backup og meta

បើម្ដាយញ៉ាំអាហារជាតិហ្គាស ទារកបៅដោះអាចមានហ្គាសក្នុងពោះអត់?

បើម្ដាយញ៉ាំអាហារជាតិហ្គាស ទារកបៅដោះអាចមានហ្គាសក្នុងពោះអត់?

ម៉ាក់ៗដែលបំបៅ​ដោះ​កូន ត្រូវ​ញ៉ាំ​អី​ឲ្យ​ចេះ​តម ព្រោះ​អាហារ​ដែល​ម៉ាក់​ញ៉ាំ នឹង​ក្លាយ​ជា​ទឹក​ដោះ​ដើម្បី​បំបៅ​កូន ហើយ​បើ​ម៉ាក់​ញ៉ាំ​អាហារ​មិន​ល្អ អាច​ប៉ះពាល់​ដល់​កូន​ដូច​ជា​ហើម​ពោះ ឬ​រាក​ជា​ដើម។ ប្រសិន​បើ​ម៉ាក់​ញ៉ាំភេសជ្ជៈដែល​មាន​ជាតិ​ហ្គាស អាច​បណ្ដាល​ឲ្យ​មាន​ខ្យល់​ក្នុង​ពោះ​កូន​ទេ ពេល​កូន​បៅ​ដោះ​ទៅ?

“ទេ! បើ​គ្រាន់​តែ​ម្ដាយ​ញ៉ាំ​របស់​មាន​ជាតិ​ហ្គាស​ដូច​ជា ទឹក​ក្រូច​អីនឹង មិន​អាច​ឆ្លង​ទៅ​ដល់​កូន​បាន​ទេ ក៏​ប៉ុន្តែ​បើ​ម្ដាយ​បំបៅ​ដោះកូន គ្រូពេទ្យ​គេ​តែង​ណែនាំ​ប្រាប់ពី​អាហារ​ណា​ដែល​គួរ​ញ៉ាំ ឬ​មិន​គួរ​ញ៉ាំ​ហើយ”។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត អ៊ុន យូ អនុប្រធាន​មន្ទីរ​សម្រាក​ព្យាបាល MaxiCare។

ក្នុង​ករណី​ដែល​កូន​បៅ​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ មាន​បញ្ហា​ខ្យល់ ឬ​ហ្គាស​នៅ​ក្នុង​ពោះ លោកវេជ្ជបណ្ឌិត​ថា ដោយ​សារ​តែ​ការ​បម្លែង​រវាង​មេរោគ​មួយ​ចំនួន​ជាមួយ​នឹង​ទឹកដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ ឬ​ទារក​នោះ​​អា​លែក​ហ្ស៊ី​នឹង​ទឹក​ដោះ​គោ​​ប៉ុណ្ណោះ។

លោក​វេជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូបនេះបាន​បញ្ជាក់​ថា នៅ​ក្នុង​អំឡុង​ពេល​បំបៅ​ដោះ​កូន ម្ដាយ​គ្រប់​រូប​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ញ៉ាំ​ដូច​ជា​ស្រា ជាតិ​អាល់កុល ពី​ព្រោះ​ជាតិ​អាល់កុល​អាច​ឆ្លង​ទៅ​ដល់​កូន​បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​មិន​ល្អ​ដល់​កូន។

ជាពិសេស ពពួក​ស្រា​ថ្នាំ ឬ​ថ្នាំ​ឫស​ឈើ​បុរាណ​មួយ​ចំនួន​ដែល​ស្ត្រី​ខ្មែរ​និយម​ប្រើ​ក្រោយ​ពេល​សម្រាល​រួច ក៏​ពេទ្យ​មិន​ណែនាំ​ឲ្យ​ម្ដាយ​ញ៉ាំ​ដាច់​ខាត​ពេល​​បំបៅ​ដោះ​កូន។ “ពី​ព្រោះ​មិន​ដឹង​ថា នៅ​ក្នុង​ឈើ​នោះ វា​មានផ្ទុក​សារធាតុ​អី​ខ្លះ​ទេ ហើយ​វា​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ទៅ​ដល់​កូន”​។ លោក​វេជ្ជបណ្ឌិត​រៀបរាប់។​

ដូច​នេះ​ម៉ាក់ៗ​ដែល​បំបៅ​ដោះ​កូន គួរ​ញ៉ាំ​ត្រី សាច់ បន្លែ ផ្លែ​ឈើ​គ្រប់មុខទាំង​អស់ ជា​ពិសេស ពពួក​ទឹក​ដោះ​គោ​ឆៅ ស្រស់ ឬម្សៅ​ទឹក​ដោះ​គោ​វិញ ដើម្បី​ផលិត​ជា​ទឹក​ដោះ​ល្អ​ឲ្យ​កូន​បៅ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

24/06/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការបំបៅដោះកូន៖ អ្វីដែលម្តាយគ្រប់រូបត្រូវដឹង

អ្នកជំនាញថា ការបំបៅដោះកូនរបស់ម៉ាក់ៗមួយចំនួននៅមានកំហុសឆ្គង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 24, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម