backup og meta

ម៉ាក់ៗ​ប្រយ័ត្ន​បន្ដិច! បើ​ទារក ខ្វះវីតាមីនមួយមុខនេះ ធំឡើងអាចកើតជំងឺលើសឈាម

ម៉ាក់ៗ​ប្រយ័ត្ន​បន្ដិច! បើ​ទារក ខ្វះវីតាមីនមួយមុខនេះ ធំឡើងអាចកើតជំងឺលើសឈាម

ក្រោយ​សម្រាល ៦​ខែ ទារក​អាច​ចាប់ផ្ដើម​ទទួល​អាហារបំប៉ន ជាតិរ៉ែសំខាន់ វីតាមីន សម្រាប់​ការលូតលាស់​រាងកាយ និង​សតិបញ្ញា​បាន​ល្អ ក៏ដូចជា ជួយប្រឆាំង​នឹង​ជំងឺ​ផងដែរ។ ការសិក្សា​មួយ​របស់​អាមេរិក រកឃើញ​ថា ទារក និង​ក្មេងតូចៗ ដែល​ខ្វះវីតាមីន D ប្រឈម​ហានិភ័យ​ខ្ពស់ នៃ​ជំងឺ​លើសឈាម ពេល​ធំ​ដឹង​ក្ដី។

អ្នកស្រាវជ្រាវ បាន​តាមដាន​លើ​កុមារ ៧៧៥​នាក់ នៅ​ក្រុង Boston របស់​អាមេរិក ចាប់តាំង​ពី​កើត ដល់ ១៨​ឆ្នាំ ដោយភាគច្រើន ជា​គ្រួសារ​មាន​ចំណូលទាប។ ប្រៀបធៀប​ជាមួយ​ក្មេងមាន​កម្រិត​វីតាមីន D ធម្មតា ក្មេងដែល​ខ្វះវីតាមីន D មាន​ហានិភ័យ ៦០% មាន​សម្ពាធឈាម​លើស (Systolic Blood Pressure) នៅចន្លោះអាយុ ៦-១៨​ឆ្នាំ។ នៅពេល​មាន​សម្ពាធឈាម​លើសខ្លាំង វាបណ្ដាល​ឲ្យ​ប្រឈម​នឹង​ជំងឺបេះដូង ។

ទារក និង​ក្មេងៗ ដែលមាន​វីតាមីន D កម្រិតទាប (តិចជាង ២៥​ណាណូក្រាម/មីល្លីម៉ែត្រ) ចាប់តាំង​ពីតូច ប្រឈម​ហានិភ័យ​ទ្វេដង នឹង​សម្ពាធឈាម​លើស ពីអាយុ ៣-១៨​ឆ្នាំ។ តែការសិក្សានេះ ពុំបាន​បញ្ជាក់ពី​មូលហេតុ​កង្វះ​វីតាមីន D បណ្ដាល​ឲ្យ​ក្មេងៗ ជួប​បញ្ហា​សម្ពាធឈាម​លើសនោះទេ។

អត្ថបទពាក់ព័ន្ធ៖

គួរបញ្ជាក់​ថា រាងកាយយើង ត្រូវការ​វីតាមីន D ដែល​សម្បូរ​ដោយ​កាល់ស្យូម ជួយ​ដល់​ឆ្អឹង។ ការ​ហាល​ថ្ងៃ ជួយ​ជំរុញ​រាងកាយ​យើង ផលិត​វីតាមីន D ហើយ​វីតាមីន​នេះ ក៏អាចរកបាន​នៅក្នុង​អាហារ​មួយ​ចំនួន ដូចជា ស៊ុត ត្រីសាម៉ុន និង​ទឹកដោះគោ ក៏ដូចជា​ថ្នាំ​គ្រាប់​វីតាមីន

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.webmd.com/children/news/20190701/low-vitamin-d-at-birth-tied-to-high-blood-pressure

កំណែ​ប្រែបច្ចុប្បន្ន

02/07/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 02, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម