បើម៉ាក់ៗកត់សម្គាល់ឃើញទារកទើបកើតឧស្សាហ៍ត្អើក មិនបាច់បារម្ភពេកទេ ព្រោះនោះជារឿងធម្មតា ហើយវានឹងបាត់ទៅវិញដោយខ្លួនឯង ហើយសូម្បីតែយើងមនុស្សធំក៏ជួបបញ្ហានេះដែរ គ្រាន់តែទារកទើបកើត ឬអាយុក្រោម ១២ ខែជួបញឹកញាប់ខ្លាំងជាង ឬអាចរាល់ថ្ងៃតែម្ដង។
អត្ថបទពាក់ព័ន្ធ៖ មូលហេតុកូនបៅរួច ចេះតែក្អែចេញមកវិញ ម៉ាក់ៗចាំបាច់ត្រូវដឹង
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា ត្អើកមិនមែនជារឿងធំដុំរបស់ទារកទេ តែម៉ាក់ប៉ាខ្លះមិនដឹងទើបចេះតែកើតចិត្តព្រួយបារម្ភ។ វាកើតឡើងដោយសារសាច់ដុំសន្ទះទ្រូង នៅសុខៗស្រាប់តែកន្ត្រាក់ភ្លាមៗ ហើយវិធីជួយកូនឲ្យបាត់វិញមានដូចជា ព្យាយាមឲ្យបៅបន្ថែមតិចៗ លើកកូនឲ្យផ្កាប់មុខលើស្មាយើង និងរឹតខ្នងកូនតិចៗ។ តែបើនៅមិនទាន់បាត់យើងអាចឲ្យកូនម៉ឹមទឹកបន្ថែម បើកូនគ្រប់អាយុ ៦ខែ ចំណែកវិធីពញ្ញាក់កូនក៏អាចសាកល្បងបានដែរ ប្រសិនកូនមានភាពរំញោច។ តែបើត្អើកយូរដល់ ២ ម៉ោង ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ។
ចំណែកមូលហេតុវិញគឺបណ្ដាលមកពីយើងព្យាយាមកុំឲ្យកូនម៉ឹមលឿន ម៉ឹមឆ្អែតពេក ញ៉ាំច្រើនពេក ផឹកច្រើន ឬលឿនព្រោះវាបណ្ដាលឲ្យឈ្លក់ កូនលេបខ្យល់ចូលក្នុងពោះ ហើយកត្តាផ្លាស់ប្ដូរអាកាសធាតុក៏អាចបណ្ដាលឲ្យទារកជួបបញ្ហានេះច្រើនផងដែរ។
វិធីបង្ការកុំឲ្យទារកត្អើកទៀតនៅពេលគេបៅរួចគួរតែ ឲ្យកូនម៉ឹមនៅពេលគេចង់ កុំបណ្ដាយឲ្យកូនឃ្លានខ្លាំង ម៉ឹមតិចៗ តែច្រើនដង ក្បាលដោះត្រូវប្រាកដថាដាក់ចូលមាត់កូនត្រឹមត្រូវ កុំបន្លែងលេងពេលម៉ឹម ព្រោះកូននឹងបាត់បង់អារម្មណ៍។
អត្ថបទពាក់ព័ន្ធ៖ ត្អើកអត់បាត់ អាចមានជំងឺទាំងនេះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]