backup og meta

កុំ​ស្រែក​ឲ្យ​កូន​ពេល​មិន​ស្ដាប់​បង្គាប់ ម៉ាក់​ប៉ា​អាច​ដោះ​ស្រាយ​ដោយ​វិធី​ត្រជាក់​ទាំង​នេះបាន

កុំ​ស្រែក​ឲ្យ​កូន​ពេល​មិន​ស្ដាប់​បង្គាប់ ម៉ាក់​ប៉ា​អាច​ដោះ​ស្រាយ​ដោយ​វិធី​ត្រជាក់​ទាំង​នេះបាន

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

ក្មេង​នៅ​ពេល​លូត​លាស់​ធំ​ទៅៗ កូន​អាច​នឹង​បង្ហាញ​ពី​អាកប្បកិរិយា​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​យើង​ជា​ម៉ាក់​ប៉ា​ទាស់​ចិត្ត ហើយ​បើ​យើង​សង្កេត​ទៅ ទង្វើ​ដែល​ប៉ា​ម៉ាក់​ភាគ​ច្រើន​មិន​ចូល​ចិត្ត​ពេល​ដែល​កូន​ៗ​ធ្វើ​នោះ គឺ​និយាយ​មិន​ស្ដាប់​បង្គាប់​តាម។ ពេល​ដែល​កូន​មាន​ចរិត​បែប​នេះ ធ្វើ​ឲ្យ​ម៉ាក់​ប៉ា​មួយ​ចំនួន​ទ្រាំ​មិន​បាន ទៅ​ជា​ខឹង វាយ​កូន​។ល។ បើ​កូន​មិន​ស្ដាប់ យើង​គួរ​តែ​ប្រើ​វិធី​អី​ដោះ​ស្រាយ​ទើប​ល្អ?

បើ​តាម​ដំណោះ​ស្រាយ​របស់​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ យើង​ត្រូវ​ដឹង​ថា ខួរ​ក្បាល​របស់​អា​អូន​តូចៗ អាយុ​ក្រោម ៥-៦​ឆ្នាំ គឺ​ចាប់​អារម្មណ៍​តែ​រឿង​មួយ​មុខ​តែ​ប៉ុណ្ណោះ​នៅ​ក្នុង​ពេល​មួយ។ ដូច​នេះ​បើ​យើង​ចង់​ឲ្យ​កូន​ស្ដាប់​បង្គាប់ យើង​ត្រូវ​ទាញ​ចំណាប់​អារម្មណ៍ និង​ទំនាក់​ទំនង​ជាមួយ​កូន​ជាមុន​សិន​ដោយ៖

– ដើរ​ទៅ​ជិត​កូន

– ដាក់​ខ្លួន​អង្គុយ​ក្បែរ​កូន

– សួរ​នាំ​កូន​ពី​អ្វី​ដែល​កូន​លេង (ឧ.កូន​កំពុង​លេង​អ្វី ឬ​ធ្វើ​អ្វី។ល។)

ឆ្លៀត​ឱកាស​នេះ ម៉ាក់​ប៉ា​អាច​បន្លប់​កូន​ឲ្យ​ធ្វើ​អ្វី​ដែល​យើង​ចង់​ឲ្យ​កូន​ធ្វើ​បាន​ដោយ​និយាយ​ទៅ​កាន់​កូន​ស្រួល​បួល ឬ​ប្រើ​ពាក្យ​លួង​លោម​ជាដើម។

“ឧទាហរណ៍​ថា យើង​ចង់​ហៅ​កូន​មក​ញ៉ាំ​បាយ តែ​កូន​មិន​មក អ៊ីចឹង​យើង​គួរ​តែ​ទៅ​លួង​លោម​កូន ឬ​អាច​បង្កើត​ជា​កិច្ច​សន្ទនា​ខ្លី​មួយ​ជាមួយ​កូន រួច​សឹម​ហៅ​កូន​មក​ញ៉ាំ​ដោយ​អាច​និយាយ​ថា លេង​តុក្កតា​នេះ​យូរ ឥឡូវ​តុក្កតា​ហត់​ហើយ​ឲ្យ​សម្រាក​សិន យើង​ទៅ​ញ៉ាំ​បាយ​សិន​ទៅ ចាំ​បន្តិច​ទៀត​សឹម​លេង​បន្ត។ល។”

វេជ្ជបណ្ឌិត​ឯក​ទេស​ជំងឺ​កុមារ​រូប​នេះ​បន្ត​ថា យើង​ត្រូវ​ទាញ​ចំណាប់​អារម្មណ៍​កូន​ជាមុន​សិន មុន​នឹង​យើង​ចង់​ឲ្យ​កូន​មក​ចាប់​អារម្មណ៍​អ្វី​ដែល​យើង​ចង់​និយាយ។ ចៀស​វាង​ការ​ស្រែក​គំហក ឬ​ទាស់​សម្ដី​ជាមួយ​កូន​ៗ ព្រោះ​អំពើ​វាយ​តប់ ស្រែក​គំហក​ដាក់​កូន​នេះ សុទ្ធ​តែ​ផ្ដល់​ភាព​អវិជ្ជមាន​ដល់​កូន ថែម​ទាំង​អាច​ឲ្យ​កូន​ខ្លាច​យើង​ជា​ម៉ាក់​ប៉ា​មិន​ហ៊ាន​នៅ​ជិត​ក៏​ថា​បាន។

មួយ​វិញ​ទៀត ម៉ាក់​ប៉ា​ក៏​ត្រូវ​ដឹង​ពី​ទង្វើ​ដែល​យើង​ធ្វើ​អាច​បណ្ដាល​ឲ្យ​កូន​ចាប់​ផ្ដើម​មិន​ស្ដាប់​បង្គាប់​ដែរ​ដូច៖

១. រអ៊ូ​ដដែល​ៗ​ឲ្យ​កូន​ឭ

២. ប្រើ​ពាក្យ​រិះ​គន់ ឬ​គំរាម​កូន(ឧ.កូន​ឯង​គួរ​ឲ្យ​ធុញ ឬ​បើ​ហៅ​មិន​ឮលើក​ក្រោយ ប្រយ័ត្ន​ត្រូវ​ធ្មោង។ល។)

៣. បញ្ជា​កូន​ធ្វើ​នេះ​នោះ​តាម​ចិត្ត​ចង់

៤. មិន​ចាប់​អារម្មណ៍​នឹង​កូន។ល។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

08/10/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការសរសើរកូនល្អ តែបើម៉ាក់ប៉ាធ្វើជ្រុលពេក ផ្ដល់ផលមិនល្អដល់កូន និងខ្លួនវិញ

បារម្ភខ្លាចកូន មិនចេះជុះលើបង្គន់ ម៉ាក់ប៉ាអាចសាកល្បងបង្រៀនកូនតាមតិចនិកនេះ


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 08, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម