backup og meta

ការសរសើរកូនល្អ តែបើម៉ាក់ប៉ាធ្វើជ្រុលពេក ផ្ដល់ផលមិនល្អដល់កូន និងខ្លួនវិញ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 07, 2020

    ការសរសើរកូនល្អ តែបើម៉ាក់ប៉ាធ្វើជ្រុលពេក ផ្ដល់ផលមិនល្អដល់កូន និងខ្លួនវិញ

    ចំពោះ​ក្មេង​តូចៗក៏​ត្រូវ​ការ​ឮពាក្យ​សរសើរ​បាន​ច្រើន ដើម្បី​ឲ្យ​អា​អូន​មាន​ផ្នត់​គំនិត​វិជ្ជមាន និង​ជួយ​ឲ្យ​លូតលាស់​បានល្អ។ ប៉ុន្តែ ប៉ា​ម៉ាក់​ត្រូវ​ដឹង​ថា ការ​សរសើរ​កូន​ហួសហេតុពេក ក៏​វា​មិន​ជា​ល្អ​ប៉ុន្មាន​សម្រាប់​អា​អូន​ដែរ។

    លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ បាន​ពន្យល់​ឲ្យ​ដឹង​ថា ការ​សរសើរ​កូន គឺ​ជា​រឿង​ល្អ​ដែល​យើង​ត្រូវ​ធ្វើ​ជាមួយ​កូន ប៉ុន្តែ​ម៉ាក់​ប៉ា​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​ពាក្យ​សម្តី​សរសើរ​ទៅ​កាន់​កូន ដើម្បី​ចៀសវាង​កុំ​ឲ្យ​កូន​ក្លាយ​ជា​ក្មេង​ដែល​ញៀន​ទៅ​នឹង​ការ​សរសើរ។

    ១.នៅ​ពេល​អា​អូន​អាយុ​ក្រោម​៥​ឆ្នាំ យើង​អាច​សរសើរ​ទៅ​លើ​លក្ខណៈ​សម្បត្តិ​ល្អ​របស់​អា​អូន​ដូច​ជា កូន​ឆ្លាត កូន​ស្អាត កូន​ពូកែ កូន​ល្អ។ល។

    ២.នៅ​ពេល​កូន​មាន​អាយុ​លើស​៥​ឆ្នាំ យើង​ត្រូវ​សរសើរ​ទៅ​លើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង សេចក្ដី​ព្យាយាម​នៃ​ដំណើរ​ការ​នៃ​ការ​ធ្វើ​កិច្ចការ​របស់​គេ។

    លោក​ស្រី​បន្ត​ថា ម៉ាក់​ប៉ា​គ្រប់​រូប​តែង​ចង់​ឃើញ​កូន​ខ្លួន​ជោគជ័យ​លើស​គេ ជា​មនុស្ស​ពូកែ រៀន​បាន​លេខ១​រាល់​ខែ ប៉ុន្តែ​ពេល​កូន​ធ្វើ​មិន​បាន​ដូច​ការ​គិត បែរ​ជា​ស្ដី​បន្ទោស​ប្រៀប​បាន​នឹង​ការ​បំបាក់​ទឹក​ចិត្ត​របស់​កូន​ទៅ​វិញ​ទេ។ ដូច​នេះ​ហើយ ម៉ាក់​ប៉ា​គួរ​ឲ្យ​តម្លៃ​ទៅ​លើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​កូន​ជា​ជាង​លទ្ធផល។ បើ​កូន​រៀន​មិន​បាន​លេខ១ តែ​កូន​បាន​ខិតខំ​រៀន​ហើយ យើង​ជា​ម៉ាក់​ប៉ា​ត្រូវ​សរសើរ និង​លើក​ទឹក​ចិត្ត​កូន​ទើប​ល្អ។

    ផ្ទុយ​ទៅ​វិញ បើ​ម៉ាក់​ប៉ា​តែង​តែ​និយាយ​សរសើរ​គ្រប់​ពេល​វេលា ថ្នាក់​ថ្នម​កូន​គ្រប់​ពេល វា​អាច​បង្ក​ជា​ផល​ប៉ះពាល់​ទៅ​វិញ​ចំពោះ​អា​អូន និង​អាច​ធ្វើ​ឲ្យ​ម៉ាក់​ប៉ា​ពិបាក​ដូច​ជា៖

    – មាន​អំនួត​ហួស

    – ក្លាយ​ជា​ក្មេង​ទម្រើស

    – ទារ​អី ត្រូវ​តែ​បាន​

    – បាត់បង់​ការ​ប្រកួត​ប្រជែង។

    លើស​ពី​នេះ ការ​សរសើរ​ក៏​មាន​គ្រោះ​ថ្នាក់​ដែរ ប្រសិន​បើ​ម៉ាក់​ប៉ា​មិន​ដឹង​ពេល​ណា​គួរ​សរសើរ ពេល​ណា​គួរ​អត់ ព្រោះ​ការ​រស់​នៅ​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ សម្បូរ​ទៅ​ដោយ​ការ​ប្រកួត​ប្រជែង។ បើ​កូន​ទទួល​បាន​ការ​សរសើរ​ច្រើន​ពេក រហូត​ក្លាយ​ជា​ក្មេង​ទន់​ជ្រាយ ឬ​មាន​អំនួត​ខ្លាំង​ពេក​នោះ នៅ​ពេល​ដែល​ជួប​ឧបសគ្គ​អ្វី​មួយ ហើយ​ដោះ​ស្រាយ​មិន​ដូច​តាម​ការ​គិត ច្បាស់​ជា​មាន​បញ្ហា​ដែល​ពួក​កូនៗ​ទទួល​យក​មិន​បាន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 07, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម