បញ្ហាវាយ ឬទះកូនតូចៗ កើតមាននៅសឹងតែគ្រប់ជាតិសាសន៍ទាំងអស់ លើពិភពលោក តែប្រទេសខ្លះ ក៏បានដាក់ចេញបម្រាម មិនឲ្យប៉ាម៉ាក់ វាយ ឬទះកូនតូចផងដែរ។ ពេលនេះ ព្រឹទ្ធសភាបារាំង កំពុងរៀបចំអនុម័តច្បាប់នេះ។
ប្រសិនបើច្បាប់នេះ ត្រូវព្រឹទ្ធសភាអនុម័ត នោះបារាំង នឹងក្លាយជារដ្ឋទី ៥៥ ដែលហាមមិនឲ្យដាក់ទោសលើខ្លួនប្រាណកុមារ។ ច្បាប់នេះ នឹងត្រូវសរសេរចូលក្នុងក្រមប្រតិបត្តិស៊ីវិល ហើយអានឲ្យគូ ភរិយា-ស្វាមី ថ្មី ស្ដាប់ផងដែរ។ យោងតាមសមាគមកុមាររបស់បារាំង ប៉ាម៉ាក់ ៨៥% សារភាពថា ពួកគេបានទះកូន។
តាមពិតទៅ ហិង្សាលើកុមារ ត្រូវហាមឃាត់ក្រោមច្បាប់ព្រហ្មទណ្ឌបារាំង តែនៅសតវត្សទី១៩ ត្រូវអនុញ្ញាតវិញ ក្រោមច្បាប់ស៊ីវិល ដោយហេតុផលថា ជាការដាក់វិន័យលើកូនៗ។ ច្បាប់ថ្មីនេះ ក៏មិនបានបញ្ជាក់ច្បាស់លាស់ដែរ អំពីមធ្យោបាយ ដែលប៉ាម៉ាក់អាចដាក់ពិន័យលើកូនៗ។
លោក Maud Petit សមាជិកសភា បញ្ជាក់ថា គោលបំណងនៃបម្រាមនេះ ដើម្បីជំរុញឲ្យសង្គមផ្លាស់ប្ដូរមធ្យោបាយ ដែលយកអំពើហិង្សាទៅអប់រំកូន។
អត្ថបទពាក់ព័ន្ធ៖
- ស្តាប់ហេតុផលនេះ ប្រហែលប៉ាម៉ាក់លែងចង់ឈ្លោះគ្នាមុខកូនទៀតហើយ!
- វិធីសាស្ត្រអប់រំកូនស្រីកុំឲ្យដើរផ្លូវខុស ជ្រុលខ្លួនក្នុងរឿងស្នេហា
គួរបញ្ជាក់ថា នៅឆ្នាំ២០១៥ ក្រុមប្រឹក្សាអឺរ៉ុប បានផ្ដល់អនុសាស្ត្រដល់បារាំង ដែលមិនអនុវត្តតាមប្រទេសអឺរ៉ុបផ្សេងទៀត លើបម្រាម ទះកូនៗ។ មួយឆ្នាំបន្ទាប់ គណៈកម្មាធិការស្ដីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ បានជំរុញឲ្យប្រទេសបារាំង ហាមការដាក់ពិន័យដោយហិង្សាគ្រប់ទម្រង់ទាំងអស់ លើកុមារ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]