backup og meta

អ្វីជាការ "ចិញ្ចឹមកូនដូចខ្លា"? មានផលល្អ ឬអាក្រក់អ្វីខ្លះលើការលូតលាស់កូន?

អ្វីជាការ "ចិញ្ចឹមកូនដូចខ្លា"? មានផលល្អ ឬអាក្រក់អ្វីខ្លះលើការលូតលាស់កូន?

ជា​ធម្មតា ម៉ាក់​ប៉ា​ម្នាក់ៗ​តែង​តែ​មាន​របៀប​ផ្ទាល់​ខ្លួន​ក្នុង​ការ​ចិញ្ចឹម​កូន ប៉ុន្តែ​មិន​ថាវិធី​ចិញ្ចឹម​កូន​បែប​ណា​នោះ​ទេ គឺ​សុទ្ធ​តែ​ចង់​ឲ្យ​កូន​លូតលាស់​ប្រកប​ដោយ​សុខភាព​ល្អ និង​ចរិត​សមរម្យ​ទាំង​អស់។ បើ​និយាយ​ពី​ការ​ចិញ្ចឹម​កូន ក៏​មាន​ម៉ាក់​ប៉ា​មួយ​ចំនួន​មាន​របៀប​ចិញ្ចឹម​កូន​ដូច​ខ្លា​ដែរ​។

អត្ថន័យពណ៌ និងរូបរាងលាមកទារក

តើ​អ្វី​ទៅ​ជា​ការ “ចិញ្ចឹម​កូន​ដូច​ខ្លា’?

ការ​ចិញ្ចឹម​កូន​ដូច​ខ្លា សំដៅ​លើ​វិធីសាស្ត្រ​ដ៏​តឹងរ៉ឹង និង​ដាច់​អហង្ការ​ក្នុង​ការ​ចិញ្ចឹម​កូន ចង់​ឲ្យ​កូន​ទទួល​បាន​ជោគ​ជ័យ​ខ្ពស់​ក្នុង​គ្រប់​ផ្នែក​នៃ​ជីវិត​កូន (ពិសេស​រំពឹង​ឲ្យ​កូន​រៀន​ជាប់​លេខ​ល្អ​គ្រប់​ពេល)។ នេះ​មាន​ន័យ​ថា មិន​អនុញ្ញាត​ឲ្យ​កូន​ចូល​រួម​ការ​ជប់​លៀង ឬ​សកម្មភាព​កម្សាន្ត​ផ្សេង​ទៀត ដើម្បី​ទុក​ពេល​ផ្ដោត​លើ​ការ​សិក្សា​របស់​ពួក​គេ​មួយ​មុខ​គត់។

អត្ថប្រយោជន៍​នៃ​ការ​ចិញ្ចឹម​កូន​ដូច​ខ្លា

ម៉ាក់​ប៉ា​ដែល​អនុវត្ត​វិធីសាស្ត្រ​ចិញ្ចឹម​កូន​ដូច​ខ្លា​នេះ ភាគ​ច្រើន​ជឿ​ថា​វិធីសាស្ត្រ​ចិញ្ចឹម​កូន​ដ៏​តឹងរ៉ឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​កូន ដោយ​អាច​ជួយ​ឲ្យ​ពួក​គេ​ទទួល​បាន​ភាព​ជោគ​ជ័យ​នា​ពេល​អនាគត។ លើស​ពី​នេះ មនុស្ស​ដែល​ប្រើ​វិធី​នេះ​ចិញ្ចឹម​កូន មាន​អារម្មណ៍​ថា តាម​រយៈ​ការ​កំណត់​ស្តង់ដារ​ខ្ពស់​ក្នុង​ជីវិត ប្រៀបបាននឹង​កំពុង​បណ្ដុះ​ក្រម​សីលធម៌​ការងារ​ដ៏​រឹងមាំ​ដល់​កូន  និង​លត់ដំ​កូន​ឲ្យ​រឹង​មាំ​រហូត​ដល់​ពួក​គេ​ពេញ​វ័យ។ កុមារ​ដែល​លូតលាស់​ក្រោម​ការ​ចិញ្ចឹម​តាម​វិធីសាស្ត្រ​នេះ ត្រូវ​បាន​បង្រៀន​ឲ្យ​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​តាំង​ពី​តូច

ឥទ្ធិពល​មិន​ល្អ​នៃ​ការ​ចិញ្ចឹម​កូន​ដូច​ខ្លា

ដ្បិត​តែ​ការ​ចិញ្ចឹម​កូន​ដូច​ខ្លា អាច​ឲ្យ​កូន​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ខ្ពស់​មែន ក៏​ប៉ុន្តែ​មាន​មតិ​ជា​ច្រើន​រិះ​គន់​នឹង​ការ​ចិញ្ចឹម​កូន​បែប​នេះ​ព្រោះ​ថា​​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត​របស់​កូន។ ក្មេង​ៗ​ដែល​លូតលាស់​ឡើង​ក្រោម​វិធីសាស្ត្រ​នេះ អាច​ជួប​ប្រទះ​នឹង​បញ្ហា​ជឿជាក់​លើ​ខ្លួន​ឯង​ដោយ​សារ​តែ​សម្ពាធ​ពួក​គេ​ទទួល​បាន​ពី​ការ​រំពឹង​ទុក​ដ៏​ខ្ពស់​របស់​ម៉ាក់​ប៉ា។ ម៉្យាង​វិញ​ទៀត ពួក​គេ​ក៏​មាន​ភាព​ភ័យ​ខ្លាច​នៅ​ពេល​មាន​កំហុស ឬ​ធ្វើ​ឲ្យ​ម៉ាក់​ប៉ា​ខក​ចិត្ត​ផង​ដែរ ប្រសិន​បើ​ពួក​គេ​គិត​ថា​ខ្លួន​ធ្វើ​អ្វី​មួយ​មិន​បាន​ល្អ​តាម​ការ​គិត​របស់​ម៉ាក់​ប៉ា។

ចិញ្ចឹម​កូន​ដូច​ខ្លា​

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What Is Tiger Parenting? https://www.verywellfamily.com/what-is-tiger-parenting-5188954

‘Tiger parenting’ doesn’t create child prodigies, finds new research https://www.apa.org/monitor/2013/09/tiger-parenting

កំណែ​ប្រែបច្ចុប្បន្ន

13/12/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ចង់ឲ្យអាអូនលូតលាស់ដោយភាពរីករាយ ម៉ាក់ប៉ាអាចសាកល្បងតិចនិកចិញ្ចឹមកូនបែបនេះបាន

ចិញ្ចឹមកូនរំពឹងលទ្ធផលសិក្សាខ្ពស់គ្រប់ពេល មិនល្អដល់ការលូតលាស់ក្មេងទេ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 13, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម