backup og meta

ម៉ាក់​ៗ​​​​ប្រយ័ត្ន​បន្តិច កូន​បៅ​ទឹកដោះគោ​ពេល​ធំឡើងអាច​​កើតជំងឺ​ទាំង​នេះ​បាន

ម៉ាក់​ៗ​​​​ប្រយ័ត្ន​បន្តិច កូន​បៅ​ទឹកដោះគោ​ពេល​ធំឡើងអាច​​កើតជំងឺ​ទាំង​នេះ​បាន

មាន​ហេតុផល​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ត្រូវ​ឲ្យ​កូន​ម៉ឹម​ទឹក​ដោះ​គោ​ដូចជា ម៉ាក់​គ្មាន​ទឹក​ដោះ មិន​ចេះ​បំបៅ ឬ​ម៉ាក់​មិន​បាន​នៅ​ជាមួយ​កូន​ជាដើម។ ប៉ុន្តែ​ការ​បៅ​ទឹក​ដោះ​គោ​មិន​មាន​សុវត្ថិភាព​ចំពោះ​កូន​ប៉ុន្មាន​ទេ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​​វេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ។

គ្រូពេទ្យ​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​រូប​នេះ​បាន​បន្ត​ទៀត​ថា ទារក​ដែល​បៅ​ទឹក​ដោះ​គោ​ច្រើន​តែ​ជំងឺ​ធាត់ នៅ​ពេល​វ័យ​ធំ​លូតលាស់ និង​កើត​​ជំងឺ​លើស​ឈាម ទឹកនោមផ្អែម សរសៃ​ឈាម​បេះដូង ឬ​ក៏​ជំងឺ​ស្រ្តូក (ដាច់សរសៃឈាមខួរក្បាល) ជាដើម។ បាន​ជា​ជំងឺ​នេះ​អាច​យាយី​ចំពោះ​​កូន​បៅ​ទឹក​ដោះ​គោ ព្រោះ​ប្រព័ន្ធ​ការពារ​រាងកាយ​កូន មិន​ដូច​ទឹកដោះ​ម្ដាយ​ឡើយ។

វេជ្ជបណ្ឌិត ហួរ ដានេរ បាន​លើក​ឡើង​ទៀត​ថា៖ “ទឹក​ដោះ​ម្ដាយ​ងាយ​បំបែក​ជាង មិន​ថា​ជា​ប្រភេទ​មាន​ខ្លាញ់ ប្រូតេអ៊ីន ហើយ​កម្រិត​ជាតិ​ស្ករ​ទាប​ជាង មាន​ប្រព័ន្ធ​ការពារ​សម្រាប់​ជួយ​កុមារ​ពី​ជំងឺ។ មួយ​វិញ​ទៀត​ក្មេង​បៅ​ទឹកដោះ​​​ម្ដាយមាន​ប្រព័ន្ធ​ការពារ​ជំងឺ​អាលែកហ្ស៊ី រាករូស និង​អាច​ជួយ​កាត់បន្ថយ​ជំងឺ​ពេលធំឡើង’

បំបៅដោះកូន

ចំណែក​ទឹកដោះគោ​ខ្លះ​វិញ មាន​ការ​ចម្លង​មេរោគ និង​សារធាតុ​ក្នុង​ទឹកដោះគោ​ផ្អែម​ជាង ហើយ​បើ​ប្រូតេអ៊ីន ខ្លាញ់ វិញ​ក៏​មិន​ងាយ​រំលាយ​ដូច​ទឹកដោះ​ម្ដាយ​ឡើយ។ ចំពោះ DHA ដែល​គេ​ប្រើ​សម្រាប់​លូតលាស់​ក្នុង​ប្រព័ន្ធ​ខួរក្បាល​ក៏​មិន​សូវ​ដូច​ទឹកដោះ​ម្ដាយ​ដែរ។ ដូចនេះ​ហើយ​បាន​ជា​គ្រូពេទ្យ​ណែនាំ​ឲ្យ​ម៉ាក់​ៗ​ទាំងអស់​បំបៅ​ដោះ​កូន​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ក៏ ៦ ខែ​ដែរ។

ជា​រួម​ក្មេង​ដែល​បាន​បៅ​ទឹក​ដោះ​ម៉ាក់​ៗ​មាន​សុខភាព​រឹងមាំ​ជាង​ក្មេង​បៅ​ដោះ​គោ ហើយ​សម្រាប់​ផ្នែក​បញ្ញា​ស្មារតី​វិញ​វេជ្ជបណ្ឌិត​រូប​នេះ​មិន​ហ៊ាន​ថា​មួយ​ណា​ឆ្លាត​ជាង​ឡើយ ព្រោះ​គ្មាន​ឯកសារ​ណា​មួយ​មក​បញ្ជាក់។

អត្ថបទ​ពាក់ព័ន្ធ៖ ម៉ាក់ប៉ា​កុំ​ចេះ​តែ​បណ្ដោយ! ឲ្យ​កូន​ម៉ឹម​រហូត​ដល់​ធំ​ពេក ដូច​ធ្វើ​បាប​កូន​ទៅ​វិញ​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

04/06/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 04, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម