អាត​ផ្ទះ។ល។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

02/10/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ប៉ាម៉ាក់បើធ្វើរឿងទាំងនេះច្រើន ដូច​កំពុងដាក់​សម្ពាធកាន់តែខ្លាំងលើកូន​

ទង្វើតូចតាច តែអាចផ្ដល់ក្ដីស្រលាញ់ឲ្យកូនៗ ប៉ាម៉ាក់មិនគួរមើលរំលង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 02, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម