backup og meta

ម៉ាក់ប៉ាអនុវត្តតាមនេះ កូនតូចមានប្រព័ន្ធការពារខ្លាំង មិនងាយឈឺ

ម៉ាក់ប៉ាអនុវត្តតាមនេះ កូនតូចមានប្រព័ន្ធការពារខ្លាំង មិនងាយឈឺ

ម៉ាក់ប៉ាដឹងហើយថា កូនតូចមានប្រព័ន្ធការពារខ្សោយ ងាយនឹងឆ្លងមេរោគធ្វើឲ្យកើតជំងឺផ្សេងៗ ប៉ះពាល់ដល់ការលូតលាស់ផ្នែករាងកាយ និងខួរក្បាល។

ខាងក្រោមនេះជាវិធីសាស្ត្រជួយក្មេងមានប្រព័ន្ធការពាររឹងមាំ អាចប្រឆាំងជាមួយមេរោគ និងសម្រួលការលូតលាស់របស់កូន ដែលក្មេងណែនាំដោយលោកវេជ្ជបណ្ឌិត អ៊ុន យូ គ្រូពេទ្យឯកទេសកុមារ ពីប្រទេសបារាំង និងកូរ៉េ បម្រើការងារនៅមន្ទីរពេទ្យកុមារជាតិ។

១- ឲ្យកូនម៉ឹមទឹកដោះម្តាយ

ទឹកដោះម្ដាយសម្បូរសារធាតុចិញ្ចឹម វីតាមីន និងអង់ទីករដែលជួយការពារ ប្រឆំាងនឹងមេរោគចូលក្នុងខ្លួន ជំរុញឲ្យក្មេងមានប្រព័ន្ធការពាររាងកាយរឹងមាំល្អ។ ម៉ាក់ៗត្រូវឲ្យកូនម៉ឹមទឹកដោះពេលកើតមកភ្លាម ដែលជាទឹកដោះដំបូង មានប្រព័ន្ធការពារអង់ទីករចេញពីម្ដាយ អាចការពារជំងឺបានមួយចំនួន ទម្រាំដល់វ័យមួយដែលអង់ទីករពីម្ដាយសាបរលាប។

តាមគោលការណ៍របស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល តម្រូវឲ្យម៉ាក់ៗបំបៅដោះកូនឲ្យបានយ៉ាងតិច ៦ ខែ។

អត្ថបទពាក់ព័ន្ធ៖ ទឹកដោះម្តាយពិសេសបែបនេះហើយ ទើបកូនម៉ឹមទៅមិនងាយឈឺ

២- ចាក់វ៉ាក់សាំងការពារ

ការចាក់វ៉ាក់សាំងបង្ការជំងឺ ១១ មុខ ឲ្យកុមារចាប់ពីពេលកើតភ្លាម និងទៅតាមអាយុ ដែលបានកំណត់នៅក្នុងកម្មវិធីជាតិរបស់ក្រសួងសុខាភិបាល ឬវ៉ាក់សាំងបន្ថែមពីលើកម្មវិធីជាតិ អាចបង្ការកូនតូចពីជំងឺកាចសាហាវមួយចំនួន ធ្វើឲ្យប្រព័ន្ធការពាររាងកាយរបស់ក្មេងកាន់តែមាំទៅៗ និងមិនងាយឆ្លងជំងឺនានាបាន។

អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ប៉ា ចំណាំ​ទុក កាល​វិភាគ​ចាក់​វ៉ាក់សាំង​អូន​តូច

៣- ញ៉ាំ Prebiotics

Prebiotics ជាសមាសធាតុផ្សំនៅក្នុងចំណីអាហារដែលមិនរំលាយ (កាបូអ៊ីដ្រាត) វាជួយបង្កើនបាក់តេរីល្អ ប្រយុទ្ធប្រឆាំងការលូតលាស់នៃបាក់តេរីអាក្រក់ក្នុងពោះវៀន។ ប្រហែល ៧០% នៃកោសិកាការពាររបស់រាងកាយប្រមូលផ្តុំនៅក្នុងពោះវៀន អ៊ីចឹងបើពោះវៀនមានបាក់តេរីល្អច្រើន នោះក្មេងក៏មានប្រព័ន្ធការពាររឹងមាំ មិនងាយឆ្លងជំងឺ និងកើតរាករូសដោយសារបាក់តេរី ឬវីរុសផ្សេងៗ។

ប្រភពនៃ Prebiotics មាននៅក្នុងទឹកដោះម្ដាយ ទឹកដោះគោរូបមន្តសម្រាប់កុមារ ខ្ទឹមស ខ្ទឹមបារាំង ដើមខ្ទឹម ទំពាំងបារាំង សារាយសមុទ្រ សណ្តែកខៀវ សណ្តែកហោឡាំតាវ សណ្តែកសៀង ផ្លែប៊ើរី ផ្លែចេក គ្រាប់ធញ្ញជាតិគ្រប់ប្រភេទ និងយ៉ាអួ។

អត្ថបទពាក់ព័ន្ធ៖ អ្វីជា Prebiotics ហើយហេតុអ្វីពេលកូនទើបចេះដើរ ត្រូវការចាំបាច់បំផុត?

ប្រព័ន្ធការពាររាងកាយ

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

15/08/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 15, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម