backup og meta

ទើបក្លាយជាម៉ាក់ៗថ្មីថ្មោង សម្គាល់ម៉េច​ដឹងថា​អូនៗកំពុង​ឃ្លាន

ទើបក្លាយជាម៉ាក់ៗថ្មីថ្មោង សម្គាល់ម៉េច​ដឹងថា​អូនៗកំពុង​ឃ្លាន

បើ​កូន​រាង​ធំ​បន្តិច​ហើយ​នោះ គឺ​ពិត​ជា​អាច​ប្រាប់​ម៉ាក់ប៉ា​បាន​ពេល​ពួកគេ​ឃ្លាន រីឯ​ទារក​មិន​អាច​និយាយ​បាន​ទេ ប៉ុន្តែ​ពួកគេ​​ប្រើ​ជា​សំឡេង ឬ​កាយ​វិការ​ផ្សេងៗ​​ដើម្បី​បង្ហាញ​ថា​កំពុង​តែ​​​ឃ្លាន។ សម្រាប់​ស្រីៗ​យើង​ទើប​ក្លាយ​ជា​ម៉ាក់ៗ​លើក​ដំបូង​​អាច​នឹង​មិន​ទាន់​សម្គាល់​ដឹង​ពី​សំឡេង និង​កាយ​វិការ​ទាំង​នេះទេ ប៉ុន្តែ​យូរ​ទៅ​នឹង​ដឹង​ពី​កាយវិការ​ទាំង​នេះ​ច្បាស់​មិន​ខាន​។

សញ្ញា​មួយ​ចំនួន​បង្ហាញ​ថា​ទារក​កំពុង​ឃ្លាន៖

  • កម្រើក​ដៃ​ជើង
  • ក្តាប់​ដៃ​
  • ភ្ញាក់​ពី​គេង
  • បង្កើត​សំឡេង​ផ្សេងៗ​
  • កម្រើក​ក្បាល​ពី​ម្ខាង​ទៅ​ម្ខាង
  • ដាក់​ម្រាម​ដៃ ឬ​ដៃ​ចូល​ទៅ​ក្នុង​មាត់
  • នៅ​មិន​ស្ងៀម កម្រើក​ខ្លួន​ទៅ​មក
  • ជញ្ជក់​មាត់ ឬ​អណ្ដាត
  • បែរ​ក្បាល​ទៅ​លើ​ដោះ​ម៉ាក់ៗ​ពេល​ម៉ាក់ៗ​បី។

ក្រៅ​ពី​សញ្ញា​ខាង​លើ កូន​តូច​អាច​នឹង​យំ​ពេល​ឃ្លាន ប៉ុន្តែ​ការ​យំ​គឺ​សញ្ញា​ចុងក្រោយ​នៃ​ការ​ឃ្លាននេះ​។ នេះ​មាន​ន័យ​ថា​នៅ​ពេល​កូន​យំ កូន​បាន​ចូល​ដល់​ដំណាក់​កាល​ឃ្លាន​ខ្លាំង​ទៅ​ហើយ។ យ៉ាង​ណា​មិញ ប្រសិន​ជា​ម៉ាក់ៗ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សញ្ញា​កូន​ឃ្លាន​ជំនួស​ឲ្យ​ការ​កំណត់​ពេល​ក្នុង​ការ​បំបៅ​ដោះ​កូន​ ម៉ាក់ៗ​នឹង​ឃើញ​ថា​កូន​ឃ្លាន​រាល់​មួយ​ម៉ោង​ម្ដង ឬ​ក្រោយ​ពីរ​ទៅ​បី​ម៉ោង និង​គេង​រយៈពេល​យូរ។ ការ​បំបៅ​ដោះ​កូន​ញឹកញាប់​មិន​មែន​ជា​រឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទេ។ ដូចនេះ​នៅ​ពេល​កូន​មើល​ទៅ​ឃ្លាន ម៉ាក់ៗ​អាច​បំបៅ​កូន​​បាន​​ទោះ​បី​ជា​ញឹកញាប់​បន្តិច​ក៏​ដោយ។ ដោយ​ឡែក ម៉ាក់ៗ​ក៏​អាច​សម្គាល់​ថា​កូន​ឆ្អែត​ពេល​កូន​បិទ​មាត់ បែរ​មុខ​ចេញ​ពីដោះ​ម៉ាក់ៗ និង​លា​ដៃ​ធម្មតាដែរ​។

ប្រសិនជា​ទារក​​គេង​ច្រើន ម៉ាក់ៗ​អាច​នឹង​ពិបាក​ក្នុង​ការ​សម្គាល់​សញ្ញា​ដែល​បង្ហាញ​ថា​កូន​ឃ្លាន។ ទោះ​ជា​មិន​មាន​សញ្ញា​ច្បាស់លាស់​ក៏​មិន​មែន​មាន​ន័យ​ថា​ទារក​មិន​ឃ្លាន​ទេ។ ទារក​ទើប​នឹង​កើត​ត្រូវ​ការ​ការ​បំបៅ​ដោះ​ ​យ៉ាង​តិច ៨​ទៅ​១២​ដង​ក្នុង​មួយ​ថ្ងៃ។ ដូចនេះ​ម៉ាក់ៗ​ត្រូវ​ដាស់​កូន​ឲ្យ​ភ្ញាក់​មក​បៅ​រាល់​បី​ម៉ោង​ ប្រសិន​ជា​កូន​មិន​ភ្ញាក់​ដោយ​ខ្លួន​ឯង។ ម៉ាក់ៗ​ក៏​អាច​ព្យាយាម​ដាក់​កូន​នៅ​នឹង​ទ្រូង​ប្រសិន​ជា​ពិបាក​ក្នុង​ការដាស់​កូន ហើយ​ម៉ាក់ៗ​នឹង​ឃើញ​ថា​កូន​អាច​បៅ​ដោះ​បាន​ទោះបីជា​ពួកគេ​មិន​ទាន់​ភ្ញាក់​ពេញ​​លេញ​​ក៏​​ដោយ។

ម៉ាក់ៗ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ប្រសិន​កូន​គេង​ច្រើន ពិបាក​ក្នុង​ដាស់​ឲ្យ​​បៅ​ដោះ ឬ​កូន​បង្ហាញ​សញ្ញា​បញ្ជាក់​ថា​ឃ្លាន​មិន​ឈប់​ច្រើន​ជាង​២​ទៅ​៣​ថ្ងៃ​ព្រោះ​នេះ​អាច​មក​ពី​កូន​ទទួល​ទឹក​ដោះ​មិន​គ្រប់គ្រាន់។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.cdc.gov/nutrition/infantandtoddlernutrition/mealtime/signs-your-child-is-hungry-or-full.html

https://www.verywellfamily.com/how-to-tell-when-your-baby-is-hungry-431636

កំណែ​ប្រែបច្ចុប្បន្ន

04/08/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ទឹកដោះនៅក្នុងខ្លួនម៉ាក់ៗ អាចផ្អូមដែរទេ បើទុកយូរបានឲ្យកូនបៅ?

ឆ្ងល់អត់ ម៉ាក់ៗកើតទឹកនោមផ្អែម អាចបំបៅដោះកូនបានទេ?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 04, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម