មានដែលសង្កេតឃើញទេថា គ្រប់ទារកទើបនឹងកើតទាំងអស់ សុទ្ធតែត្រូវពាក់ស្រោមដៃ ស្រោមជើង តែម៉ាក់ប៉ាថ្មីថ្មោងៗមានដឹងពេលណាដែល ទារកគួរឈប់ពាក់ស្រោមដៃ ស្រោមជើងបាន? ខាងក្រោមនេះជាការចែកបទពិសោធន៍របស់ម៉ាក់ៗមួយចំនួន ៖
-បងស្រី វុទ្ធី ជាស្រ្តីមេផ្ទះម្នាក់ បានឲ្យដឹងថា “កូនខ្ញុំទាំងអស់ សុទ្ធតែពាក់ស្រោមដៃស្រោមជើងឲ្យ៣ខែដូចៗគ្នា។“
-បងស្រី លីន ក៏ជាស្រ្តីមេផ្ទះម្នាក់ដែរ បានឲ្យដឹងថា ស្រោមដៃស្រោមជើងពាក់ឲ្យទារករហូតដល់មានអាយុ៣ខែ ហើយការពាក់ស្រោមដៃទារក គឺដើម្បីការពារកុំឲ្យកូនខ្វាចមុខ។
-ចំណែកបងស្រី ដាវី ជាបុគ្គលិក ក៏បានឲ្យដឹងដែរថា ការពាក់ស្រោមដៃស្រោមជើងមិនមែនពាក់ជាប់រហូតមិនដោះទេ កាលណាពាក់ស្រោមដៃជាប់អាចធ្វើឲ្យដៃកូនក្តោបចូល ពិបាកលាដៃ ហើយមួយវិញទៀត ពេលងូតទឹកឲ្យកូន ត្រូវដុសលាងសម្អាតដៃកូនឲ្យសព្វគ្រប់ច្រកល្ហក ជៀសវាងកូនបៀមដៃមានមេរោគ អាចបណ្តាលឲ្យឈឺជំងឺផ្សេងៗ។
បន្ថែមពីលើនេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ បានឲ្យយោបល់ថា បើនិយាយពីការពាក់ស្រោមដៃស្រោមជើងឲ្យកូនដល់ពេលណានោះ គឺអាស្រ័យទៅលើម៉ាក់ប៉ា និងកាលកំណត់លូតលាស់របស់កូន។ លោកវេជ្ជបណ្ឌិតបានបន្ថែមថា ការពាក់ស្រោមដៃស្រោមជើង គឺល្អសម្រាប់ទារក ដោយសារវាជួយកុំឲ្យកូនរងារ ស្រូបញើស និងជួយរក្សាសីតុណ្ហភាពខ្លួនកូនផងដែរ ពេលអាកាសធាតុត្រជាក់។
អត្ថបទពាក់ព័ន្ធ៖
- តិចនិកចិញ្ចឹមកូនតូចអាយុ ក្រោម ៦ ខែ ឲ្យលូតលាស់ល្អ មិនងាយឈឺ
- ម៉េចចាំបាច់យកកូនទៅចាក់វ៉ាក់សាំងអុតស្វាយ បន្ថែមពីលើគោលការណ៍ក្រសួង?
- មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច
- ចម្ងល់ម៉ាក់ៗ ស្របពេលផ្ទុះ COVID-19 តើគួរយកកូនទៅចាក់វ៉ាក់សាំងអត់?
- ក្មេងទើបកើត កុំធ្វើរឿងទាំងប៉ុន្មាននេះដាក់ឲ្យសោះ
- ភ្នែកប៊េបីងាយមានបញ្ហាណាស់ ម៉ាក់ៗត្រូវប្រយ័ត្ន ចៀសបញ្ហាទាំងនេះ
- ធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាទារកខ្លះកើតមកក្បាលតូចខុសធម្មតា?
- វិធីងាយៗនេះអាចជួយអូនតូចៗបាន ពេលរាកតិចតួច
[embed-health-tool-vaccination-tool]