backup og meta

ទឹកត្រជាក់ធម្មតា និងទឹកក្តៅឧណ្ហៗ មួយណាឆុងទឹកដោះគោឲ្យកូនល្អជាង?

ទឹកត្រជាក់ធម្មតា និងទឹកក្តៅឧណ្ហៗ មួយណាឆុងទឹកដោះគោឲ្យកូនល្អជាង?

ការ​ប្រើ​ទឹក​សម្រាប់​ឆុង​ទឹក​ដោះ​ឲ្យ​កូន​នៅ​ក្នុង​គ្រួសារ​នីមួយៗ​ប្លែក​ខុសៗ​ពី​គ្នា អាស្រ័យ​ទៅ​តាម​ទម្លាប់ និង​ការ​យល់​ដឹង​របស់​ម៉ាក់ប៉ា ដោយ​អ្នក​ខ្លះ​ប្រើ​ទឹក​បរិសុទ្ធ ឯ​មួយ​ចំនួន​ទៀត​ប្រើ​ទឹក​ដាំ​ពុះ។

រវាង​ទឹក​សុទ្ធ ទឹក​ដាំ​ពុះ ទឹក​ត្រជាក់ និង​ទឹក​ក្តៅ​ឧណ្ហៗ តើ​មួយ​ណា​ល្អ​ចំពោះ​សុខភាព​ក្មេង? សំណួរ​នេះ​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​លើ Singapore Medical Center ឆ្លើយ​ថា ទឹក​ដែល​ល្អ​សម្រាប់​ឆុង​ទឹក​ដោះ​ក្មេង គឺ​ទឹក​ឆ្អិន ទឹក​គ្មាន​មេរោគ ទឹក​ដាំ​ពុះ។

ងាក​មក​សីតុណ្ហភាព​របស់​ទឹក​វិញ លោកស្រី​វេជ្ជបណ្ឌិត​បញ្ជាក់​ថា បើ​សិន​ជា​ម៉ាក់ប៉ា​ឆុង​ទឹក​ដោះ​កូន​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហៗ ធ្វើ​ឲ្យ​ម្សៅ​ទឹក​ដោះ​​គោ​រលាយ​សព្វ​ល្អ កូន​ផឹក​ទៅ​មិន​សូវ​ជួប​បញ្ហា​ក្តៀន​លាមក​នោះ​ទេ។ ក្នុង​នោះ​លោកស្រី​វេជ្ជបណ្ឌិត​បាន​ណែនាំនូវ​វិធីឆុង​ទឹកដោះ​កូន​ត្រឹមត្រូវ​ខាងក្រោម​នេះ។

១. សម្អាត​បរិវេណ​ឆុង​ទឹកដោះ​គោ​កូន​ឲ្យ​ស្អាត

២. ត្រូវ​លាង​ដៃ​ឲ្យ​ស្អាត មុន​នឹង​ឆុង​ទឹកដោះ​ឲ្យ​កូន

៣. យក​ទឹ​កដាំ​ពុះ ឬ​ទុ​ក​ឲ្យ​ត្រជាក់​ឧណ្ហៗ​ចាក់​ចូល​កំប៉ុង​ឆុង​ទឹក​ដោះ​គោ

៤. ដួស​ម្សៅ​ទឹក​ដោះ​ដាក់​ក្នុង​កំប៉ុង​ទៅ​តាម​បរិមាណ​ទឹក

៥. លុញ ឬ​ក្រឡុក​ទឹក​ដោះ​គោ និង​ទឹក​តិចៗ​ឲ្យ​សព្វ

៦. យក​ទឹក​ដោះ​គោ​ទៅ​ត្រាំ​ទឹក​ត្រជាក់ បើ​ក្តៅ​ខ្លាំង​ពេក

៧. ត្រាំ​រួច ដក​មក​ជូត​ឲ្យ​ស្ងួត​ទឹក មុន​នឹង​ឲ្យ​កូន​ម៉ឹម

៨. ចាក់​ទឹក​ដោះ​លើ​ដៃ តើ​ត្រជាក់​ល្មម​ឲ្យ​បៅ ឬ​នៅ?

ដូច​គ្នា​នោះ​ដែរ នៅ​គ្រប់​ការ​ណែនាំ​លើ​សំបក​កំប៉ុង​ទឹក​ដោះ​គោ ក៏​បាន​ណែនាំ​ឲ្យ​យើង​យក​ទឹក​ស្អាត​ដាំ​ពុះ រួច​ទុក​ឲ្យ​នៅ​ក្តៅ​ឧណ្ហៗ សឹម​ចាក់​ចូល​ក្នុង​ដប​ទឹកដោះ​គោ​ដែល​បាន​ស្ងោរ​សម្លាប់​មេរោគ​រួច​ក្នុង​ចំណុះ​ត្រឹមត្រូវ ហើយ​បិទ​គម្រប​ដប រួច​លញ់​ឲ្យ​ម្សៅ​ទឹកដោះ​គោ​រលាយ​ចូល​ទឹក​សព្វ។ ជំហាន​ចុង​ក្រោយ​យើង​ត្រូវ​ពិសោធ​កម្តៅ​ទឹក​ដោះ​គោ​នៅ​លើ​ខ្នង​ដៃ មុន​បំបៅ​កូន បើ​ក្តៅ​ខ្លាំង​ត្រូវ​យក​ដប​ទឹក​ដោះ​គោ​ត្រាំ​ទឹក​ត្រជាក់​មួយ​ស្របក់។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

14/08/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម