backup og meta

៥ យ៉ាង ប៉ាម៉ាក់​គួរធ្វើ ជួយកូនម្ចាស់ការ​លើ​ខ្លួន​ឯង ​ពេល​ធំឡើង​

៥ យ៉ាង ប៉ាម៉ាក់​គួរធ្វើ ជួយកូនម្ចាស់ការ​លើ​ខ្លួន​ឯង ​ពេល​ធំឡើង​

ប៉ាម៉ាក់​មួយ​ចំនួន​ជួយ​កូន​គ្រប់យ៉ាង រកតែ​កូន​ចង់​ធ្វើអ្វី​បន្តិច​មិន​បាន ដោយ​គិតថា​កូន​នៅ​តូច​ខ្លាច​កូន​ខុស​នេះ ខុស​នោះ​ឬ​ធ្វើ​មិន​បាន​ល្អ​ជា​ដើម។ ប៉ា​ម៉ាក់​ដឹង​ទេ​ថា​ពេល​នេះ​អូនៗ​នៅ​តូច​មែន តែ​អូនៗ​នឹង​លូត​លាស់​ធំដឹង​ក្ដី​ទៅតាម​ពេល​វេលា​។ ការ​ផ្ដល់​ឱកាស​ឲ្យ​អូន​ៗ​រៀន​សូត្រ​ពី​អ្វី​ដែល​គេត្រូវ​ធ្វើ ឬ​ផ្ដល់​ឯករាជ្យ​ភាព​ខ្លះ​ដល់​អូនៗ​តាំង​ពី​ក្មេង​វ័យ នឹង​ជួយ​អូនៗ​ចេះ​រៀបចំ​ខ្លួន​បាន​ល្អ​នៅ​ពេល​ធំ​ពេញ​វ័យ។ តើ​មាន​វិធី​ណាខ្លះ​អាច​បង្រៀន​អូនៗ​ឲ្យ​មាន​ឯករាជ្យ​ភាព?​

. កុំ​ចេះ​តែជួយ​កូន​គ្រប់​រឿង​ពេក

ប៉ា​ម៉ាក់​មិន​តិចនាក់​ទេ ជួយ​ធ្វើ​នេះ ធ្វើ​នោះ​ដល់​កូន​គ្រប់​រឿង ព្រោះថា​ខ្លាច​កូន​ធ្វើ​ខុស ខ្លាច​ថា​កូន​ធ្វើ​មិន​បាន​ល្អ​ជា​ដើម។ អូនៗ​នៅ​តូច​មែន ប៉ុន្តែ​ប៉ាម៉ាក់​មិនគួរ​ជួយ​អូនៗ​គ្រប់​រឿង​ទេ ត្រូវ​ទុក​កិច្ច​ការ​ខ្លះ​ឲ្យ​អូនៗ​ធ្វើ​ដោយ​ខ្លួន​ឯង ដូច​ជា​រៀបចំ​ទុក​ដាក់​របស់​លេង ឬ​សម្លៀក​បំពាក់​មួយ​ចំនួន​​​ ហើយ​ប៉ា​ម៉ាក់​គ្រាន់​តែ​ចាំ​ណែនាំ​បន្តិច​បន្តួច​បាន​ហើយ ឬ​អាច​ជួយ​កូន​ខ្លះ​បើ​​កូន​ស្នើ​សុំ​ជំនួយ​ពី​យើង​ ជា​ជាង​ហក់​ទៅជួយ​ភ្លាមៗ​ទាំង​ដែល​កូន​មិន​ទាន់ទាំង​បាន​ធ្វើ ឬសុំជំនួយ​ផង​នោះ​។​

. ផ្ដល់​ជម្រើស​ដល់​កូន តែ​កុំ​ច្រើន​ពេក

​​ដូច​ជា​ពេល​ប៉ា​ម៉ាក់​នាំ​កូន​ទៅ​ផ្សារ​ទិញ​ម្ហូប ឬ​ទៅ​ញ៉ាំ​អាហារ​នៅ​ហាង​ជា​ដើម ប៉ា​ម៉ាក់​អាច​កំណត់​ចំនួន​មុខម្ហូប​ណា​ថា​សមរម្យ​អាច​ញ៉ាំ​បាន ហើយ​អនុញ្ញាត​ឲ្យ​កូន​យើង​រើស​មុខ​ម្ហូប​ទាំង​នោះ​ញ៉ាំ ជា​ជាង​យើង​ជ្រើស​រើស​ឲ្យ​កូន​។ ការ​ធ្វើ​បែប​នេះ​ អាច​ផ្ដល់​ឱកាស​ដល់​កូន​រៀន​សម្រេច​ចិត្ត តែ​ក៏​មាន​ដែន​កំណត់ យើ​ង​អាច​គ្រប់គ្រង​បាន​​​ដែរ​។​

. បើ​កូនធ្វើ​ខុស​កុំ​ជាន់​បន្ថែម

ប៉ា​ម៉ាក់​ពិតជា​ដឹង​ច្បាស់​ហើយ​ថា​អូនៗ​នៅ​ក្មេង​តែ​តែង​ធ្វើ​នេះ ធ្វើ​នោះ​ខុស ឬ​ខូច​ខាត ហើយ​ទោះ​បី​ជា​ប៉ា​ម៉ាក់​បាន​ណែ​នាំ​ច្រើន​ដង​ប៉ុន​ណាក៏​ដោយ។ ប៉ា​ម៉ាក់​ត្រូវ​ចាំ​ថា​អូនៗ​នៅ​តូច​តែ​ធ្វើ​មិន​ល្អ អ៊ីចឹង​ហើយ តែ​ប៉ា​ម៉ាក់​មិន​ត្រូវ​បន្ទោស ជាន់​ថែម​នោះ​ទេ ផ្ទុយ​មក​វិញ គួរ​ណែនាំ​កូន​ដោយ​ពាក្យ​ល្អៗ និង​លើក​ទឹក​ចិត្ត​ថា​កូន​ពិតជា​អាច​ធ្វើ​បាន កុំ​ភ្ជាប់​កំហុស​ផ្សេង​ទៅ​នឹង​ខ្លួន​កូន​។ ការ​បន្ត​ដាក់​កំហុស​លើ​កូន នឹង​ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​លែង​​ទុក​ចិត្ត​លើ​​ខ្លួនឯង​បាន​។

. បង្កើត​ទម្លាប់​ប្រ​ចាំ​ថ្ងៃដល់​កូន​

កូន​យើង​អាច​ជួប​បញ្ហា​ក្នុង​ការ​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ បើ​ពួក​គេ​មិន​បាន​គិត​គូរៀប​ចំ​រឿង​ទាំង​នោះ​ឲ្យ​តាម​លំដាប់​លំដោយ។ ដូច​នេះហើយ​ កូន​អាច​នឹង​ធ្វើ​រឿង​ច្របូក​ច្របល់ ធ្វើ​នេះ​បន្តិច នោះ​បន្តិច នាំឲ្យ​មិន​អាច​សម្រេច​កិច្ចការ​ណា​មួយ​បាន។ ដូច​នេះ​ ប៉ាម៉ាក់​ត្រូវ បង្រៀ​កូន​ឲ្យ​ដឹងថា​រឿង​មួយ​ណា​ត្រូវធ្វើ​មុន មួយ​ណា​ត្រូវ​ធ្វើ​ក្រោយ និង​នៅ​ពេលណា ម៉ោង​ណា​ជា​ដើម។​ ក្រោយ​ពី​កូន​បាន​ដឹង​ពី​បញ្ហា​នេះ កូន​នឹង​មាន​ទម្លាប់​មួយ​ធ្វើ​តាម​លំដាប់​លំដោយ​ប្រ​ចាំ​ថ្ងៃ​ដោយ​ខ្លួន​ឯង​មិន​ខាន។

. បង្រៀន​កូន​ឲ្យ​ចេះ​បើ​ចិត្ត​

ក្មេង​មិន​តិច​នាក់​ទេ តែង​តែ​ចង់​ឈ្នះ​ចង់​ចាញ់​​លើ​រឿង​អ្វី​មួយ​។ ប៉ា​ម៉ាក់​ត្រូវ​ដឹង​ថា​ រឿង​ខ្លះ​មិន​ត្រូវ​តែ​ឈ្នះ ឬ​ចាញ់​នោះ​ទេ ត្រូវ​បង្រៀន​កូន​ឲ្យ​បើក​ចិត្ត​ឲ្យ​ទូលាយ ប្រាប់​កូន​ឲ្យ​ចេះ​ពិភាក្សា ចរ​ចា​ស្វែង​រក​ការ​យល់​គ្នា​លើ​រឿង​អ្វី​មួយ​ដែល​គេ​កំពុង​ធ្វើ។ ឧទាហណ៍​ថា​កូន​ទាមទារ​ទៅ​ដើរ​លេង​កន្លែង​ណា​មួយ ហើយ​ថែម​ទាំង​ទាម​ទារ​ញ៉ាំ​របស់​នេះ​របស់​នោះ​ទៀត​ដែល​ប៉ាម៉ាក់​គិត​ថា​មិន​ល្អ ឬប៉ះ​ពាល់​ខុស​ភាព​ឬ​ថ្លៃ​ខ្លាំង ជា​ដើម​។ ត្រង់​ចំណុច​នេះ ប៉ា​ម៉ាក់​ក៏​ត្រូវ​ប្រាប់​កូន​ដែរ​ថា ​កូន​អាច​ទទួល​បាន​​ជម្រើស​មួយ​ក្នុង​ចំណោម​ជម្រើស​ទាំង​ពី​រ ​ដែល​កូន​បាន​ទាមទារ​ ​តាមរយៈ​​ការ​ចរចា និង​យល់គ្នា មិន​មែន​ទុក​ឲ្យ​កូន​ឈ្នះ​គ្រប់​រឿង​នោះ​ទេ​។ ការ​ធ្វើ​ដូច​នេះ​នឹង​ជួយ​កូន​ដឹង​ថា​អ្វី​ជា​រឿង​អាទិភាព​ ដែល​គេ​ត្រូវ​ការ​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://parenting.firstcry.com/articles/10-effective-tips-to-make-your-child-independent/

កំណែ​ប្រែបច្ចុប្បន្ន

19/10/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ

បារម្ភខ្លាចកូន មិនចេះជុះលើបង្គន់ ម៉ាក់ប៉ាអាចសាកល្បងបង្រៀនកូនតាមតិចនិកនេះ

ជំនាញជីវិតសំខាន់ៗ ម៉ាក់ប៉ាគួរបង្រៀនកូនតាំងពីតូច ដើម្បីឲ្យកូនត្រៀមសម្រាប់អនាគត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 19, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម