backup og meta

រវល់យ៉ាងណា តែបើម៉ាក់ប៉ាឆ្លៀតធ្វើបាន ៣ យ៉ាងនេះ កូននឹងស្រលាញ់ដកចិត្តមិនរួច

រវល់យ៉ាងណា តែបើម៉ាក់ប៉ាឆ្លៀតធ្វើបាន ៣ យ៉ាងនេះ កូននឹងស្រលាញ់ដកចិត្តមិនរួច

ម៉ាក់​ប៉ា​សម័យ​នេះ​រវល់​នឹង​ការងារ​ច្រើន មិន​សូវ​មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​កូន​នោះ​ទេ ទាល់​តែ​ឆ្លៀត​ទើប​មាន​ឱកាស​បាន​នៅ​ក្បែរ​កូន។ តាម​ការ​លើក​ឡើង​របស់​លោកស្រី សរ ម៉ុន្ថា នាយិកា​សាលា​អប់រំ​កុមារ​តូច ស៊ីជីដា កម្ពុជា ទោះ​រវល់​បែប​ណា​ក្តី តែ​បើ​ម៉ាក់​ប៉ា ធ្វើ​បាន ៣ ចំណុច​ងាយៗ​នេះ នឹង​ក្លាយ​ជា​ឪពុក​ម្តាយ​អស្ចារ្យ កូន​នឹង​ស្រលាញ់​ងប់ងល់។

១. ស្រលាញ់​កូន​ដោយ​គ្មាន​លក្ខខណ្ឌ

នាម​ជា​ឪពុក​ម្តាយ​យើង​ត្រូវ​ស្រលាញ់​កូន​ឲ្យ​បាន​ស្មើៗ​គ្នា​ដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​ទាំង​អស់។ ទ្រព្យសម្បត្តិ​ជា​របស់​ក្រៅ​ខ្លួន​ទេ ការ​យក​បេះដូង​ទៅ​ឲ្យ​កូន តាម​រយៈ​ការ​ផ្តល់​ក្តី​ស្រលាញ់​ឲ្យ​កូន ដូច​ជា ឱប ថើប ចំណាយ​ពេល​វេលា​ផ្សេង​ជាមួយ​កូន នោះ​កូន​យើង​នឹង​មាន​ភាព​កក់​ក្តៅ មាន​អារម្មណ៍​ល្អ ស្រលាញ់​យើង​កាន់​តែ​ខ្លាំង​ឡើង។

២. លើក​សរសើរ​កូន

ក្មេង​ត្រូវ​ការ​ក្តី​ស្រលាញ់ កម្លាំង​ចិត្ត ដូច្នេះ​ក្នុង​នាម​ជា​ឪពុក​ម្តាយ ត្រូវ​លើក​សរសើរ​កូន​​គ្រប់​ពេល ជា​ពិសេស​នៅ​ពេល​ដែល​កូន​យើង​ធ្វើ​កិច្ចការ​អ្វី​មួយ ទោះ​ជា​បាន​លទ្ធផល​ល្អ ឬ​មិន​ល្អ​ក៏​ដោយ។ ការ​លើក​សរសើរ​ជា​កម្លាំង​មួយ​ជំរុញ​ឲ្យ​កូន​ធ្វើ​អ្វី​មួយ​ដោយ​គ្មាន​រួញរា ហើយ​គេ​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ​នៅ​ពេល​ក្រោយ។

៣. ព្រម​ទទួល​គ្រប់​យ៉ាង​ពី​កូន

ទោះ​ជា​កូន​យើង​កើត​មក​មាន​សភាព​បែប​ណា​ក៏​ដោយ យើង​ត្រូវ​ស្រលាញ់ និង​ព្រម​ទទួល​គ្រប់​យ៉ាង ឧទាហរណ៍​ថា កូន​យើង​កើត​មក​មិន​គ្រប់​លក្ខណៈ កើត​មក​ទោះ​ទាប ឬ​ខ្មៅ​ក៏​ដោយ ក៏​នៅ​តែ​ជា​កូន​របស់​យើង​ដែរ ដូច្នេះ​យើង​ត្រូវ​ស្រលាញ់​កូន​ឲ្យ​អស់​បេះដូង និង​កុំ​ប្រៀប​ធៀប​កូន​ជា​អ្នក​ដទៃ។

តិចនិកចិញ្ចឹមកូន

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

06/11/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ

របៀ​បចិញ្ចឹមកូន ៧ យ៉ាងអាចប៉ះពាល់អនាគតកូន

ម៉ាក់ៗសម័យថ្មី ចិញ្ចឹមកូនបែបណា​ទើបកូនមានប្រព័ន្ធការពាររឹងមាំ និងមិនសូវឈឺ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 06, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម