នៅស្រុកគេ! បញ្ឈរជើងពេទ្យម្នាក់ ក្រោយទារកកើតមក អត់មានមុខ
តាំងពីពពោះភ្លាម ស្ត្រីត្រូវទៅជួបគ្រូពេទ្យជាបន្តបន្ទាប់ ដើម្បីពិនិត្យផ្ទៃពោះ និងតាមដានរាល់ការវិវត្តរបស់ទារកក្នុងផ្ទៃ ឬក្រែងមានបញ្ហាណាមួយ ដែលអាចកើតឡើង។ តែនៅព័រទុយហ្គាល់ មានគ្រូពេទ្យផ្នែកសម្ភពម្នាក់ បានធ្វេសប្រហែសលើការពិនិត្យតាមដានទារកស្ថិតក្នុងដំណាក់កាលលូតលាស់ ហើយត្រូវផ្អាកពីការងាររយៈពេល ៦ខែ។

ការធ្វេសប្រហែសនេះ បានបណ្ដាលឲ្យទារកកើតមក គ្មានច្រមុះ ភ្នែក និងផ្នែកខ្លះ នៃលលាដ៍ក្បាល។ ទារកនេះ ឈ្មោះ Rodrigo បានកើតនៅមន្ទីរពេទ្យមួយ ក្នុងទីក្រុង Setubal កាលពីដើមខែតុលា ឆ្នាំ២០១៩។
គ្រូពេទ្យ Artur Carvalho បានពិនិត្យអេកូលើម្ដាយ Rodrigo ចំនួន ៣ដង នៅគ្លីនិកឯកជនមួយកន្លែង ប៉ុន្ដែពុំមានរកឃើញបញ្ហាណាមួយនោះទេ។ ដោយសង្ស័យភាពមិនប្រក្រតី នៅពេលទារកក្នុងផ្ទៃ វិវត្តបានរយៈពេល ៦ខែ ម្ដាយឪពុកបានស្នើសុំពិនិត្យអេកូម្ដងទៀត ប៉ុន្ដែគ្រូពេទ្យ បញ្ជាក់ជាថ្មីថា គ្មានបញ្ហាណាមួយនោះទេ។
អត្ថបទពាក់ព័ន្ធ៖
ចំណែកម្ដាយមីងរបស់ទារក បញ្ជាក់ថា “គ្រូពេទ្យពន្យល់ថា ពេលខ្លះ ផ្នែកខ្លះ នៃមុខ មិនអាចមើលឃើញដោយអេកូនោះទេ.. នៅពេលមុខរបស់ទារក ជាប់ទៅនឹងផ្ទៃពោះរបស់ម្ដាយ“។ បច្ចុប្បន្ន ទារកកំពុងស្ថិតនៅផ្នែកថែទាំទារក នៃមន្ទីរពេទ្យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕