ប៉ាម៉ាក់ដែលមានកូនកើតខែកុម្ភៈពិតជាចង់ដឹងមិនខានថា កូនរបស់យើងនឹងក្លាយជាមនុស្សបែបណានៅពេលដែលពួកគេធំឡើង។ ពិតណាស់ ក្មេងដែលកើតខែនេះ មានអត្តចរិតហាក់ប្លែកពីគេ និងចំណុចពិសេសៗដែលប៉ាម៉ាក់នឹកស្មានមិនដល់។ ខាងក្រោមនេះ គឺជាជំនឿខ្លះៗទាក់ទងនឹងក្មេងៗកើតចំខែកុម្ភៈ៖
១. ជាមនុស្សស្មោះត្រង់
សម្រាប់ក្មេងកើតខែកុម្ភៈ គឺមិនសូវចេះនិយាយកុហកប៉ុន្មានឡើយ។ ពួកគេច្រើនតែជាមនុស្សត្រង់ទៅត្រង់មក មិនចេះលាក់លៀម និងស្មោះត្រង់។ កូនកើតខែនេះ មិនសូវចេះនិយាយស្ដីផ្អែមល្ហែមឡើយ ហើយក៏ពុំចេះលាក់ពុតផងដែរ។ ចំពោះមិត្តភក្តិវិញ ពួកគេតែងតែស្មោះត្រង់ និងស្រលាញ់រាប់អានដោយចិត្តស្មោះ។
២. ចិត្តអាណិតអាសូរ
ជាមួយគ្នានេះ ក្មេងកើតខែនេះ កើតមកជាមួយនឹងទឹកចិត្តអាណិតអាសូរអ្នកដទៃ។ ពួកគេជាមនុស្សចិត្តល្អ និងយកចិត្តទុកដាក់ចំពោះគ្រួសារ និងមិត្តភ័ក្ដិ។ ប្រសិនបើពួកគេទទូចចង់បរិច្ចាគប្រាក់ទៅឲ្យអ្នកដែលខ្សត់ខ្សោយ ឬចំណាយពេលដើម្បីជួយមិត្តភ័ក្ដិរបស់ខ្លួន នេះគឺជាធម្មជាតិរបស់ក្មេងដែលកើតខែនេះប៉ុណ្ណោះ។
៣. មានលក្ខណៈពិសេសប្លែកពីគេ
បន្ថែមពីនេះ ពួកគេអាចមានចំណង់ចំណូលចិត្តខុសប្លែកពីមនុស្សផ្សេងទៀត ដែលធ្វើឲ្យពួកគេក្លាយជាចំណុចចាប់អារម្មណ៍។ ប៉ុន្តែ លក្ខណៈពិសេសនេះក៏ត្រូវការការជំរុញលើកទឹកចិត្តពីប៉ាម៉ាក់ដូចគ្នា។ ដូច្នេះហើយ ប៉ាម៉ាក់គប្បីកសាងទំនុកចិត្តដល់កូនចំពោះភាពពិសេសប្លែករបស់ពួកគេ។
៤. មានភាពច្នៃប្រឌិត
ជាក់ស្ដែង អ្នកច្នៃប្រឌិត និងអ្នកវិទ្យាសាស្ត្រភាគច្រើនសុទ្ធតែកើតខែកុម្ភៈ។ ដោយសារតែក្មេងដែលកើតខែនេះពិបាកនឹងធ្វើតាមគំរូដែលមានស្រាប់ ដូច្នេះហើយពួកគេចូលចិត្តស្វែងរកអ្វីដែលថ្មីប្លែក។ ប៉ាម៉ាក់គួរជំរុញឲ្យពួកគេធ្វើតាមចំណង់ចំណូលចិត្តរបស់ខ្លួន នោះយើងនឹងមើលឃើញអ្នកច្នៃប្រឌិតវ័យក្មេងដ៏មានអនុភាពម្នាក់នៅពេលអនាគតមិនខាន។
៥. មានឆន្ទៈខ្ពស់
នៅពេលប្រឈមនឹងឧបសគ្គផ្សេងៗ ក្មេងកើតខែកុម្ភៈអាចបង្ហាញពីកម្លាំងចិត្តដ៏ខ្លាំងក្លា និងស្មារតីមិនបោះបង់។ ប្រសិនបើពួកគេដើរដួល ពួកគេនឹងងើបឈរឡើងម្ដងទៀត ព្រមទាំងប្រយុទ្ធទៅនឹងអ្វីដែលកំពុងកើតឡើងដោយមិនរួញរាឡើយ។
[embed-health-tool-vaccination-tool]