backup og meta

ឃើញ​ទឹកឃ្មុំផ្អែមៗ តិចច្រឡំឲ្យទារកក្រោម ១ ឆ្នាំញ៉ាំ ប្រយ័ត្នគ្រោះថ្នាក់

ឃើញ​ទឹកឃ្មុំផ្អែមៗ តិចច្រឡំឲ្យទារកក្រោម ១ ឆ្នាំញ៉ាំ ប្រយ័ត្នគ្រោះថ្នាក់

នៅ​ពេល​​ទារក​លូត​លាស់​ធំ​ទៅ​ៗ ម៉ាក់​ប៉ា​អាច​​ចាប់​ផ្ដើម​ឲ្យ​កូន​ញ៉ាំ​អាហារ​ប្លែកៗ​ច្រើន​មុខ ជា​ពិសេស​អាហារ​ដែល​មាន​ជាតិ​ផ្អែម ព្រោះ​ក្មេង​ចូលចិត្ត​ញ៉ាំ​របស់​ផ្អែម​ៗ តែ​ត្រូវ​ដឹង​ថា គ្រូពេទ្យ​ជំនាញ​មិន​ណែនាំ​ឲ្យ​ទារក​អាយុ​មិន​ទាន់​គ្រប់​១ឆ្នាំ​ញ៉ាំ​ទឹក​ឃ្មុំ​ទេ។

ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ទោះ​ទឹក​ឃ្មុំ​ផ្អែម​ប៉ុនណាក៏​ដោយ ម៉ាក​ប៉ា​មិន​ត្រូវ​ឲ្យ​ទារក​ក្រោម​អាយុ១ឆ្នាំ​ញ៉ាំ​ទេ ព្រោះ​ក្រពះ​ពោះ​វៀន​កូន​នៅ​ខ្ចី ហើយ​នៅ​ក្នុង​ទឹក​ឃ្មុំ​ស្រស់​នោះ​អាច​មាន​ផ្ទុក​បាក់​តេរី Clostridium​។

ប្រភេទអាហារដែលអាចធ្វើឱ្យយើងពុលដោយមិនដឹងខ្លួន

បើ​តាម​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការ​ជំងឺ​សហរដ្ឋ​អាមេរិក​ (CDC) ឲ្យ​ដឹង​ថា ទារក​ដែល​មាន​អាយុ​ក្រោម​១ឆ្នាំ ដាច់​ខាត​គឺ​មិន​ត្រូវ​ឲ្យ​ញ៉ាំ​ទឹកឃ្មុំ​ទេ ពី​ព្រោះ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​ទារក​នៅ​មិន​ទាន់​លូតលាស់​បាន​ល្អ​សម្រាប់​ទប់​ទល់​នឹង​បាក់តេរី​ដែល​មាន​នៅ​ក្នុង​ទឹក​ឃ្មុំ​ឆៅ​នៅ​ឡើយ​ទេ។ CDC បាន​បន្ថែម​ថា ទារក​អាច​កើត​ជំងឺ Botulism ដោយសារ​ការ​ញ៉ាំ​ពង​របស់​បាក់តេរី Clostridium botulinum ដែល​រក​ឃើញ​មាន​នៅ​លើ​ដី ទឹក​ឃ្មុំ និង​ផលិត​ផល​​ធ្វើ​ចេញពី​ទឹក​ឃ្មុំ។ ពង​របស់​បាក់តេរី​ទាំង​នេះ​នឹង​ក្លាយ​ទៅ​ជា​បាក់តេរី​ពេញ​រូបរាង​នៅ​ក្នុង​ពោះ​វៀន​ធំ​ទារក និង​អាច​បង្ក​ឲ្យមាន​គ្រោះ​ថ្នាក់ ​ពុល​ដល់​ប្រព័ន្ធ​ប្រសាទ​នៅ​ក្នុង​រាង​កាយ។ ក្នុង​ករណី​ដែល​ទារក​បាន​កើត​ជំងឺ ​Botulism ​នេះ​ហើយ ទារក​នឹង​មាន​ចេញ​រោគ​សញ្ញាមួយ​ចំនួន​ដូច​ជា៖

– ខ្សោយ

ទល់លាមក

– មិន​រំលាយ​អាហារ

– ក្អួត

លើស​ពី​នេះ ទារក​អាច​មួរ​ម៉ៅ ឆាប់​ខឹង ពិបាក​ដក​ដង្ហើម ករណី​ខ្លះ​ទៀត ទារក​អាច​ប្រកាច់​ក៏​ថា​បាន។

ម៉ាក់​ប៉ា​មិន​ត្រូវ​ឲ្យ​កូន​តូច​ញ៉ាំ​ទឹក​ឃ្មុំ​ទេ ហើយ​ក៏​ត្រូវ​ចៀស​វាង​ផលិត​ផល​ទាំង​អស់​មិន​ថា​នំ ទឹក​ដោះ​គោ​ផ្សេងៗ​ដែល​មាន​ផ្ទុក​ជាតិ​ទឹក​ឃ្មុំ ដើម្បី​ការ​ពារ​កូន​កុំ​ឲ្យ​ឆ្លង​បាក់តេរី​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូន​ធ្ងន់​ធ្ងរ​បាន។​

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Can I Feed My Baby Honey?, https://kidshealth.org/en/parents/honey-botulism.html

Foods to avoid giving babies and young children, https://www.nhs.uk/conditions/baby/weaning-and-feeding/foods-to-avoid-giving-babies-and-young-children/

Foods and Drinks to Avoid or Limit, https://www.cdc.gov/nutrition/infantandtoddlernutrition/foods-and-drinks/foods-and-drinks-to-limit.html

កំណែ​ប្រែបច្ចុប្បន្ន

28/09/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?

កាល់ស្យូមល្អយ៉ាងម៉េចខ្លះ ចំពោះម៉ាក់ៗ និងទារកនៅក្នុងផ្ទៃ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 28, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម