backup og meta

ពេលកូនខឹង ស្រែកយំម្ដងៗ ម៉ាក់ប៉ាចូលទៅលួងភ្លាម មិនមែនជាវិធីអប់រំកូនល្អទេ

ពេលកូនខឹង ស្រែកយំម្ដងៗ ម៉ាក់ប៉ាចូលទៅលួងភ្លាម មិនមែនជាវិធីអប់រំកូនល្អទេ

ចំពោះ​កូន​ក្មេង នៅ​ពេល​​ម៉ាក់ប៉ា ឬ​អ្នក​ណា​ម្នាក់​ធ្វើ​អ្វី​ឲ្យ​ទាស់​ចិត្ត​បន្តិច អាអូន​ច្បាស់​ជាង​ស្រែក​យំ ខឹង​បាត​ណា​បាត​ណី​មិន​ខាន ព្រោះ​កូន​ក្មេង​នៅ​មិនទាន់​ចេះ​ទប់​អារម្មណ៍​ដូច​យើង​មនុស្ស​ចាស់​បាន​នៅ​ឡើយ​ទេ។ ការ​ដែល​ឃើញ​កូន​យំ​បែប​នេះ ម៉ាក់ប៉ា​ច្បាស់​ជា​លួង​អាអូន ឬ​សម្លុត​កូន ​បើ​លួង​ស្រួល​ៗ​មិន​បាត់​ភ្លាម តែ​បើ​តាម​អ្នក​ជំនាញ​ផ្នែក​ក្មេង​ថា ពេល​​កូន​ខឹង​ ម៉ាក់ប៉ា​មិន​គួរ​ចូល​ទៅ​លួង​កូន​ភ្លាម​ទេ ទុក​ឲ្យ​គេ​ខឹង​យំ​ម្នាក់​ឯង​សិន​ទៅ។

លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ផ្នែក​កុមារ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​កូន​កំពុង​ខឹង ឬ​មិន​សប្បាយ​ចិត្តៗ ម៉ាក់​ប៉ា​មិន​គួរ​ឆាប់​ចូល​ទៅ​លួង​កូន ឬ​ផ្ដល់​វត្ថុ​អ្វី​មួយ​ដែល​អាអូន​ទាមទារ​ចង់​បាន​ភ្លាមៗនោះទេ។ នេះ​ជា​ពេល​វេលា​មួយ​ដែល​អាច​អនុញ្ញាតឲ្យ​អា​អូន​ទទួល​អារម្មណ៍​ខឹង ​ឈឺ​ចាប់ បរាជ័យ និង​ឲ្យ​កូន​រៀន​គ្រប់គ្រង សម្រួល​អារម្មណ៍​របស់​ខ្លួន​ឯង។

ពេល​កូន​រំងាប់អារម្មណ៍​បាន​ហើយ ដល់​ពេល​ដែល​ម៉ាក់ប៉ា​គួរ​ពន្យល់​ពី​ហេតុ និង​ផល​ដល់​កូន។ យើង​អាច​សួរ​កូន​ថា តើ​ពេល​ខឹង​អ៊ីចឹង​កូន​ស្រួល ឬ​ពិបាក​ក្នុង​ខ្លួន? តើ​កូន​សប្បាយ ឬពិបាកចិត្ត? ប្រាប់​កូន​ថា គ្មាន​អ្នក​ណា​ធ្វើ​ឲ្យ​យើង​មិន​សប្បាយ​ចិត្ត​ក្រៅ​ពី​ខ្លួន​ឯង​នោះ​ទេ ឲ្យ​កូន​រៀន​ដេញ​យក្ស​ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​គេ​ចេញ ប្រាប់​កូន​ថា ​Happy ឬ ​Sad គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ឯង។

វេជ្ជបណ្ឌិត​សញ្ញា​ប័ត្រ​ពី​បារាំង​រូប​នេះ​បន្ត​ទៀត​ថា បើ​យើង​គិត​ទៅ​លួងពេល​ក្មេង​ខឹង ​គឺ​គួរ​ឲ្យ​អាណិត​ណាស់ គ្នា​ឡេះឡះ​ក្នុង​ខ្លួន ថប់​ដង្ហើម​ផង ទើប​បញ្ចេញ​អាកប្បកិរិយា​មិន​សមរម្យ​ដូច​ជា​ស្រែក យំ ឬ​គប់​របស់​របរ​ផ្សេង​ៗ​ជាដើម។ កូន​ក្មេង​ត្រូវ​ការ​ឲ្យ​យើង​ជា​មនុស្ស​ចាស់​ជួយ​ប្រាប់ បង្រៀន​ពី​វិធី​ដោះ​ស្រាយ វិធី​សម្រួលអារម្មណ៍ ដើម្បី​ឲ្យ​បាន​ធូរ ប៉ុន្តែ​មនុស្ស​ចាស់​មួយ​ចំនួន​បែរ​ជា​ឆ្លើយ​តប​ខុស​ពី​តម្រូវ​ការ​របស់​កូន​ក្មេង​ទៅ​វិញ។

ម៉ាក់​ប៉ា​មួយ​ចំនួន​បែរ​ជា​ទាញ​រំពាត់​មក​វាយ ស្រែក​សម្លុត​ដាក់​កូន​ផង ដែល​នេះ​ជា​ទង្វើ​ពិបាក​មើល​នឹង​ភ្នែក​ណាស់។ ដល់​ពេល​កូន​ធំ​ហើយ​មិន​ងាយ​នឹង​កែប្រែ​បាន​ទេ ព្រោះ​អំពើ​ហិង្សា​មិន​មែន​ជា​វិធី​ល្អ​ក្នុង​ការ​ប្រើ ដើម្បី​អប់រំ​កូន​ទេ។ វា​កាន់​តែ​ធ្វើ​ឲ្យ​កូន​ខ្លាច​ម៉ាក់ប៉ា ប៉ះពាល់​ដល់​ទំនាក់​ទំនង​ក្នុង​គ្រួសារ​ទៅ​វិញ។

មេរៀន​បង្រៀន ឬ​ប្រាប់​កូន​ឲ្យ​គ្រប់​គ្រង​អារម្មណ​៍មិន​មាន​បង្រៀន​នៅ​ក្នុង​សាលារៀន​ទេ មាន​តែ​នៅ​ផ្ទះ ពិសេស​ម៉ាក់ប៉ា​ទើប​អាច​បង្រៀន​កូន​ៗ​បាន ហើយ​នេះ​គឺ​ជា​បញ្ញា​ផ្លូវ​អារម្មណ៍ EQ ឬ Emotional Intelligence

អប់រំកូន

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

07/05/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

កូន ឧស្សាហ៍ឈឺជើង ប៉ាម៉ាក់ត្រូវដឹងរឿងទាំងនេះ

ពេលកូន​មានអារម្មណ៍ខឹង គប់របស់របរចោល តើប៉ាម៉ាក់​គួរ​ណែនាំ​​បែបណា?​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 07, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម