backup og meta

ម៉ាក់ប៉ាឆ្ងល់អត់ ហេតុអីបានកូនកើតមកក្ដាប់ដៃជាប់យូរ?

ម៉ាក់ប៉ាឆ្ងល់អត់ ហេតុអីបានកូនកើតមកក្ដាប់ដៃជាប់យូរ?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

បន្ទាប់​ពី​អា​អូន​កើត​រួច​មក ក្រៅ​ពី​សម្គាល់​ពី​របៀប​របប​ម៉ោង​ញ៉ាំ ម៉ោង​គេង​របស់​អា​អូន មាន​ម៉ាក់​ប៉ា​មួយ​ចំនួន​សង្កេត​ឃើញ​ថា ដៃ​របស់​កូន​ចេះ​ក្ដាប់​ជាប់​រហូត ពេល​ខ្លះ​បែក​ញើស​នៅ​ប្រអប់​ដៃ​ទៀត។ ចុះ​ហេតុ​អី​បាន​ជា​កូន​ទើប​កើត​ចេះ​តែ​ក្ដាប់​ដៃ​ជាប់ មិន​ព្រម​លា​សោះ​?

បើ​តាម​ការ​បក​ស្រាយ​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ទារក​ក្ដាប់​ដៃ​ជាប់​ភាគ​ច្រើន​មិន​មែន​ជា​រោគ​សញ្ញា​អ្វី​មួយ​ដែល​យើង​គួរ​ឲ្យ​បារម្ភ​ទេ ហើយ​ការ​ក្ដាប់​ដៃ​ជាប់​របស់​ទារក​ក៏​អាច​បណ្ដាល​មក​ពី​ប៉ុន្មាន​កត្តា​ខាង​ក្រោម​នេះ​ដែរ៖

១.Palmar Grasp Reflex (រ៉េហ្វ្លិច​ក្នុង​ការ​ចាប់​របស់​ទារក)

ទារក​មាន​រ៉េហ្វ្លិច​ក្នុង​ការ​ចាប់​ខ្លាំង ដែល​មិន​អាច​ឲ្យ​អា​អូន​លា​ដៃ​បាន​។ បើ​យើង​ឲ្យ​កូន​កាន់ ឬ​ដាក់​ម្រាម​ដៃ​យើង​ឲ្យ​កូន​កាន់ យើង​នឹង​ឃើញ​ថា កូន​នឹង​កាន់​ដៃ​យើង​ជាប់​មិន​លែង។

២.ពិការ​ភាព​ខួរក្បាល(Cerebral Palsy)

ពិការ​ភាព​ខួរ​ក្បាល​អាច​ជា​កត្តា​មួយ​បណ្ដាល​ឲ្យ​ទារក​ក្ដាប់​ជាប់​រាល់​ពេល​។ ក្នុង​ករណី​ដែល​ទារក​ក្ដាប់​ដៃ​ជាប់​រហូត ហើយ​រាង​កាយ​កូន​ក៏​រឹង វា​អាច​ជា​សញ្ញា​បញ្ហា​ប្រព័ន្ធ​សរសៃ​ប្រសាទ​ដែល​ខួរ​ក្បាល​ទារក​ពិបាក​ក្នុង​បញ្ជា​សាច់​ដុំ​ផ្សេងៗ ​។

៣.Vestigial Primitive Reflex

អា​អូន​អាច​មិន​ទម្លាប់​នឹង​បរិយាកាស​ខាង​ក្រៅ​នៅ​ឡើយ ព្រោះ​ពេល​ដែល​ទារក​នៅ​ក្នុង​ពោះ អា​អូន​មាន​ទម្រង់​ក្ដោប​ចូល​គ្នា (ដៃ​ក្ដោប ហើយ​ជើង​បត់​មក​ដាក់​ជិត​ខ្លួន)។ ទម្រាំ​តែ​កូន​អាច​លា​ដៃ​ធម្មតា​បាន គឺ​ត្រូវ​ចំណាយ​ពេល​រាប់​សប្ដាហ៍​ឯណោះ។​

ជា​ទូទៅ ទារក​ទើប​នឹង​កើត​ក្ដាប់​ដៃ​តែ​រយៈ​ពេល​ប៉ុន្មាន​ខែ​ក្រោយ​កើត​ប៉ុណ្ណោះ ហើយ​ពេល​ដែល​អា​អូន​មាន​អាយុ ៣-៤ខែ កូន​នឹង​ចាប់​ផ្ដើម​លា​ដៃ​មក​ធម្មតា​វិញ ដោយ​សារ​ប្រព័ន្ធ​សរសៃ​ប្រសាទ​របស់​កូន​លូតលាស់​រឹង​មាំ​ទៅ​ៗ។ អា​អូន​ក៏​អាច​ចាប់​ផ្ដើម​ឆោង​យក​របស់​លេង ហើយ​ពេល​ដែល​កូន​អាយុ​បាន ​៦-៧ខែ អា​អូន​នឹង​រៀន​ចាប់​កាន់​របស់​នេះ​នោះ រួច​ប្រលែង​ចេញ​វិញ។

ប៉ុន្តែ គ្រប់​ទារក​ទាំង​អស់​មិន​ដូច​គ្នា ទារក​ខ្លះ​លា​ដៃ ចេះ​កាន់​របស់​លឿន ខ្លះ​ទៀត​ក៏​យឺត​ទៅ​តាម​ពេល​វេលា និង​ការ​លូត​លាស់​របស់​កូន។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អា​អូន​នៅ​តែ​ក្ដាប់​ដៃ​ជាប់​រហូត ពេល​ដល់​អាយុ ៦-៧​ខែ​ហើយ ម៉ាក់​ប៉ា​អាច​យក​កូន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​កុមារ​បាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

07/10/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ពេលទារកស្ទះរន្ធទឹកភ្នែក ម៉ាក់ប៉ាអាចដោះស្រាយដោយវិធីសាស្ត្រទាំងនេះបាន

តិចនិក ៨ យ៉ាងជួយថែទាំភ្នែកឲ្យមានសុខភាពល្អ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 07, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម