ក្រោយទារកកើតមក ម៉ាក់ប៉ាជាច្រើនប្រាកដជាចម្ងល់ និងព្រួយបារម្ភខ្លាចកូនពិការភាពត្រង់ផ្នែកណាដូចជា គ ថ្លង់ និងពិការភ្នែកជាដើម។ ទាក់ទិននឹងបញ្ហានេះលោកវេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេសរោគកុមារ និងទារក នៅមន្ទីរពេទ្យកុមារជាតិ បានឲ្យដឹងថា អាចមានវិធីពិនិត្យដឹងបាន។
លោកវេជ្ជបណ្ឌិតខាងលើបានបន្តទៀតថា ការពិនិត្យត្រូវធ្វើឡើងដោយក្រុមគ្រូពេទ្យជំនាញដោយមានឧបករណ៍ច្បាស់លាស់ក្នុងការធ្វើតេស្ដ។ លោកក៏បានបន្តទៀតថា ជាជំហានដំបូងគ្រូពេទ្យពិនិត្យមើលរូបរាងកាយទាំងមូលរបស់ទារកសិន ហើយបន្ទាប់មកបើចង់ដឹងថាត្រចៀកថ្លង់ ឬអត់ គ្រូពេទ្យប្រើឧបករណ៍តេស្ត ហើយបើមានថ្លង់មែន នឹងមានរលកសំឡេងបញ្ចេញឲ្យដឹង។
អត្ថបទពាក់ព័ន្ធ៖
- ក្មេងមានបញ្ហាផ្នែកភាសា និងការនិយាយ ដោយសារមូលហេតុអ្វី?
- រឿងត្រូវធ្វើ និងមិនគួរធ្វើដាក់ទារក ពេលកើតមកភ្លាម
ចំពោះភ្នែកវិញ ម្ចាស់បន្ទប់ពិគ្រោះជំងឺកុមារ វត្តអង្គតាម៉ិញរូបនេះក៏បន្ថែមថា គ្រូពេទ្យនឹងពិនិត្យបើកមាត់មើល ដើម្បីពិនិត្យថាមានប្រហោង ដុំពក ឬគល់អណ្ដាតជាប់អ្វីមួយអត់។ ចំណែកភ្នែកវិញ គ្រូពេទ្យមានបច្ចេកទេសពិសេស ដើម្បីពិនិត្យ។
ជាចុងក្រោយលោកគ្រូពេទ្យឯកទេសកុមារបានបញ្ជាក់ថា ប្រសិនបើមានការសង្ស័យណាមួយទាក់ទងផ្នែកពិការភាពរបស់កុមារ សូមនាំកូនមកជួបគ្រូពេទ្យនៅមន្ទីរពេទ្យកុមារជាតិ ហើយចៀសវាងពិនិត្យ ឬធ្វើតេស្តដោយខ្លួនឯង ព្រោះអាចធ្វើឲ្យកូនជួបបញ្ហាទៅវិញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]