backup og meta

៣ យ៉ាង ធ្វើឲ្យស្បែកទារកមានបញ្ហាញឹក ម៉ាក់ប៉ាគួរតែចាប់អារម្មណ៍

៣ យ៉ាង ធ្វើឲ្យស្បែកទារកមានបញ្ហាញឹក ម៉ាក់ប៉ាគួរតែចាប់អារម្មណ៍

ស្បែក​ទារក​នៅ​ខ្ចី​ខ្លាំង​ណាស់ ងាយ​នឹង​ប្រតិកម្ម​នឹង​សារធាតុផ្សេងៗ បើ​សិន​ជា​យើង​មិន​សម្អាត​មិន​ដិត​ដល់ ឬ​ក៏​ប្រើ​ផលិត​ផល​ផ្តេស​ផ្តាស។ ក្នុង​នោះ​ស្បែក​ក្មេង​អាច​មាន​បញ្ហា​ញឹក​ញាប់ ដោយសារ​តែ​ចំណុច ៣ ខាង​ក្រោម​នេះ។

១. ប្រតិកម្ម​នឹង​ជាតិ​ម្សៅ ឬ​ឡេ

ក្មេង​តូច ម៉ាក់ៗ​តែង​តែ​ទិញ​ម្សៅ​ហុយ ឬ​ឡេ​លាប ដើម្បីផ្តល់​សំណើម​ដល់​ស្បែក​កូន ការពារ​កន្ទួល​រមាស់ តែ​ផ្ទុយ​ទៅ​វិញ ការ​លាប​ម្សៅ ឬ​ឡេ​មិន​បាន​ត្រឹម​ត្រូវ ហើយ​ទិញ​ផលិត​ផល​មិន​សូវ​មាន​គុណភាព មិន​សម​ស្រប​នឹង​ស្បែក​កូន ធ្វើ​ឲ្យ​ស្បែក​ជួប​បញ្ហា​លើស​ដើម។ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​ Singapore Media Center បាន​បញ្ជាក់​ថា ទាំង​ម្សៅ និង​ឡេ​ជា​ផលិតផល​ធ្វើ​ឡើង​បន្ទាប់បន្សំ​ប៉ុណ្ណោះ វា​មិន​ចាំបាច់​ខ្លាំង​ចំពោះ​កូន​ឡើយ ពោល​លាប​ក៏​បាន មិន​លាប​ក៏​គ្មាន​បញ្ហា។

ចំពោះ​ម្សៅ​ហុយ គ្រូពេទ្យ​មិន​តម្រូវ​ឲ្យ​ប្រើ​ចំពោះ​កូន​តូច​ទេ ព្រោះ​របស់​ហុយ​ចូល​ទៅ​ប្រព័ន្ធ​ផ្លូវដង្ហើម​ក្មេង​អាច​បង្កើត​ទៅ​ជា​ស្លេស្ម ស្លេស្ម​បង្កើត​ទៅ​ជា​សម្បោរ ធ្វើឲ្យ​កណ្ដាស់ ក្អក រហូត​បណ្ដាល​ឲ្យ​មាន​បញ្ហា​រលាក​ផ្លូវ​ដង្ហើម​ជាដើម។

២. ប្រតិកម្មនឹងខោទឹកនោម

ខោ​ទឹក​នោម យើង​គួរ​តែ​ជ្រើស​ប្រភេទ​ដែល​ផ្តល់​ផាសុក​ភាពដល់​ស្បែកកូន ស្លៀក​ទៅ​មិន​ស្កៀប រមាស់ ហើយ​កាលណា​កូន​នោម​ដាក់​សើម ឬ​ជុះ​រួច​នោះ មិន​ត្រូវ​ផ្អាប់​ទុក​យូរ​ឡើយ ព្រោះ​មេរោគ​ចូល​ក្នុង​ផ្លូវទឹក​នោមរបស់​កូន​តូច​ ដែលបណ្ដាលមកពី​មាន​ការ​រលោក​នៅ​តាម​ផ្លូវ​បង្ហួរនោម​ចូល​ដល់​បង្ហូរនោម ផ្លោក​នោម និង​ដល់​តម្រង​នោម។ ជម្រើសល្អ​គួរ​ស្លៀក​ឲ្យ​កូន​ត្រឹម ៣-៤ ម៉ោង​ បាន​ហើយ កុំឲ្យ​លើស​រហូត​ដល់ ៦-១០ ម៉ោង ព្រោះជាហេតុ​បង្ក​រោគ​ឆ្លង​។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅបានឲ្យដឹងថា បើនិយាយពីទារក​ទើប​តែ​កើត និង​ក្មេង​អាយុ​ក្រោម ១ឆ្នាំ វិញ​ជួប​បញ្ហា​សើស្បែក​​ដូចជា ​រលាក​ស្បែក​គូទ​ទារកដោយសារ​​ខោ​ទឹក​នោម ជួប​ច្រើន​ជាង​គេក្នុង​ចំណោម​រោគ​សើស្បែក​ដទៃ។ ខោ​ទឹក​នោម​អាច​បណ្ដាល​ឲ្យ​ស្បែក​ឡើង​ក្រហម កន្ទួល សង្កៀរ​ស្បែក ។

៣. ប្រតិកម្ម​នឹង​ទឹកដោះ

ស្បែក​​មុខ​ក្មេងទៅ​ជា​រោល ហើយ​មាន​រលាក​តាម​គន្លាក់​ក​នោះ គឺ​បណ្ដាល​មក​ពី​ពេល​បៅ​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ មាន​ហៀរ​ទៅ​គន្លាក់​ក ​សម្អាតមិន​បាន​ល្អ បែកញើស​សើម ងូត​ទឹក​រួច​ជូត​អត់​ស្ងួត ទើប​ធ្វើ​ឲ្យ​កកិត​ផ្អាប់​ជាប់​ក យូរៗ​ក៏​រលាក​ស្បែក​កូន​ទៅ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពីលោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ។

ក្នុង​នោះ​យើង​ត្រូវ​សម្អាត​ទឹក​ដោះ​គោ ឬ​ទឹក​ដោះ​ដែល​កំពប់​សើម​ក​ដោយ​ទឹក​ស្អាត (ចៀស​វាង​ប្រើ​កន្សែង​សើម ព្រោះ​វា​សម្អាត​មិន​ស្អាត​ល្អ និង​នាំ​ឲ្យ​កកិត)។ បើ​កូន​បែក​ញើស​ច្រើន ត្រូវ​ងូត​ទឹក​ពេល​ថ្ងៃ​ឲ្យកូន​ម្ដង​ទៀត និង​ផ្ដល់​បរិយាកាស​ត្រជាក់​ឲ្យកូន កុំ​ឲ្យ​កូន​បែក​ញើស​ខ្លាំង​ពេក។ ពេល​ងូត​ទឹក​ហើយ​ត្រូវ​ជូត​ឲ្យស្ងួត ដើម្បី​ជូត​សម្អាត​កូន​ឲ្យ​បាន​ល្អ គឺ​ត្រូវ​ប្រើ​កន្សែង​ដែល​ជក់​ទឹក​ល្អ និង​ជូត​របៀប​ផ្ដិតៗ​បាន​ថែ​ទាំ​ស្បែក​កូន​បាន​ល្អ​ទន់​ល្មើយ (ពេល​ជូត​គួរ​ដាក់​កង្ហារ​បាន​ឆាប់​ស្ងួត)។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

15/09/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗចូលចិត្តបំពោកម្សៅហុយឲ្យកូនតូចប្រយ័ត្នគ្រោះថ្នាក់ (វីដេអូ)

រវាងឡេ និងម្សៅ គួរលាបមួយណា ទើបល្អចំពោះកូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 15, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម