backup og meta

កូនក្អួតក្រោយលេបថ្នាំ ត្រូវបញ្ចុកម្តងទៀតទេ?

កូនក្អួតក្រោយលេបថ្នាំ ត្រូវបញ្ចុកម្តងទៀតទេ?

កូន​ក្មេង​ពិបាក​ញ៉ាំ​ថ្នាំ ទម្រាំ​​លួង​បញ្ចុក​​បាន​​ម្តងៗ​ចំណាយ​ពេល​យូរ​ណាស់ ខណៈ​ក្មេង​ខ្លះ​ទៀត​បញ្ចុក​ថ្នាំ​ហើយ ​ក្អួត​មក​វិញ​អស់។ បើ​សិន​ជា​ម៉ាក់​ប៉ា​បញ្ចុក​ថ្នាំ​កូន​រួច បែរ​ជា​ក្អួត​មក​វិញ តើ​ត្រូវ​បញ្ចុក​ម្តង​ទៀត​ទេ?

ស្រាយ​ចម្ងល់​នេះ ឱសថការី  គីម កាណែល បញ្ជាក់​ថា កូន​ក្អួត​ក្រោយ​លេប​ថ្នាំ ត្រូវ​បញ្ចុក​ម្តង​ទៀត ឬ​មិន​បញ្ចុក​ម្តង​ទៀត អាស្រ័យ​ទៅ​លើ​លក្ខខណ្ឌ​នៃ​ការ​ក្អួត​នោះ តើ​កូន​ក្អួត​នៅ​ពេល​ណា? នៅ​ពេល​បញ្ចុក​រួច​ភ្លាម ឬ​កន្លះ ១​ម៉ោង​ក្រោយ បាន​កូន​ក្អួត? កូន​ក្អួត​ច្រើន ឬ​តិច?

១- ករណី​ត្រូវ​បញ្ចុក​ថ្នាំ​កូន​ឡើង​វិញ

បន្ទាប់​ពី​ញ៉ាំ​ថ្នាំ​រួច កូន​ក្អួត​ភ្លាមៗ​ក្នុង​បរិមាណ​ច្រើន មាន​ន័យ​ថា​បញ្ចុក​ថ្នាំ​ប៉ុន្មាន​ទៅ កូន​ក្អួត​មក​វិញ​ទាំង​អស់ ឬ​​ក៏​ក្អួត​លើស​ពី​៥០%​ឡើង​ទៅ ម៉ាក់ប៉ា​ត្រូវ​បញ្ចុក​ថ្នាំ​កូន​ឡើង​វិញ ទៅតាមកម្រិត​នៃ​ការ​ប្រើប្រាស់​ថ្នាំ​ក្នុង​វេជ្ជបញ្ជា ។ ហេតុ​អី​ត្រូវ​បញ្ចុក​ថ្នាំ​កូន​ឡើង​វិញ​ទាំង​អស់? នេះ​ក៏​ដោយ​សារ​តែ​ការ​ក្អួត​មក​វិញ​ភ្លាម ជាតិ​ថ្នាំ​មិន​បាន​ជ្រាប​ចូល​ក្នុង​ខ្លួន​កូន​នោះ​ទេ។

ប្រការគួប្រុងប្រយ័ត្ននោះ បើកូននៅតែក្អួតម្តងទៀតបន្ទាប់ពីបញ្ចុកកម្រិតថ្នាំថ្មីនេះ សូមពន្យារពេល ៤-៥នាទី បន្ទាប់ពីកូនក្អួតអស់ ចាំបញ្ចុកថ្នាំកម្រិតដដែលសារជាថ្មី។ តែ​​លើក​នេះ បើកូន​​នៅ​​តែ​​ក្អួត​​ទៀត​​នោះ ត្រូវ​​ប្រញាប់​​ទៅ​​ជួប​​គ្រូពេទ្យ ដើម្បី​​សាកសួរ​​ពី​​ប្រភេទ​​ថ្នាំ​​ផ្សេង​​ទៀតដែល​ល្អ​​ចំពោះ​​កូន។

២- ករណី​មិន​បាច់​បញ្ចុក​ថ្នាំ​កូន​ឡើង​វិញ

បើ​លេប​ថ្នាំ​រួច កូន​ក្អួត​ភ្លាម តែ​ក្អួត​តិច​តួច ក៏​ម៉ាក់ប៉ា​មិន​បាច់​បញ្ចុក​ថ្នាំ​កូន​ឡើង​វិញ​ទេ។ ម្យ៉ាងវិញ​ទៀត ប្រសិនម៉ាក់ប៉ា​បញ្ចុក​ថ្នាំ​កូន​រួច តែ​បែរ​៣០នាទី​ក្រោយ​ បាន​កូន​ក្អួត​ចេញ​មក​វិញ ករណី​នេះ​មិន​បាច់​បញ្ចុក​ថ្នាំ​កូន​ឡើង​វិញ​ឡើយ ព្រោះ​រយៈពេល​ចាប់​ពី​កន្លះ​ម៉ោង​ឡើង​ទៅ ជាតិ​ថ្នាំ​បាន​ជ្រាប​ចូល​រាងកាយ​កូន​ហើយ។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

19/11/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម