យើងឃើញថា ក្មេងៗសម័យថ្មី និយមចុចតែទូរស័ព្ទ មិនសូវខ្វល់ខ្វាយនឹងរឿងទំនាក់ទំនងខ្លួន ជាមួយអ្នកដទៃទេ ដែលនេះមិនមែនជារឿងល្អសម្រាប់កូនទេ ដោយសារពេលដែលយើងនៅតែឯងយូរ ឬគ្មានទំនាក់ទំនងល្អជាមួយអ្នកក្បែរខ្លួន វាអាចធ្វើឲ្យយើងមានអារម្មណ៍ថា មិនចូលចំណោមគេក្នុងសង្គម ឬបណ្ដោយខ្លួនឲ្យក្លាយជាមនុស្សឯកាបាន។ល។