backup og meta

គន្លឹះល្អៗ មានប្រសិទ្ធភាពបំផុតក្នុងការប្រដៅកូនក្បាលខូច

គន្លឹះល្អៗ មានប្រសិទ្ធភាពបំផុតក្នុងការប្រដៅកូនក្បាលខូច

ពេល​ខ្លះ ការ​ប្រៀន​ប្រដៅ​កូន​តូច​ឲ្យ​មាន​ចរិត​ឫកពា​ត្រឹម​ត្រូវ ហាក់​ដូច​ជា​ការ​ឡើង​ភ្នំ​ដ៏​ខ្ពស់​មួយ​អ៊ីចឹង ព្រោះ​ម៉ាក់​ប៉ា​ត្រូវ​និយាយ​ឡើង​ហត់​មាត់​ហើយ ទម្រាំ​ចេះ​ស្ដាប់​គ្នា។ ដ្បិត​តែ អា​អូន​នៅ​តូច​ក៏​ពិត​មែន ប៉ុន្តែ​ក្មេង​ខ្លះ​ក្បាល​ខូច ចចេស រឹង​រូស ពិបាក​និយាយ​គ្នា​ណាស់ ហេតុ​នេះ​ទើប​ក្នុង​ការ​ចិញ្ចឹម​កូន ម៉ាក់​ប៉ា​ត្រូវ​ចេះ​តិចនិក​បង្ហាត់​បង្ហាញ​ពី​ឫកពា​ត្រឹម​ត្រូវ​ឲ្យ​កូន​ឃើញ។ ខាង​ក្រោម​នេះ ជា​យុទ្ធសាស្ត្រ​សាមញ្ញៗ តែ​ប្រសិទ្ធភាព​ខ្លាំង​ក្លា​ក្នុង​ការ​ប្រដៅ​អា​អូន​តូច​ៗ​ក្បាល​ខូច​រួម​មាន៖

១. ផ្ដល់​ការ​ណែនាំ​ផ្ទាល់​ៗ

យើង​គួរ​តែ​បង្ហាញ​កូន​ឲ្យ​ឃើញ​ផ្ទាល់​ភ្នែក​នៅ​ពេល​ធ្វើ​អ្វី​មួយ ក្នុង​ការ​ប្រដៅ​កូន មិន​មែន​គ្រាន់​តែ​និយាយ​តែ​មាត់​នោះ​ទេ។ ឧទាហរណ៍ ពេល​កំពុង​ដើរ​នៅ​សួន​ជាមួយ​កូន ស្រាប់​តែ​ឃើញ​កូន​ឆ្កែ​មួយ​គួរ​ឲ្យ​ស្រលាញ់ ហើយ​អា​អូន​ចង់​ប៉ះ​ឆ្កែ យើង​ត្រូវ​បង្ហាញ​កូន​ពី​ការ​អង្អែល​ក្បាល​ឆ្កែ​ថ្នមៗ មិន​មែន​កូន​ថា​ចង់​ប៉ះ​ឆ្កែ យើង​គ្រាន់​តែ​និយាយ​អឺ អើ​នោះ​ទេ។ បើ​និយាយ​ឲ្យ​ឆាប់​យល់​ម៉ង គឺ​ពេល​ធ្វើ​អ្វី​មួយ យើង​ត្រូវ​ធ្វើ​ឲ្យ​កូន​មើល​ជាមុន​សិន ព្រោះ​ការ​បង្ហាញ​ឲ្យ​ឃើញ​ផ្ទាល់​ភ្នែក​មាន​ប្រសិទ្ធភាព​ជាង​ការ​និយាយ​ឲ្យ​កូន​ស្ដាប់។

២. ដក​កូន​ចេញ​ពី​ស្ថានភាព​ណា​មួយ

ពេល​ខ្លះ កូន​ក្មេង​មិន​អាច​គ្រប់​គ្រង​អារម្មណ៍​ក្នុង​ស្ថានភាព​កំពុង​កើត​ឡើង​ណា​មួយ​បាន​ដូច​យើង​មនុស្ស​ធំ​ឡើយ។ ឧទាហរណ៍​ថា ពេល​កំពុង​ដើរ​ផ្សារ អា​អូន​ចេះ​តែ​យំ​រក​រឿង កិកកុក​ពេញ​ផ្សារ លួង​យ៉ាង​ណា​មិន​បាត់ វិធី​ដែល​ល្អ​បំផុត​នោះ​គឺ​ត្រូវ​ទុក​ការ​ទិញ​អីវ៉ាន់​មួយ​ឡែក​សិន និង​ត្រលប់​ត្រូវ​ផ្ទះ​វិញ ឲ្យ​អារម្មណ៍​កូន​បាន​ធូរ​ស្រាល សឹម​និយាយ​លួង​លោម​ថា អ្វី​ដែល​កូន​ធ្វើ​មិន​មែន​ជា​ទង្វើ​ល្អ​ទេ។

ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ

៣. សរសើរ​ពេល​ធ្វើ​ទង្វើ​ល្អ

ក្មេងៗ​សុទ្ធ​តែ​ចូលចិត្ត​ពាក្យ​សរសើរ ពេល​ធ្វើអ្វី​មួយ​បាន​ល្អ អ៊ីចឹង​បើអូនៗ​ស្តាប់​បង្គាប់​គួរ​សរសើរ​គ្នា​ផង។ ការ​សរសើរ​អាច​លើកទឹកចិត្ត​អូនៗ​ធ្វើតាម​យើង​នៅ​ពេល​ក្រោយ ហើយវាជាតិចនិកមួយចាំបាច់ក្នុងការប្រដៅ​កូន​ឲ្យ​ល្អ។

៤. មិន​អើពើ​ទង្វើ​មិន​ល្អ​ខ្លះ

ក្មេង​ៗ​ចូល​ចិត្ត​បញ្ចេញ​អាកប្បកិរិយា​ណា​ដែល​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​ម៉ាក់​ប៉ា​បាន​ច្រើន ក្មេង​យំ កិកកុក​ច្រើន​ពេល​ខ្លះ គឺ​ដើម្បី​ឲ្យ​ម៉ាក់​ប៉ា​មក​លួង​លោម ចាប់​អារម្មណ៍​នឹង​ខ្លួន។ ផ្ទុយ​ទៅ​វិញ បើ​ម៉ាក់​ប៉ា​​ផ្ដល់​តែ​ចំណាប់​អារម្មណ៍​ទៅ​កូន​ពេល​អា​អូន​យំ ឬ​កិកកុក​រក​រឿង នោះ​អា​អូន​នឹង​កាន់​តែ​មាន​ធ្វើ​អាកប្បកិរិយា​មិន​ល្អ។ ហេតុ​នេះ​ហើយ បើ​អាច ពេល​កូន​យំ​នៅ​ផ្ទះ ឬ​កិកកុក​តិច​តួច​អី ធ្វើ​មិន​អើពើ​ខ្លះ​ទៅ និង​ងាក​ទៅ​សរសើរ ឬ​យក​ចិត្ត​ទុក​ដាក់​ពេល​កូន​ធ្វើ​ល្អ​វិញ។

៥. កំណត់​វិន័យ​ឲ្យ​បាន​ល្អ

ក្នុង​ករណី​ដែល​កូន​ធ្វើ​រឿង​មិន​ល្អ​មួយ ម៉ាក់​ប៉ា​គួរ​ដាក់​វិន័យ​ឲ្យ​កូន​ដឹង​ថា បើ​ធ្វើ​រឿង​មួយ​មិន​សម​គួរ កូន​ៗ​នឹង​ត្រូវ​ទទួល​ពិន័យ​បែប​នេះ (ឧ.ថ្ងៃនេះ​លេង​ទូរស័ព្ទ​ច្រើន ង៉ក់ងរ​ពេល​មិន​ឲ្យ​លេង អ៊ីចឹង​ស្អែក​កូន​មិន​អាច​លេង​ទូរស័ព្ទ​ទេ ព្រោះ​ថ្ងៃ​នេះ​លេង​ច្រើន​ហើយ)។

​ប្រដៅ​កូន

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What to do when your child ignores you. https://www.babycentre.co.uk/a1022230/what-to-do-when-your-child-ignores-you#ixzz4glBTH8Ge.

Toddler Discipline: Strategies and Challenges https://www.verywellfamily.com/discipline-strategies-for-toddlers-4126167

កំណែ​ប្រែបច្ចុប្បន្ន

07/09/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ប៉ាម៉ាក់មាន​កូន​វ័យជំទង់ត្រូវចេះតាមដាន​រឿងទាំងនេះ បើមិនចង់ឲ្យ​កូនខូចអនាគត

ចិញ្ចឹមកូនរំពឹងលទ្ធផលសិក្សាខ្ពស់គ្រប់ពេល មិនល្អដល់ការលូតលាស់ក្មេងទេ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 07, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម