ចាស់ៗមួយចំនួនតែងឲ្យម៉ាក់ៗយកប្រេងកូឡា ឬប្រេងខ្យល់មកលាបលើបង្កើយកូន ដើម្បីក្បាលក្មេងឆាប់រឹង មិនផើតផត។ តើការធ្វើបែបនេះត្រឹមត្រូវតាមក្បួនពេទ្យទេ? ហេតុអ្វី?
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានប្រាប់ថាគ្រូពេទ្យតែងតែហាមមិនឲ្យម៉ាក់ៗប្រើប្រេងកូឡា ឬប្រេងរឹតដែលមានចំហាយក្ដៅខ្លាំងពេក មកលាបលើបង្ហើយកូននោះទេ ព្រោះវារលាកស្បែកក្បាល កកទៅជាអាចម៍ក្របី តែបើមិនសូវមានជាតិក្ដៅអាចប្រើបានម្តងម្កាលប៉ុណ្ណោះ។ គ្រូពេទ្យដដែលក៏បានបញ្ជាក់ទៀតថា ករណីមួយវិញទៀតវាក៏អាចបណ្ដាលឲ្យប៉ះពាល់ខួរក្បាលកូន ព្រោះថាប្រភេទប្រេងលាបរឹតនេះជ្រាបចូលទៅតាមស្បែក ហើយកូនស្រូបចូលទៅក្នុងខ្លួន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]