backup og meta

នេះជាមូលហេតុពេទ្យហាមមិនឲ្យម៉ាក់ៗបន្តក់ទឹកដោះចូលភ្នែកកូន

នេះជាមូលហេតុពេទ្យហាមមិនឲ្យម៉ាក់ៗបន្តក់ទឹកដោះចូលភ្នែកកូន

ទម្លាប់​ចាស់​ៗ​ពី​មុន ពេល​កូន​មាន​បញ្ហា​ភ្នែក​តែង​ណែនាំ​ឲ្យ​ម៉ាក់​ៗ​យក​ទឹក​ដោះ​បន្តក់​ក្នុង​ភ្នែក​កូន ដើម្បី​ឲ្យ​ជា​ឡើង​វិញ។ តែ​មក​ដល់​ពេល​ឥឡូវ ទម្លាប់​បែប​នេះ​ត្រូវ​ពេទ្យ​ហាម​ផ្ដាច់ ព្រោះ​មិន​ត្រឹម​តែ​មិន​ជួយ​អ្វី​បាន ថែម​ទាំង​អាច​ប៉ះពាល់​ដល់​ភ្នែក​ទារក​កាន់តែធ្ងន់ធ្ងរទៀត​ផង។

លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក​ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា កាលពី​មុន​ទឹកដោះ​ម៉ាក់​ៗ​យក​ទៅ​បន្តក់​ក្នុង​ភ្នែក​កូន​មាន​ប្រសិទ្ធិភាព ព្រោះ​ពី​មុន​មិន​ទាន់​សាយភាយ​បញ្ហាសារធាតុ​គីមី​នៅ​ក្នុង​បន្លែ​ផ្លែឈើ​ដែល​យើង​ញ៉ាំ។ មាន​ន័យ​ថា ឥឡូវ​ព្រោះតែ​អាហារ​សម្បូរ​ជាតិ​គីមី បូករួម​ទាំង​នឹង​ម៉ាក់​ៗ​ខ្លះ​មាន​កើត​ជំងឺ​ទឹក​នោម​ផ្អែម ទើប​ធ្វើឲ្យ​ទឹកដោះ​មិន​ល្អ​ក្នុង​ការ​បន្តក់​ភ្នែក​ទារក។

វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូប​នេះ​បាន​បន្ត​ទៀត​ថា ក្រៅពី​បញ្ហា​២ ខាង​លើ​នៅ​មាន​កត្តា​អនាម័យ ​ដែល​សំដៅ​លើ​​ដៃ ឬ​ក្បាល​ដោះ​គគ្រិច ហើយ​មេរោគ​ឆ្លង​ចូល​ទៅ​ក្នុង​ទឹកដោះ​ពេល​ច្របាច់​ដាក់​ក្នុង​ភ្នែក។

អត្ថបទពាក់ព័ន្ធ​៖ នេះជាមូលហេតុធ្វើឲ្យភ្នែកទារកសើមស្អិត មានលាយអាចម៍ភ្នែក

លោក​ក៏​បញ្ជាក់​ទៀត​ថា បើ​ម៉ាក់​ៗ​ណា​មាន​កូន​ឈឺ​ភ្នែក ហើយ​បន្ត​អនុវត្តក្បួន​ពី​ដើម​នោះ អាច​បណ្ដាល​ឲ្យ​បញ្ហា​ភ្នែក​ឈឺ​តិចតួច​ទៅ​ជា​ធ្ងន់ធ្ងរ​វិញ​បាន​ដូចជា ស្អិត ខ្ទុះ ហើម និង​រលាក​កញ្ចក់​ភ្នែក ហើយ​បើ​ខ្លាំង​អាច​ពិការភ្នែក​ក៏​មាន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

31/10/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 31, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម