ខាន់លឿង ជាបញ្ហាមួយគ្នាយើងច្បាស់ជាបានឮញឹកញាប់ ហើយភាគច្រើនគិតថាវាកើតឡើងចំពោះតែមនុស្សពេញវ័យដែលមានបញ្ហាថ្លើមប៉ុណ្ណោះ។ ប៉ុន្តែ មានដឹងឬអត់ថា ទារកទើបនឹងកើតមួយចំនួនក៏កើតបញ្ហាខាន់លឿងបានដែរ? ហើយវាកើតឡើងបានយ៉ាងម៉េច?
ដឹងពីអត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ
បញ្ហាខាន់លឿងបណ្ដាលមកពីការកើនឡើងនៃកម្រិត ប៊ីលីរ៉ូប៊ីន (Bilirubin) ក្នុងឈាម។ ប៊ីលីរ៉ូប៊ីន ជាសារធាតុពណ៌លឿង ដែលផលិតឡើងអំឡុងពេលបំបែកកោសិកាឈាមក្រហមធម្មតា ហើយវាត្រូវបានបំប្លែងមួយផ្នែកដោយថ្លើម និងបញ្ចេញចោលតាមទឹកប្រមាត់។
ជាក់ស្ដែង ពេលគភ៌នៅក្នុងផ្ទៃ ថ្លើមម៉ាក់ៗជាអ្នកសម្អាតជាតិប៊ីលីរ៉ូប៊ីន (ទឹកប្រមាត់) ចេញ ប៉ុន្តែពេលទារកកើតមក ថ្លើមទារកផ្ទាល់ជាអ្នកធ្វើការបំបែកសារធាតុរាវនេះដោយខ្លួនឯង។ ថ្លើមទារក ពីមួយដំណាក់កាលទៅមួយដំណាក់កាល មិនអាចធ្វើការងារនេះលឿនបានទេ ជាហេតុនាំឲ្យកើនឡើងជាតិ ប៊ីលីរ៉ូប៊ីន ហើយដោយសារតែសារធាតុនេះមានពណ៌លឿង ទើបបណ្ដាលឲ្យស្បែក ឬភ្នែកក្មេងឡើងពណ៌លឿងដូចគ្នា ជាហេតុធ្វើឲ្យទារកកើតខាន់លឿងលើក្មេង។
ជាទូទៅ បញ្ហាខាន់លឿងលើក្មេងនេះកើតឡើងចំពោះទារកកើតមុនខែ ព្រោះពេលថ្លើមទារកកំពុងលូតលាស់ ឬនៅពេលទារកបៅដោះមិនគ្រប់គ្រាន់ ឬមិនមានសារធាតុចិញ្ចឹមចាំបាច់ក្នុងទឹកដោះម្ដាយ សុទ្ធតែជាមូលហេតុនាំឲ្យក្មេងមានបញ្ហាខាន់លឿងនេះឯង។ នៅពេលទារកមានអាយុប្រហែល ២ សប្ដាហ៍ ថ្លើមរបស់ពួកគេកាន់តែរឹងមាំអាចបំបែកសារធាតុប៊ីលីរ៉ូប៊ីនបាន ដូច្នេះបញ្ហាខាន់លឿនលើក្មេងតែងតែបាត់ទៅវិញនៅអំឡុងពេលនេះ ដោយមិនបង្កគ្រោះថ្នាក់អ្វីដល់សុខភាពកូនឡើយ។
ក្នុងករណីទារកកើតខាន់លឿងលើក្មេងកម្រិតស្រាល ការថែទាំ ព្យាបាលអាអូនគ្រាន់តែបំបៅដោះកូនឲ្យគ្រប់គ្រាន់ ដាក់កូននៅក្រោមពន្លឺព្រះអាទិត្យពេលព្រឹក (ចន្លោះពីម៉ោង ៦-៩ព្រឹក) និងតាមដានស្បែក សុខភាពកូនតែប៉ុណ្ណោះ។ ផ្ទុយទៅវិញក្នុងករណីធ្ងន់ធ្ងរ ម៉ាក់ប៉ាត្រូវនាំកូនទៅព្យាបាលជាមួយគ្រូពេទ្យជំនាញជាបន្ទាន់។
[embed-health-tool-vaccination-tool]