backup og meta

ចេះតិចនិកតែ ៣ យ៉ាងនេះ ជួយបង្កើន IQ កូនឲ្យខួរក្បាលឆ្លាតវៃ

ចេះតិចនិកតែ ៣ យ៉ាងនេះ ជួយបង្កើន IQ កូនឲ្យខួរក្បាលឆ្លាតវៃ

មាន​ការ​ណែ​នាំ​ម៉ាក់​ប៉ា​ជា​ច្រើន​ទាក់ទង​ទៅ​នឹង​ការ​ចិញ្ចឹម​កូន​ឲ្យ​មាន​សុខភាព​ល្អ អាកប្បកិរិយា​ថ្លៃ​ថ្នូរ និង​មាន​ប្រាជ្ញា​វាងវៃ។ ប៉ុន្តែ អាចពិបាក​សម្រាប់​ម៉ាក់​ប៉ា​បន្តិច ដោយសារ​មិន​ដឹង​ថា​អ្វី​គួរ​ធ្វើ​តាម និង​អ្វី​មិនគួរ​អនុវត្ត​ពេល​ចិញ្ចឹម​កូន។ ដូច្នេះ​ហើយ ដើម្បី​សម្រួល​ដល់​គ្នា​យើង​ជា​ម៉ាក់​ប៉ា​ អត្ថបទ​នេះ​មាន​ដំបូន្មាន​ល្អ​ៗ​ពី​ការ​ជួយ​បង្កើន IQ កូន​ចែក​រំលែក​ដោយ​វេជ្ជបណ្ឌិត Bryan Roche ជា​អ្នក​ចិត្តសាស្ត្រ​ខាង​អាកប្បកិរិយា​ដែល​ផ្អែក​លើ​ការ​សិក្សា​បែប​វិទ្យាសាស្ត្រ។

ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ

១. ផ្ដល់​អូមេហ្គា ៣ ឲ្យ​កូន​ញ៉ាំ

មាន​មនុស្ស​មួយ​ចំនួន​គិត​ថា អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ ជា​អាហារ​ដែល​មនុស្ស​ចាស់​ញ៉ាំ ដើម្បី​បង្ការ​ជំងឺ​សរសៃ​ឈាម​បេះដូង។ ប៉ុន្តែ អាស៊ីដ​អូមេហ្គា ៣ ជួយ​ពង្រឹង​មុខងារ​ខួរក្បាល​ក្មេងៗ ហើយ​បើ​អា​អូន​បាន​ញ៉ាំ​តាំង​ពី​ក្មេង​មក កាន់​តែ​ល្អ ព្រោះ​វា​ជួយ​បង្កើន IQ កូន។ អូមេហ្គា ៣ អាច​រក​បាន​នៅ​ក្នុង​ទឹក​ដោះ​ម្ដាយ សាច់​ត្រី បន្លែ​ស្លឹក​បៃតង និង​ពពួក​សណ្ដែក។ វេជ្ជបណ្ឌិត​ខាង​លើ​ក៏​ណែ​នាំ​ឲ្យ​ម៉ាក់​ប៉ា​ផ្ដល់​ប្រូតេអ៊ីន​ឲ្យ​កូន​ញ៉ាំ​បាន​ច្រើន​ព្រោះ​វា​មាន​សារធាតុ Amino Acid ដែល​ជួយ​ទ្រទ្រង់​ដំណើរ​ការ​ខួរក្បាល។

២. សរសើរ​ការ​ខិត​ខំ​ប្រឹង​ប្រែង

តិចនិក​មួយ​ទៀត​ដើម្បី​ជួយ​បង្កើន IQ កូន គឺ​ការ​សរសើរ​លើ​ដំណើរ​ការ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​របស់​កូន ដោយ​មិន​ផ្ដោត​សំខាន់​លើ​លទ្ធផល​នៃ​ការ​សិក្សា​ពេក។ ការ​សរសើរ​ទៅ​លើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​កូន​​ជួយ​ជំរុញ​ទឹក​ចិត្ត​កូន​ឲ្យ​បន្ត​នូវ​អ្វី​ៗ​ដែល​គេ​កំពុង​ធ្វើ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ។

៣. និយាយ​ជាមួយ និង​អាន​ឲ្យ​កូន​ស្ដាប់

លោក Roche បន្ត​ឲ្យ​ដឹង​ថា ការ​សន្ទនា​កាន់​តែ​ច្រើន​ជាមួយ​កូន កាន់​តែ​ធ្វើ​ឲ្យ​ពូក​គេ​ឆ្លាត​វៃ។ ការ​លេង​ហ្គេម​សាមញ្ញៗ នៅ​តាម​ដង​ផ្លូវ​ពេល​ធ្វើ​ដំណើរ​ ឬ​ចេញ​ពី​រៀន ក៏​អាច​បង្កើន IQ កូន​ដូច​ជា ឲ្យ​កូន​រាប់​លេខ អក្សរ ឬ​រាយ​នាម​សត្វ​ដែល​គេ​ចូល​ចិត្ត ដែល​អាច​ រំញោច​ដល់​ភាព​ឆ្លាត​វៃ​របស់​កូន​កាន់​តែ​ខ្លាំង។ ការ​អាន​ឲ្យ​កូន​ៗ​ស្ដាប់​ក៏​មាន​ប្រយោជន៍​ខ្ពស់​ដែរ ព្រោះ​ក្មេងៗ​ដែល​ម៉ាក់​ប៉ា​តែង​អាន​ឲ្យ​ស្ដាប់​ជា​ប្រចាំ ភាគ​ច្រើន​មាន IQ ខ្ពស់​ជាង​ក្មេង​ធម្មតា។

លោក​បន្ថែម​ថា ម៉ាក់​ប៉ា​គួរ​តែ​ចាប់​ផ្ដើម​និយាយ​លេង​ជាមួយ​កូន និង​អាន​ឲ្យ​កូន​ស្ដាប់​តាំង​ពី​អា​អូន​នៅ​តូច​មក​ម្ល៉េះ។ យោង​តាម​ការ​សិក្សា​បង្ហាញ​ថា ខណៈ​​ដែល​ការ​និយាយ និង​អាន​មាន​ប្រយោជន៍ ប៉ុន្តែ​ប្រយោជន៍​ទាំង​នោះ​អាច​នឹង​បាន​ផល បើ​យើង​អនុវត្ត​វា​ពេល​អា​អូន​មាន​អាយុ​៤​ឆ្នាំ​ហើយ។

បង្កើន IQ កូន

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

3 Scientifically Proven Ways to Raise Your Kids’ IQ and Improve Their Success That Cost Almost Nothing https://www.inc.com/minda-zetlin/raise-iq-smarter-children-improve-performance.html

How To Improve Your Child’s IQ https://seriouslyaddictivemaths.com.sg/how-to-improve-your-childs-iq/

កំណែ​ប្រែបច្ចុប្បន្ន

09/12/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ជឿអត់? អ្នកចិត្តសាស្រ្ត​ថា អ្នកចូលចិត្តនិយាយម្នាក់ឯង​គឺជាមនុស្សឆ្លាត

ក្មេងលូតលាស់មិនល្អ មិនសូវឆ្លាត អាចមកពីមូលហេតុទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 09, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម