backup og meta

មិនចង់​ឲ្យ​កូន​កើត​ជំងឺ​ធាត់ ត្រូវឲ្យកូនផឹកទឹក​ឲ្យ​ច្រើន

មិនចង់​ឲ្យ​កូន​កើត​ជំងឺ​ធាត់ ត្រូវឲ្យកូនផឹកទឹក​ឲ្យ​ច្រើន

អាកាស​ធាតុ​ក្តៅ​បែប​នេះ មនុស្ស​ធំសឹង​តែ​ទ្រាំ​មិន​បាន កុំ​ថា​ឡើយក្មេងៗ បើ​ស្រលាញ់​កូន ត្រូវ​ឲ្យ​អាអូន​ មីអូន​ ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ណា​មួយកុំ​ឲ្យ​បាត់​កម្លាំង​ដោយ​សារ​អាកាស​ធាតុ​ក្តៅ ក៏ដូចជា​ការពារ​ពួកគេ​កុំឲ្យ​កើត​ជំងឺជាច្រើន​ ពិសេស​ជំងឺ​​ធាត់ តែម្តង។ ព្រោះ​ការ​សិក្សា​ថ្មី ក្មេងៗផឹកទឹកតិចតួច​ក្នុង​មួយ​ថ្ងៃៗ នឹង​នាំ​ឲ្យអូនៗផឹក​ភេសជ្ជៈ​រសជាតិ​ផ្អែម​កាន់​តែ​ច្រើន។

ការសិក្សា​មួយ ធ្វើ​ឡើង​ដោយមន្ទីរពិសោធន៍ ផ្នែក​អាហារបំប៉ន នៃសាកលវិទ្យាល័យ​រដ្ឋ Pennsylvania សហរដ្ឋអាមេរិក បង្ហាញ​ថា ក្មេងៗផឹក​ទឹកតិចតួច នឹងជំរុញ​ឲ្យការ​ផឹក​ភេសជ្ជៈ​ផ្អែមខ្លាំង និង​មាន​កាឡូរីខ្ពស់ កាន់​តែ​ច្រើន ដែល​ជា​មូលហេតុ​បង្ក​ឲ្យ​កើត​ជំងឺ​ធាត់ ឈឺធ្មេញ និង​ជំងឺ​ទឹកនោមផ្អែម

ការសិក្សា​ បាន​ប្រមូល​ទិន្នន័យ​ពី​ការស្ទង់មតិ​ថ្នាក់ជាតិ ពិនិត្យ​លើ​សុខភាព និង​អាហារបំប៉ន នៅអាមេរិក ​ជាលទ្ធផល ក្មេង ១/៥ ​នាក់ មិនផឹក​ទឹក​ទាល់​តែ​សោះ ក្នុងមួយ​​ថ្ងៃៗ។ ទិន្នន័យ​នេះ ប្រមូល​ពី​ឆ្នាំ ​២០១១-២០១២ និង​ឆ្នាំ ​២០១៥-២០១៦ លើ​ក្មេងៗសរុប ៨.៤០០​នាក់ អាយុចាប់​ពី ២-១៩​ ឆ្នាំ។

ក្នុងចំណោមក្មេង ៥​នាក់ គឺ​មាន​ម្នាក់ មិន​ញ៉ាំទឹក​រាល់ថ្ងៃ​ ជំនួស​មក​វិញ​នូវ​ភេសជ្ជៈ​ផ្អែម ដែលមានដល់​ទៅ ២០០​ ​កាឡូរី/​ថ្ងៃ ប្រៀបធៀប​ជាមួយ​ក្មេងៗ​ផឹកទឹក មាន​ត្រឹមតែ ១០០​កាឡូរី ប៉ុណ្ណោះ​ក្នុង​ថ្ងៃ។ ការ​ផឹកភេសជ្ជៈ​ផ្អែមលើស ១០០ ​កាឡូរី/​ថ្ងៃ​ នាំឲ្យក្មេងៗ ​ឡើង​ទម្ងន់ និង​ឆាប់ធាត់។

មិនចង់​ឲ្យ​កូន​កើត​ជំងឺ​ធាត់ ត្រូវឲ្យកូនញ៉ាំ​ទឹក​ឲ្យ​ច្រើន Hello គ្រូពេទ្យ

វេជ្ជបណ្ឌិត Asher Rosinger អ្នកដឹកនាំការសិក្សា និងជា​ប្រធាន​មន្ទីរពិសោធន៍ផ្នែកអាហារបំប៉ន នៃ​សាកលវិទ្យាល័យ​រដ្ឋ Pennsylvania បញ្ជាក់​ថា “ទឹក’ ​ជា​ភេសជ្ជៈ​សុខភាព​ល្អ​បំផុត។ ផ្ទុយទៅវិញ ភេសជ្ជៈ​ផ្អែម ផ្ដល់បញ្ហា​ជាច្រើន​ដល់​សុខភាព ដូចជា​ ឡើង​ទម្ងន់ ឈឺធ្មេញ និង ​ជំងឺ​ទឹកនោមផ្អែម។ លោក​ថា ក្មេងៗ គួរផឹកទឹក​រាល់ថ្ងៃ  នឹង​ត្រូវ​តែ​ជា​ជម្រើសទី ១ ពេល​ក្មេងៗ​ស្រេកទឹក។

អត្ថបទពាក់ព័ន្ធ៖

ជាមួយ​គ្នានេះ លោក​វេជ្ជបណ្ឌិត បញ្ជាក់​ថា គោលការណ៍​ណែនាំ​បច្ចុប្បន្ន កំណត់​ឲ្យ​ក្មេងៗ ញ៉ាំ​ជាតិស្ករ តិចជាង ១០% នៃ​កាឡូរី​សរុប​ក្នុង​មួយ​​ថ្ងៃ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.webmd.com/children/news/20190422/lack-of-water-consumption-tied-to-kids-obesity?ecd=soc_fb_190422_cons_news_kidswatersugarydrinks&linkId=100000005953483&fbclid=IwAR3cqXRQRShiO0EJuIhWPbmVitzyD1MROpUbd03GP1_Y8vBIGRGrf-ENqiE#1

កំណែ​ប្រែបច្ចុប្បន្ន

27/04/2021

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ភ្ញាក់ពីគេង​ពេលព្រឹក​ផឹកទឹកមួយកែវ ផ្ដល់ប្រយោជន៍​ច្រើន​យ៉ាងដល់រាងកាយ(វីដេអូ)

គ្រាន់តែផឹកទឹកច្រើន អាចជួយស្បែកឲ្យមានសំណើមធម្មជាតិមែន ឬអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 27, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម