backup og meta

មិនចង់ឲ្យដបឆុងទឹកដោះឆាប់ឆ្លងមេរោគ នេះជាវិធីដោះស្រាយ

មិនចង់ឲ្យដបឆុងទឹកដោះឆាប់ឆ្លងមេរោគ នេះជាវិធីដោះស្រាយ

អ្នក​មាន​កូន​ម៉ឹម​ទឹកដោះគោ​ទើប​ដឹង​ថា អត់​ងងុយ​ខ្លាំង​ប៉ុណា ដោយ​ត្រូវ​ក្រោក​​ឆុង​ផង និង​លាង​សម្អាត​ទៀតទាំង​យប់ ដើម្បីកុំឲ្យ​កំប៉ុង​ទឹកដោះគោ​ឆាប់​មាន​បញ្ហា។ កូនម៉ឹម​ទឹកដោះគោ យើង​ត្រូវ​ដឹង​ពី​របៀប​លាង​សម្អាត​ដប និង​គន្លឹះ​មួយ​ចំនួន ដើម្បី​កុំឲ្យ​កូន​ឆ្លង​មេរោគ​បង្ក​ជា​ជំងឺ ចង់​ឲ្យ​កាន់តែ​ជ្រាប​ច្បាស់​អ្នក​គ្រូ​ពេទ្យ​ផ្នែក​ឆ្មប សុំ សូរិយា បម្រើ​ការ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ ស្រុក​ខ្សាច់​កណ្ដាល ​ណែនាំ​ពី​តិចនិក​មួយ​ចំនួន។

១- កូន​បៅ​មិន​អស់ ត្រូវ​ចាក់​ទឹកដោះ​ចោល​ឲ្យ​អស់​ពី​ដប

ជា​ធម្មតា​ប្រសិនបើ​ទារក​ម៉ឹម​នៅ​ពេល​យប់ ម៉ាក់ប៉ា​ប្រាកដជា​ចាំ​លាង​សរុប​នៅ​ពេល​ព្រឹក ដូចនេះ​មិន​ខ្វល់​ពី​បញ្ហា​ដប​មាន​ដក់​ទឹកដោះគោ​នៅ​សល់​ឡើយ។ តែ​ទង្វើ​បែប​នេះ​អាច​បណ្ដាល​ឲ្យ​កូន​ហើម​ពោះ​បាន ដោយសារ​ទុក​យូរ​អាច​ផ្អូម និង​ក្លិន​ជូរ​ជាប់​កំប៉ុង ហើយ​ពេល​ខ្លះ​បើ​លាង​សម្អាត​មិន​បាន​គ្រប់​គន្លាក់គន្លើន​ទៀត​នោះ អាច​បណ្ដាលឲ្យ​កូន​ហើម​ពោះ​បាន​ទៀត​ផង។ យក​ល្អ​បើ​មាន​សេស​សល់​ត្រូវ​ចាក់ចោល​ផ្កាប់​កំប៉ុង។

លាងកំប៉ុងទឹកដោះគោHello_គ្រូពេទ្យ

២- ក្រឡុក​ទឹក​ឲ្យ​អស់​ជាតិ​ទឹកដោះគោ

ម៉ាក់​ប៉ា​សឹង​តែ​ទាំងអស់​គឺ​មិន​លាង​សម្អាត​ដប​ទឹកដោះគោ​កូន​នៅ​ពេល​យប់​ឡើយ ព្រោះ​បើលាង​កាន់តែ​ធ្វើឲ្យ​អត់​ងងុយ​ថែម​ទៀត។ តែ​ប្រសិនបើ​យើង​មិន​លាង​សម្អាត ត្រូវ​ចាក់​ទឹក​ធម្មតា ហើយ​ក្រឡុក​ទុក ចាំ​ដុស​លាង​សរុប​ពេល​ព្រឹក ហើយ​បើ​ប្រើ​ដប​ដដែល​ៗ គួរតែ​ចាក់​ទឹក​ក្ដៅ​ស្រុះ និង​ក្រឡុក​ឲ្យ​ជ្រះ​ជាតិ​ទឹកដោះគោ​ពី​ដប។

៣- ដាក់​ធុង​តូច​មួយ​នៅ​ក្បែរ​កន្លែង​គេង

ដើម្បី​ជួយ​ឲ្យ​ម៉ាក់​ប៉ា​អាច​សន្សំ​ពេល​គេង​បាន​ខ្លះ យើង​មិន​បាច់​ចាកចេញ​ឆ្ងាយ​ពី​បន្ទប់​គេង​ទៅ​ចាក់​ទឹកដោះគោ ឬ​ក្រឡុក​ទឹក​សម្អាត​អ្វី​ទេ គ្រាន់តែ​បន្ថែម​របស់​ទុក​ផ្ទេរ​សំណល់​នៅ​ក្បែរ​ខ្លួន តែ​ត្រូវ​ប្រយ័ត្ន​កុំឲ្យ​ស្រមោច​មក​ចោមរោម​បាន ព្រោះ​អាច​រឹតតែ​រំខាន​ដំណេកលើសដើម។

អត្ថបទពាក់ព័ន្ធបទពិសោធម៉ាក់ៗជួបការលំបាក ពេលកូន​ម៉ឹម​ទឹកដោះគោ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

18/07/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 18, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម