backup og meta

មកដឹងពីអនាម័យពេលកាត់ក្រចកទារក ចៀសវាងឆ្លងមេរោគ

មកដឹងពីអនាម័យពេលកាត់ក្រចកទារក ចៀសវាងឆ្លងមេរោគ

នៅ​ពេល​កាត់​ក្រចក​ដៃ​ឲ្យកូនតូច ​ម៉ាក់​ៗ​គួរតែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​បើ​មិន​ដូច្នេះ​ទេ​អាច​បណ្ដាល​ឲ្យ​មាន​របួស ឬ​ពេល​ខ្លះ​អាច​ទៅ​ជា​ឆ្លង​មេរោគ​ក៏​ថាបាន។ បើ​តាម​អ្នក​គ្រូពេទ្យ សុំ សូរិយា បាន​ឲ្យ​ដឹង​ថាម៉ាក់​ៗ​គួរតែ​ធ្វើបែបនេះ បើ​ចង់​កាត់​ក្រចក​ឲ្យ​កូនប្រកបដោយសុវត្ថិភាព៖

១- កន្ត្រៃ​កាត់​ក្រចក​ទារក​កុំ​ប្រើ​ឡូកឡំ​

បើ​ចង់​សុវត្ថិភាព​បំផុត គួរតែ​មាន​កន្ត្រៃ​កាត់​ក្រចក​ទារក​ផ្សេង​ពីសមាជិកក្នុងគ្រួសារ ព្រោះ​​បើ​ប្រើឡូកឡំ​គ្នា យើង​មិន​ដឹង​ថាអ្នក​ទាំងនោះ​ប្រើ​ហើយ​​សម្អាតឬអត់ទេ ហើយ​ក៏​មិន​ដឹង​ថា​​នរណា​ខ្លះ​មាន​ជំងឺ​អ្វីដែរ។ ដូចនេះ​វិធី​ល្អ គួរតែ​មាន​កន្ត្រៃ​ផ្សេង​គ្នា សម្រាប់​កាត់​ឲ្យ​កូន​តូច ហើយ​មុន​ពេល និង​ក្រោយ​ប្រើ​រួច ត្រូវ​ជូត​សម្អាត​អាល់កុល និង​​សម្ងួត​ឲ្យ​ស្រួលបួលដាក់​ក្នុង​ប្រអប់​ត្រឹមត្រូវ ចៀសវាង​ក្លាយទៅជា​ច្រែះចាប់។

២- កាត់​ក្រចក​កូន​ពេល​គេង​លក់

ដូច​ដឹង​ស្រាប់ហើយ​ថា​ទារក​មិន​ទាន់​គេង ច្បាស់​ជា​នៅ​មិន​ស្ងៀម​ឡើយ ដូចនេះ​បើ​ចង់​កាត់​រង់ចាំ​ពេល​កូន​គេង​សក់​សិន។ ក្រោយ​កាត់​រួច ម៉ាក់​ៗ​អាច​យក​ក្រូចឆ្មារ​មួយ​ចំណិត​តូច​មក​ជូត​សម្អាត​គ្រប់​ម្រាម​ដៃ​កូន ចៀសវាង​ពេល​កាត់​ដាច់​សាច់ ហើយ​ឆ្លង​មេរោគ។

៣- ស្ងោរ ឬ​ស្រុះ​ទឹក​ក្ដៅ

ក្នុង​លក្ខខណ្ឌ​នេះ គឺ​សម្រាប់​អ្នក​ដែល​ប្រើ​របស់​រួម​ក្នុង​ផ្ទះ​តែ​មួយ។ ម៉ាក់​ៗ​មុន​នឹង​យក​កន្ត្រៃ​មក​កាត់​ក្រចក​ឲ្យ​កូន​ត្រូវ​យក​ទៅ​ស្ងោរ ឬ​ស្រុះ​ទឹក​ក្ដៅ​សិន ព្រោះ​វា​អាច​ជួយ​កម្ចាត់​មេរោគ​បាន​យ៉ាង​ងាយ ហើយ​មិន​ចាំបាច់​ចំណាយ​ច្រើន។

អត្ថបទពាក់ព័ន្ធមកស្វែងយល់ពីស្នាមចាក់វ៉ាក់សាំងលើកដំបូងរបស់ទារក ម៉េចបានពេលខ្លះទៅជាខ្ទុះ?

កាត់ក្រចកHello_គ្រូពេទ្យ

៤- កុំ​ឆ្កឹះឆ្កៀល

ក្រចក​ដៃ​របស់​ទារក​គ្មាន​ដី​អ្វី​ចូល​ដូច​មនុស្ស​ធំ​ឡើយ ដូចនេះ​ការ​កាត់​គ្រាន់តែ​ដើម្បី​កុំឲ្យ​កូន​ក្រញៅ​មុខ​ខ្លួនឯង ឬ​មុខ​យើង​តែ​ប៉ុណ្ណោះ។ ដូចនេះ​ពេល​កាត់​រួច​មិន​បាច់​ឆ្កឹះឆ្កៀល ឬ​យក​ឧបករណ៍​ដទៃ​មក​រូស​ឡើយ ព្រោះ​នាំ​តែ​បង្ក​ជា​របួស​ផ្សេង​ៗ​ដល់​កូន​ប៉ុណ្ណោះ។

៥- ប្រើ​ថ្នាំ​លាប​របួស​ផ្សេង​ៗ

ពេល​ខ្លះ​យើង​មិន​អាច​ពិនិត្យ​មើល​ឃើញ​របួស​កូន​ឡើយ ព្រោះ​វា​មាន​ទំហំ​តូច ដូចនេះ​ម៉ាក់​ៗ​អាច​ប្រើ​ជា​ថ្នាំទឹកសំលាប់មេរោគ ឬ​ក្រែម​លាប​របួស​ផ្សេង​ៗ​នៅ​ជុំវិញ​សាច់​ក្រចក​ដៃ ដើម្បី​ការពារ​ខ្លាច​មាន​គ្រោះថ្នាក់​ដោយ​ចៃដន្យ។

៦- កុំ​កាត់​ពេល​យប់

ចង់​កាត់​ក្រចក​ឲ្យ​កូន​គួរតែ​កាត់​នៅ​ពេល​ថ្ងៃ និង​រក​កន្លែង​មាន​ពន្លឺ​គ្រប់គ្រាន់ ព្រោះ​អាច​មើល​ឃើញ​ច្បាស់ តែ​ចៀសវាង​កាត់​ពេល​យប់​ភ្នែក​មើល​មិន​សព្វ​ជ្រុងជ្រោយ​ឡើយ ហើយ​កម្ទេច​ក្រចក​អាច​ខ្ទាត​ចូល​ទៅ​ប៉ះ​មុខ​កូន​បាន។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

27/11/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Try Ravi


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 27, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម