backup og meta

ភាពខុសគ្នារវាង IQ និង EQ

ភាពខុសគ្នារវាង IQ និង EQ

យើង​ធ្លាប់​តែ​ឮ​ពាក្យ IQ ជារឿយៗ ដែល​ពាក្យ​នេះ​សំដៅ​លើ​ភាព​វៃ​ឆ្លាត​របស់​ខួរក្បាល ចំណែក EQ មិនសូវ​ជា​បាន​ឮ​ញឹក​ញាប់​នោះ​ទេ។ លោកស្រី សរ មន្ថា នាយិកា​សាលា​អប់រំ​កុមារ​តូច SHICHIDA នឹង​ពន្យល់​លម្អិត​ពី​ភាគ​ខុស​គ្នា​រវាង IQ និង EQ រួម​ទាំង​មុខងារ​របស់​ខួរក្បាល​ទាំង​ខាង​ឆ្វេង និង​ខាង​ស្តាំ។

១. IQ

IQ មក​ពី​ពាក្យ​ពេញ​ថា Intelligence Quotient ជា​ពិន្ទុ​សរុប​បាន​មក​ពី​ការ​ធ្វើ​តេស្ត​ស្តង់ដារ​ជា​ច្រើន​ធ្វើ​ឡើង​ដើម្បី​វាយ​តម្លៃ​បញ្ញា​មនុស្ស ដែល​អ្នក​ដែល​មាន IQ ខ្ពស់​ភាគ​ច្រើន​ជា​មនុស្ស​ពូកែ​ខាង​ភាសា​វិទ្យាសាស្ត្រ ឬ​គណិតវិទ្យា​ជា​ដើម។ ក្មេង​ដែល​មាន IQ ខ្ពស់ គឺ​បាន​ហ្វឹក​ហាត់​ខួរ​ក្បាល​ផ្នែក​ខាង​ឆ្វេង។

ខួរក្បាល​ខាង​ឆ្វេង​ជា​ញាណ​ផ្នែក​ភាព​ភាសា ដែល​ផ្តោត​លើ​កត្តាតក្ក​វិជ្ជាច្រើន ដែល​ពាក់​ព័ន្ធ​នឹង​ការ​រៀន​អក្សរ លេខ វិទ្យាសាស្ត្រ។ ការ​ចងចាំ​របស់​ខួរក្បាល​ខាង​​ឆ្វេង​មាន​រយៈ​ពេល​ខ្លី​​ជាង។

អត្ថបទពាក់ព័ន្ធ៖

២. EQ

EQ មក​ពី​ពាក្យ​ពេញ​ថា Emotional Intelligence ឬ Emotional Quotient សំដៅ​ទៅ​លើ​ភាព​ឆ្លាត​វៃ​ខាង​ផ្លូវ​អារម្មណ៍ គំនិត​ច្នៃ​ប្រឌិត​របស់​មនុស្ស ក្នុង​ការ​ស្គាល់​អារម្មណ៍​ខ្លួន​ឯង និង​អ្នក​ដទៃ ហើយ​ក្មេង​ដែល​មាន EQ ខ្ពស់ គឺ​បាន​ហ្វឹក​ហាត់​ខួរ​ក្បាល​ផ្នែក​ខាង​ស្តាំ។

ខួរ​ក្បាល​ខាង​ស្តាំ​ជា​ញាណ​ផ្នែក​រូបភាព អារម្មណ៍ ពាក់​ព័ន្ធ​នឹង​គំនិត​ច្នៃ​ប្រឌិត។ ខួរក្បាល​ខាង​ស្តាំ​ខុស​ពី​​ខាង​ឆ្វេង ដោយសារ​យក​ការ​ស្រមៃ ការ​ប្រមូល​ព័ត៌មាន​តាម​រយៈ​រូបភាព ខួរក្បាល​ខាង​ស្តាំ​ចង​ចាំ​បាន​លឿន មិន​ងាយ​ភ្លេច​នោះ​ទេ គណនា​បាន​លឿន។ ខួរក្បាល​ខាង​ស្តាំ​គេ​ទទួល​ស្គាល់​ថា​ជា​ខួរក្បាល​ល្អ​អស្ចារ្យ ដែល​យើង​មិន​បាន​ប្រើ ឬ​ប្រើ​ប្រាស់​មិន​អស់​សក្តានុពល​ខួរ​ក្បាល ប៉ុន្តែ​ការ​ប្រមូល​ព័ត៌មាន​ខាង​ស្តាំ​បាន​ល្អ លុះ​​ណា​តែ​បរិយាកាស​ស្ងប់។

លោកស្រី ​សរ មន្ថា បញ្ជាក់ថា តាម​ការ​សិក្សា​ជ្រាវ​ជ្រាវ​បើ​សិន​ជា​ក្មេង​មាន EQ ច្រើន​ខ្ពស់ ក្មេង​នោះ​មាន​សក្តា​នុពល​ក្លាយ​ជា​អ្នក​ដឹកនាំ​ខ្លាំង។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​បើ​សិន​ជា​ក្មេង​មាន EQ តិច ប៉ុន្តែ IQ ច្រើន ក្មេង​នោះ​ធំ​ឡើង​អាច​ក្លាយ​ជា​អ្នក​បច្ចេកទេស ដោះស្រាយ​បញ្ហា​ជាមួយ​ម៉ាស៊ីន បច្ចេកទេស បើ​ធ្វើ​អ្នក​ដឹកនាំ ដោះ​ស្រាយ និង​ធ្វើការ​ជាមួយ​មនុស្ស Creativity ពិត​ជា​ពិបាក។

“បើ​យើង​បង្រៀនកូន​ទាក់​ទង​នឹង​ចំណេះដឹង លេខ​អី​ច្រើន គឺ​យើង​កំពុង​តែ​ជួយ​ខួរក្បាល​ខាង​ឆ្វេង​កូន ប៉ុន្តែ​បើ​សិន​ជា​យើង​ធ្វើ​រឿង​ដែល​ភ្ញោច​ទៅ​នឹង​អារម្មណ៍ ជា​តួនាទី​របស់​ខួរក្បាល​ខាង​ស្តាំ បង្កើត EQ ខ្ពស់​ឲ្យ​កូន’

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

 

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

27/02/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 27, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម