backup og meta

បង្រៀនកូនយល់ចិត្តអ្នកដទៃ បង្កើនភាពវ័យឆ្លាតផ្នែកអារម្មណ៍

បង្រៀនកូនយល់ចិត្តអ្នកដទៃ បង្កើនភាពវ័យឆ្លាតផ្នែកអារម្មណ៍

ដូច​រឿង​ជា​ច្រើនផ្សេង​ទៀត​​ដែរ សេចក្ដី​សប្បុរស ឬ​បើ​និយាយ​សាមញ្ញៗ​ ថាចិត្ត​ល្អ​ ជា​គុណ​ធម៌មួយ​ដែល​ក្មេងៗ​រៀន​តាម​ពេល​វេលា និង​តាម​រយៈ​ការ​អនុវត្ត។ និយាយ​ដល់​រឿង​ចិត្ត​ល្អ ម៉ាក់​ប៉ា​គឺ​ជា​គ្រូ​បង្រៀន​ដំបូង​បង្អស់​របស់​កូន​ៗ ហើយ​ការ​បង្រៀន​កូន​ឲ្យ​ចេះ​យល់​ចិត្ត​អ្នក​ដទៃ ជា​វិធីសាស្ត្រ​មួយ ជួយ​ឲ្យ​កូន​មាន​ភាព​វ័យ​ឆ្លាត​ផ្នែក​ផ្លូវ​អារម្មណ៍។ នេះបើ​តាម​ការ​ឲ្យ​ដឹង​របស់​គ្រូពេទ្យ​ជំនាញ​ផ្នែក​កុមារ។

ស្វែងយល់ពីអត្ថន័យពណ៌ និងរូបរាងលាមកទារកទីនេះ

អ្វី​ទៅ​ជា​ការបង្រៀន​កូន​​យល់​ចិត្ត​អ្នក​ដទៃ?​

លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​រោគ​កុមារ សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង ពន្យល់​ថា ការ​យល់​ចិត្ត​អ្នក​ដទៃ​ជា​ការ​យល់​ពី​អ្វី​ដែល​មនុស្ស​ក្បែរ​ខ្លួន​កំពុង​គិត ឬ​អារម្មណ៍​របស់​អ្នក​ដទៃ។ សម្រាប់​មនុស្ស​ពេញ​វ័យ​មួយ​ចំនួន​ធំ យើង​អាច​ដឹង​បាន​ថា មនុស្ស​ក្បែរ​ខ្លួន​យើង​កំពុង​មាន​អារម្មណ៍​បែប​ណា​ដោយ​គ្រាន់​តែ​សង្កេត​មើល​កាយ​វិការ ឬ​សម្លឹង​មើល​កែវ​ភ្នែក​មួយ​សន្ទុះ។ ប៉ុន្តែ​ចំពោះ​កូន​ក្មេង គឺ​មិន​អាច​យល់​ដឹង​ពី​ការ​យល់​ចិត្ត​អ្នក​ដទៃ​ដូច​មនុស្ស​ធំ​នោះ​ទេ ហេតុ​នេះ​ហើយ យើង​ត្រូវ​បង្រៀន​កូន​ពី​រឿងនេះ។

ស្ថាបនិក​គ្លីនិក​កុមារ MommyDoctor រូប​នេះ​បន្ត​ថា ការ​បង្រៀន​កូន​ពី​ការ​យល់​ចិត្ត​អ្នក​ដទៃ យើង​ត្រូវ​លើក​ជា​ឧទាហរណ៍​ជាក់​ស្ដែង​ដែល​កូន​ៗ​ងាយ​យល់។ ឧទាហរណ៍ នៅ​ពេល​កូន​យើង​ទៅ​ដណ្ដើម​របស់​លេង​ពី​ក្មេង​ដទៃ ធ្វើ​ឲ្យ​ក្មេង​នោះ​យំ យើង​គួរ​សួរ​នាំ​កូន​ថា “ប្រសិន​បើ​របស់​លេង​អូន​ត្រូវ​គេ​ដណ្ដើម​ទៅ​វិញ តើ​អូន​មាន​អារម្មណ៍​បែប​ណា?”

ឧទាហរណ៍​ទីពីរ​ នៅ​ពេល​ដែល​យើង​អាន​សៀវភៅ​ជាមួយ​កូន យើង​អាច​ជ្រើស​រើស​ជា​រឿង មាន​ភាព​សប្បាយ​រីករាយ និង​ភាព​មិន​សប្បាយ​រីករាយ។ ស្រប​ពេល​ដែល​កំពុង​អាន ម៉ាក់​ប៉ា​អាច​ចោទ​ជា​សំណួរ​សួរ​ទៅ​កាន់​កូន ឬ​អាច​វិភាគ​អារម្មណ៍​តួ​អង្គ​នៅ​ក្នុង​សាច់​រឿង​បាន។

«ចាប់​ផ្ដើម​ពី​សកម្មភាព​តូច​តាច​ក្នុង​ការ​រស់​នៅ​ប្រចាំ ម៉ាក់​ប៉ា​គួរ​តែ​បង្កើត​ទម្លាប់​ជាមួយ​កូនៗ​ក្នុង​ការ​និយាយ វែក​ញែក និង​គិត​អំពី​អារម្មណ៍​របស់​អ្នក​ដទៃ។ ដូច្នេះ ពេល​កូន​ធំ​ពេញ​វ័យ អា​អូន​នឹង​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ចេះ​គិត និង​វិភាគ​ពី​អ្វី​ៗ​នៅ​ជុំ​វិញ​ខ្លួន​ពួក​គេ»

បន្ថែម​ពី​លើ​នេះ លោក​ស្រី​ថា នៅ​ពេល​ដែល​កូន​ៗ​ចេះ​យល់​ពី​ចិត្ត​អ្នក​ដទៃ ទៅ​ថ្ងៃ​អនាគត​ពេល​កូន​ធំ​ពេញ​វ័យ កូន​ច្បាស់​ជា​មាន​ភាព​ជា​អ្នក​ដឹក​នាំ ងាយ​ស្រួល​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​មនុស្ស​ជុំ​វិញ​ខ្លួន​ក្នុង​ការ​សម្រេច​កិច្ច​ការ​អ្វី​មួយ។

បង្រៀន​កូន

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

13 Ways to Raise a Caring and Compassionate Child https://www.scholastic.com/parents/family-life/social-emotional-learning/social-skills-for-kids/13-ways-to-raise-caring-and-compassionate-child.html

How To Teach Your Kids To Care About Other People https://www.huffpost.com/entry/how-to-teach-your-kids-to-care-about-other-people_n_5b29cc2ce4b05d6c16c8c089

កំណែ​ប្រែបច្ចុប្បន្ន

28/12/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

៦ចំណុច ម៉ាក់ប៉ាត្រូវបង្រៀនកូន ចៀសវាងមិត្តភក្តិនៅសាលាធ្វើបាប

ម៉ាក់ប៉ាអាចបង្រៀនកូនៗឲ្យប្រែក្លាយការបរាជ័យទៅជាជោគជ័យ ជាមួយវិធីសាស្ត្រទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 28, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម