បច្ចុប្បន្នអ្នកម្តាយភាគច្រើនរវល់នឹងមុខរបរ ការងារដែលត្រូវទៅធ្វើការឆ្ងាយពីផ្ទះ ចំណែកមួយចំនួនទៀតមានផលលំបាកក្នុងការបំបៅដោះកូន ដូច្នេះមានតែជម្រើសឲ្យកូនម៉ឹមទឹកដោះគោម្សៅ។ ទោះជាយ៉ាងនេះក្តី អ្នកម្តាយដែលមានបំណងឲ្យកូនម៉ឹមទឹកដោះគោម្សៅត្រូវគិតគូរលើ២ចំណុចនេះសិន ទើបមិនជះឥទ្ធិពលដល់ការលូតលាស់របស់កូន។
១. សារៈសំខាន់នៃការបំបៅដោះកូនដោយទឹកដោះម្តាយ
កូនកើតមកភ្លាម មិនមែនយើងឲ្យបៅម្សៅទឹកដោះគោភ្លែតនោះទេ ត្រូវតែបំបៅដោះកូនភ្លាម
ធ្វើបែបនេះទើបកូនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ពីទឹកដោះម្តាយ និងមានប្រព័ន្ធ ការពាររឹងមាំ ដែលអាចការពារកូនៗពីការឆ្លងជំងឺផ្សេងៗបានជាច្រើនមុខ។ ដោយហេតុថា
ទឹកដោះម្តាយល្អបំផុតសម្រាប់ទារក ទើបអង្គការសុខភាពពិភពលោក (WHO) ក៏ដូចជាក្រសួងសុខាភិបាលណែនាំឲ្យស្រ្តីជាម្តាយ បំបៅដោះកូនដោយទឹកដោះម្តាយតែមួយគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតកូនអាយុបាន ២ឆ្នាំ ឬលើសពីនេះ។
២. ជ្រើសរើសទឹកដោះគោម្សៅមាន SYNBIOTIC ជួយប្រព័ន្ធការពាររាងកាយរឹងមាំ
បើតាមការលើកឡើងរបស់វេជ្ជបណ្ឌិត ឯកទេសកុមារ អ៊ុន យូ ការជ្រើសរើសម៉ាកទឹកដោះគោម្សៅតាមគ្នាមិនមែនជាជម្រើសល្អឡើយ សំខាន់បំផុតយើងត្រូវមើលរូបមន្តដែលមានផ្សំនៅក្នុងទឹកដោះគោម្សៅ តើទឹកដោះគោម្សៅនោះផ្សំពីអីខ្លះ? ហើយធាតុផ្សំទាំងនោះចាំបាច់សម្រាប់ការលូតលាស់របស់កូនយើងទេ? ផលិតផលទឹកដោះគោនោះមានម៉ាកសញ្ញាត្រឹមត្រូវទេ? ផលិតនៅប្រទេសណា មានការទទួលស្គាល់ពីខាងណាខ្លះ?
ដោយឡែកធាតុផ្សំដែលចាំបាច់សម្រាប់កូនក្មេងវិញ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេ ឯកទេសជំងឺទូទៅក៏បានលើកឡើងថា មានច្រើនមុខ មានទាំងប្រូតេអ៊ីន អាស៊ីដខ្លាញ់ល្អ កាបូអ៊ីដ្រាត វីតាមីន ជាតិរ៉ែជាដើម។ ខណៈក្មេងមានប្រព័ន្ធការពារខ្សោយ ងាយនឹងឈឺ
ទើបលោកវេជ្ជបណ្ឌិតណែនាំឲ្យម្តាយឪពុកជ្រើសរើសទឹកដោះគោម្សៅណាមានរូបមន្តជួយឲ្យប្រព័ន្ធការពាររឹងមាំ។
ដោយឡែកបច្ចុប្បន្នបច្ចេកវិទ្យាទំនើប អ្វីៗកាន់តែសម្បូរបែប អ្នកម្តាយអាចស្វែងរកទឹកដោះគោម្សៅដែលមានធាតុផ្សំទី១ គឺ SYNBIOTIC ជារូបមន្តដែលជាការរួមបញ្ចូលគ្នា
Probiotic និង Prebiotics នឹងជួយឲ្យប្រព័ន្ធការពាររឹងមាំ ទី២គឺធាតុផ្សំដែលជួយឲ្យដល់ការអភិវឌ្ឍខួរក្បាល គឺ DHA ព្រមទាំងសារធាតុសំខាន់ៗជាច្រើនទៀត។
ចុចទីនេះដើម្បីសាកល្បងដោយឥតគិតថ្លៃនូវទឹកដោះគោម្សៅជំនាន់ថ្មីជាមួយ SYNBIOTIC* ផ្តាច់មុខជួយប្រព័ន្ធការពាររាងកាយរឹងមាំ។
- សម្រាប់កុមារអាយុត្រឹមអាយុ ៦ឆ្នាំ
- ជាសារធាតុគ្រឹះដ៏សំខាន់សម្រាប់ទ្រទ្រង់ការអភិវឌ្ឍខួរក្បាល និងភ្នែក។ សម្រាប់កុមារត្រឹមអាយុ ៣ឆ្នាំ
- Vitamin B1, B2, B3, B6, B12, C និង Iodine
នាំមកជូនដោយ
នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]