backup og meta

ក្បួនបែបវិទ្យាសាស្ត្រ ជួយជំរុញឲ្យកូនក្លាយជាអ្នកដឹកនាំពេលអនាគត

ក្បួនបែបវិទ្យាសាស្ត្រ ជួយជំរុញឲ្យកូនក្លាយជាអ្នកដឹកនាំពេលអនាគត

ម៉ាក់ប៉ា​តែង​មាន​បំណង​ប្រាថ្នា​ផ្សេងៗ​ចំពោះ​អនាគត​កូន អ្នក​ខ្លះ​ចង់​ឲ្យ​កូន​ក្លាយ​ជា​វេជ្ជបណ្ឌិត ជា​គ្រូ​បង្រៀន ជា​វិស្វករ ជា​អ្នក​ជំនួញ ឬ​ជំនាញ​ផ្សេងៗ។ ដើម្បី​ឲ្យ​ទៅ​​ដល់​គោល​ដៅ​​ទាំង​នោះ ទាម​ទារ​ឲ្យ​យើង​ជា​អាណា​ព្យាបាល​ជួយ​ជំរុញ​លើក​ទឹក​ចិត្ត បង្វឹក​ការ​លូតលាស់​ខួរ​ក្បាល ពិសេស​គឺ​ត្រូវ​នឹង​​ចំណង់​ចំណូល​ចិត្ត​របស់​កូន។

លោកស្រី សរ មន្ថា នាយិកា​សាលា​អប់រំ​កុមារ​តូច SHICHIDA ថា បើ​បំណង​ប្រាថ្នា​របស់​ម៉ាក់​ប៉ា​ចង់​ឲ្យ​ក្លាយ​ជា​អ្នក​ដឹកនាំ​នា​ពេល​អនាគត ត្រូវ​បង្វឹក​ក្មេង​ឲ្យ​មាន​ទាំង IQ និង EQ ខ្ពស់ ពិសេស​បង្វឹក​ខួរ​ក្បាល​ផ្នែក​ខាង​ស្តាំឲ្យ​បាន​ច្រើន។

IQ មក​ពី​ពាក្យ​ពេញ​ថា Intelligence Quotient ជា​ពិន្ទុ​សរុប​បាន​មក​ពី​ការ​ធ្វើ​តេស្ត​ស្តង់ដារ​ជា​ច្រើន​ធ្វើ​ឡើង​ដើម្បី​វាយ​តម្លៃ​បញ្ញា​មនុស្ស ដែល​អ្នក​ដែល​មាន IQ ខ្ពស់​ភាគ​ច្រើន​ជា​មនុស្ស​ពូកែ​ខាង​ភាសា​វិទ្យាសាស្ត្រ ឬ​គណិតវិទ្យា​ជា​ដើម។ ក្មេង​ដែល​មាន IQ ខ្ពស់ គឺ​បាន​ហ្វឹក​ហាត់​ខួរ​ក្បាល​ផ្នែក​ខាង​ឆ្វេង។

EQ មក​ពី​ពាក្យ​ពេញ​ថា Emotional Quotient ឬ Emotional Intelligence សំដៅ​ទៅ​លើ​ភាព​ឆ្លាត​វៃ​ខាង​ផ្លូវ​អារម្មណ៍ គំនិត​ច្នៃ​ប្រឌិត​របស់​មនុស្ស ក្នុង​ការ​ស្គាល់​អារម្មណ៍​ខ្លួន​ឯង និង​អ្នក​ដទៃ ហើយ​ក្មេង​ដែល​មាន EQ ខ្ពស់ គឺ​បាន​ហ្វឹក​ហាត់​ខួរ​ក្បាល​ផ្នែក​ខាង​ស្តាំ។

លោកស្រី​បញ្ជាក់ថា តាម​ការ​សិក្សា​ជ្រាវ​ជ្រាវ​បើ​សិន​ជា​ក្មេង​មាន EQ ច្រើន​ខ្ពស់ ក្មេង​នោះ​មាន​សក្តា​នុពល​ក្លាយ​ជា​អ្នក​ដឹកនាំ​ខ្លាំង។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​បើ​សិន​ជា​ក្មេង​មាន EQ តិច ប៉ុន្តែ IQ ច្រើន ក្មេង​នោះ​ធំ​ឡើង​អាច​ក្លាយ​ជា​អ្នក​បច្ចេកទេស ដោះស្រាយ​បញ្ហា​ជាមួយ​ម៉ាស៊ីន បច្ចេកទេស បើ​ធ្វើ​អ្នក​ដឹកនាំ ដោះ​ស្រាយ និង​ធ្វើការ​ជាមួយ​មនុស្ស Creativity ពិត​ជា​ពិបាក។

“បើ​យើង​បង្រៀនកូន​ទាក់​ទង​នឹង​ចំណេះដឹង លេខ​អី​ច្រើន គឺ​យើង​កំពុង​តែ​ជួយ​ខួរក្បាល​ខាង​ឆ្វេង​កូន ប៉ុន្តែ​បើ​សិន​ជា​យើង​ធ្វើ​រឿង​ដែល​ភ្ញោច​ទៅ​នឹង​អារម្មណ៍ ជា​តួនាទី​របស់​ខួរក្បាល​ខាង​ស្តាំ បង្កើត EQ ខ្ពស់​ឲ្យ​កូន’។ លោកស្រី សរ មន្ថា រៀបរាប់។

ចំណែក​លោក​សាស្ត្រាចារ្យ Makoto SHICHIDA ស្ថាបនិក SHICHIDA Method បាន​លើក​ឡើង​ថា ការ​អប់រំ​ខួរក្បាល​ខាង​ស្តាំ​មាន​សារៈសំខាន់ និង​តួនាទី​ចាំបាច់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​អប់រំ​សម្រាប់​សតវត្ស​ទី​២១។ ការ​អប់រំ​ខួរក្បាល​ស្តាំ គឺ​ជា​អប់រំ​ដែល​នឹង​ជួយ​បណ្តុះ និង​អភិវឌ្ឍ​កុមារ​ដល់​បេះដូង និង​ចិត្ត​គំនិត​របស់​ពួក​គេ ពោល​គឺ​ត្រូវ​ផ្តល់​ឲ្យ​ក្មេង​ចេះ​គិត ពិចារណា​ល្អិត​ល្អន់ វែង​ឆ្ងាយ​ពី​ខ្លួន​ឯង ជា​ជាង​ការ​រៀន​សូត្រ​ដោយ​ផ្តោត​តែ​លើ​ចំណេះ​ដឹង និង​ការ​ពិត។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

24/02/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 24, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម