backup og meta

ចង់ឲ្យកូនឆ្លាត ខួរក្បាលលូតលាស់ល្អ ម៉ាក់ប៉ាចាំបាច់ធ្វើរឿងទាំងនេះ

ចង់ឲ្យកូនឆ្លាត ខួរក្បាលលូតលាស់ល្អ ម៉ាក់ប៉ាចាំបាច់ធ្វើរឿងទាំងនេះ

បំណង​ប្រាថ្នា​ធំ​បំផុត​របស់​ម៉ាក់ប៉ា​គ្រប់​រូប គឺ​ចង់​បាន​កូន​កើត​មក​មាន​សុខភាព ខួរ​ក្បាល​ឆ្លាត​វាងវៃ តែ​បំណង​នេះ​មិន​អាច​ដូច​ចិត្ត​យើង​ចង់​បាន​ស្រួលៗ​នោះ​ទេ ចាំបាច់​ត្រូវ​មាន​ការ​រួម​ចំណែក​ពី​យើង​ដែល​ជា​អ្នក​ចិញ្ចឹម​បីបាច់​កូន។

៦ ចំណុច​សំខាន់ៗ​ខាង​ក្រោម​នេះ​ជា​រឿង​ចាំបាច់​ដែល​ម៉ាក់ប៉ា​គ្រប់​រូប​ត្រូវ​ធ្វើ បើ​ចង់​ឲ្យ​ខួរក្បាល​កូន​ឆ្លាត​វាងវៃ ដោយ​គិត​ចាប់​ពី​ពេល​កូន​កើត​មក​ភ្លាម។

១- បំបៅ​ដោះ​កូន

ម៉ាក់​ត្រូវបំបៅ​ដោះ​កូន​កូន​ឲ្យ​បាន​យ៉ាង​តិច ៦ ខែ ព្រោះ​ទឹកដោះ​ម្ដាយ​ល្អ​ឥត​ខ្ចោះ​សម្រាប់​ទារក។  វា​ជា​ប្រភព​ដ៏​សំខាន់​នៃ​សារធាតុ​ចិញ្ចឹម និង​វីតាមីន ជួយ​ដល់​ការលូតលាស់​របស់​ក្មេង ជាពិសេស​អង់ទីករ ដែល​ជួយ​ប្រឆាំង​នឹង​មេរោគ​ផ្សេងៗ។ ការ​សិក្សា​បែប​វិទ្យាសាស្ត្រ​បញ្ជាក់​ថា ​កុមារ​ដែល​មិន​បាន​ម៉ឹម​ទឹក​ដោះ​ម្ដាយ ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​អភិវឌ្ឍ​ខួរ​ក្បាល សតិ​បញ្ញា​ស្មារតី និង​មាន​ទំហំ​ខួរក្បាល​តូច​ជាង​កុមារ​ដែល​បាន​បំបៅ​ដោយ​ទឹកដោះ​ម្ដាយ។

កុមារ​ដែល​មិន​បាន​ម៉ឹម​ទឹកដោះ​ម្ដាយ​ បាត់​បង់​ភាព​វៃ​ឆ្លាត ដែល​យើង​ចំណាំ​តែ​ហៅ​ថា IQ នោះ ចំនួន ២,៦ ពិន្ទុ បើ​ប្រៀប​ធៀប​នឹង​កុមារ​ទទួល​បាន​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​ពេញ​លេញ។

អត្ថបទពាក់ព័ន្ធ៖ ទារក​ម៉ឹម​​ទឹក​ដោះម្តាយ​ពេល​កើត​ភ្លាម ដល់៦ខែ នឹង​បាន​ប្រយោជន៍​អស្ចារ្យ​ទាំង​នេះ

២- ផ្ដល់​អាហារ​គ្រប់​ជីវជាតិ​ឲ្យ​កូន

ការ​ផ្ដល់​ទឹក​ដោះ​ម្ដាយ​តែ​មួយ​គត់​មិន​គ្រប់​គ្រាន់​ទេ។ ចាប់​ពី​អាយុ ៦ ខែ​ឡើង​ទៅ ​កូន​ក្មេង​ត្រូវ​ការ​អាហារ​បំប៉ន​បន្ថែម​ទៀត ដោយ​ចាប់​ផ្ដើម​ពី​បបរ​ខាប់​គ្រប់​គ្រឿង។ ពេល​ដែល​កូន​ចេះ​ញ៉ាំ​នេះ ​សំខាន់​ណាស់ ម៉ាក់ៗ​ចាំបាច់​ត្រូវ​ផ្ដល់​នូវ​អាហារ​មាន​ជីវជាតិ​ចម្រុះ​មុខ​ឲ្យ​កូន មាន ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ពិសេស​ប្រភេទ​អាហារ​សម្បូរ DHA ដែល​ជួយ​ដល់ការលូតលាស់​ខួរក្បាល​បាន​ច្រើន​ ចាប់​ពី​គេ​អាយុ ៦ ខែ ដល់ ​៥ ឆ្នាំ ដែល​ជា​ដំណាក់​កាល​ខួរក្បាល​ក្មេង​លូត​លាស់​ខ្លាំង​បំផុត។

អាហារ​ដែល​សម្បូរ DHA មាន​នៅ​ក្នុង​ទឹក​ដោះ​គោ ​ត្រី​សាលម៉ុន ត្រីធូណា ត្រីសាឌីន និង​មួយ​ផ្នែក​តូច​នៅ​ក្នុង​សាច់ ស៊ុត ​និង​គ្រាប់​ធញ្ញជាតិ​មួយ​ចំនួន។

អត្ថបទពាក់ព័ន្ធ៖ ចង់ឲ្យភ្នែកកូនភ្លឺល្អ ខួរក្បាលឆ្លាតវៃ តាំងពីតូច ក្មេងត្រូវការ DHA តើ DHA ហ្នឹងជាអ្វី?

៣- និយាយ​ជាមួយ​កូន​ឲ្យ​បាន​ច្រើន

ម៉ាក់ប៉ា​ត្រូវ​ចាប់​ផ្ដើម​និយាយ​ជាមួយ​កូន​តាំង​ពេល​គេ​នៅ​ក្នុង​ពោះ​មក​ម្ល៉េះ មិន​ចាំ​បាច់​​ដល់​ពេល​កូន​កើត​មក​នោះ​ទេ។ ការ​និយាយ​ជាមួយ​កូន​បាន​កាន់​តែ​ច្រើន ពិសេស​ពេល​ម៉ាក់ៗ​បំបៅ​ដោះ​កូន ជួយ​ឲ្យ​ការ​វិវត្ត​ខួរក្បាល​កាន់​តែ​លឿន កូន​កាន់​តែ​ឆាប់​និយាយ ទោះ​ពេល​ខ្លះ​គេ​មិន​អាច​ឆ្លើយ​តប​នឹង​យើង​បាន​ក្ដី។

៤- បង្ក​បរិយាកាស

មិន​មែន​តែ​មនុស្ស​ចាស់​ទេ​ដែល​ចេះ​ស្ដ្រេស កូន​ក្មេង​ក៏​ចេះ​ស្ត្រេស​ដូច​គ្នា អ៊ីចឹង​ហើយ​ម៉ាក់ប៉ា​ចាំបាច់​ត្រូវ​តែ​បង្ក​បរិយាកាស​រីករាយ​ក្នុង​គ្រួសារ មាន​ម៉ោង​លេង​កម្សាន្ត និង​នាំ​កូន​ចេញ​ទៅ​ខាង​ក្រៅ​លំហែ​ខ្លះ ព្រោះ​វា​ជា​ផ្នែក​មួយ​ជួយ​ដល់​ខួរក្បាល​កូន ឯ​អារម្មណ៍​កូន​ក៏​ស្រស់​ស្រាយ។

តិចនិកចិញ្ចឹមកូន

៥- សកម្មភាព​រាងកាយ

សកម្មភាព​រាងកាយ ឲ្យ​កូន​លើក​ដៃ​លើក​ជើង ហាត់ប្រាណ លេង​កីឡា​នៅ​ក្នុង​បរិវេណ​ផ្ទះ ជួយ​ឲ្យ​រាង​កាយ​កូន​ក្មេង​រឹងមាំ ឯ​ខួរ​ក្បាល​ក្មេង​ក៏​លូតលាស់​លឿន អ៊ីចឹង​ហើយ​ទាំង​ម៉ាក់​ទាំង​ប៉ា​ចាំ​បាច់​ត្រូវ​តែ​បង្ហាត់​បង្ហាញ​កូន​អំពី​សកម្មភាព​ទាំង​នោះ។

៦-កុំឲ្យ​កូន​ប៉ះ​ទង្គិច​ខួរ​ក្បាល

ចំណុច​ចុងក្រោយ​នេះ​សំខាន់​ណាស់ ហើយ​ម៉ាក់ប៉ា​ត្រូវ​ប្រយ័ត្ន​ប្រយែង​ឲ្យ​មែន​ទែន ព្រោះ​យើង​ដឹង​ហើយ​ថា កូន​ក្មេង រាងកាយ​មិន​ទាន់​មាំទាំ ថែម​ទាំង​រពឹស​ទៀត ពិសេស​ពេល​គេ​រៀន​ដើរ​ដំបូង ងាយ​ដួល​បំផុត តែ​ធ្វើ​ម៉េច​ឲ្យ​ប៉ះពាល់​ក្បាល​ធ្ងន់ធ្ងរ​ឲ្យ​សោះ។

អត្ថបទពាក់ព័ន្ធ៖ ក្មេងទើបចេះតោងឈរ ដើរ ឧស្សាហ៍ដួល ប៉ះពាល់ដល់ខួរក្បាលអត់?

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

13/07/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ដឹងតិចនិច ៥ នេះ ជួយឱ្យទារកគេងលក់ស្កប់រាល់ថ្ងៃ

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត អំពាវនាវឲ្យឪពុកម្តាយគួរ​ប្រយ័ត្នពី​ជំ​ងឺឆ្លងស្រឡទែន លើកុមារ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម