ក្រោយកូនបៅរួចមានអាការៈក្អែ គឺជារឿងឈឺក្បាលមួយសម្រាប់យើងជាអាណាព្យាបាល ហើយក្នុងនោះអ្នកដែលឲ្យកូនបៅម្សៅទឹកដោះគោបានលើកឡើងពីបញ្ហានេះច្រើន រហូតមានសំណួរសួរថា ររវាងកូនបៅទឹកដោះម្ដាយ និងបៅទឹកដោះគោ មួយណាក្អែញឹកញាប់ជាង?
ចំពោះបញ្ហានេះដែរលោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារបានបកស្រាយថា បញ្ហាបែបនោះមិនត្រឹមត្រូវ ១០០ ភាគរយឡើយ។ ប៉ុន្តែនៅក្នុងទឹកដោះម្ដាយមានសារធាតុចិញ្ចឹមសម្បូរបែបដែលល្អចំពោះកូនពិតមែន ហើយពេលកូនបៅទៅមិនសូវមានបញ្ហាក្អែច្រើន ដូចករណីកូនបៅទឹកដោះគោមែន។
លោកបន្តទៀតថា ដោយសារតែនៅក្នុងម្សៅទឹកដោះគោមានជាតិស្ករដែលមិនងាយបំបែកបានល្អ ដូចនេះវាងាយនឹងធ្វើឲ្យមានសញ្ញាក្អែផង ហើយងាយនឹងធ្វើឲ្យមានខ្យល់ក្នុងក្រពះ-ពោះវៀនកូនតូចផង ជាកត្តារុញឲ្យទឹកដោះចេញមកក្រៅវិញច្រើនជាងកូនបៅទឹកដោះម្តាយ។
វេជ្ជបណ្ឌិតបម្រើការនៅមន្ទីរពេទ្យកុមារជាតិរូបនោះបន្ថែមថា ទឹកដោះម្ដាយងាយក្នុងការបឺតស្រូប ហើយគ្មានប្រតិកម្ម។ ដូចនេះហើយអាចជួយកាត់បន្ថយអាការៈក្អែនោះបានមួយកម្រិតដូចគ្នា។ ដូច្នេះហើយបានជាគ្រូពេទ្យតែងតែលើកទឹកចិត្តឲ្យបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់ឲ្យបានយ៉ាងហោចណាស់រយៈពេល ៦ ខែ។
[embed-health-tool-vaccination-tool]