backup og meta

ទឹកដោះនៅក្នុងខ្លួនម៉ាក់ៗ អាចផ្អូមដែរទេ បើទុកយូរបានឲ្យកូនបៅ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 15, 2020

    ទឹកដោះនៅក្នុងខ្លួនម៉ាក់ៗ អាចផ្អូមដែរទេ បើទុកយូរបានឲ្យកូនបៅ?

    សម្រាប់​ម៉ាក់​ៗ​ដែល​បំបៅ​កូន​ដោយ​ទឹក​ដោះ ហើយ​ត្រូវ​ចេញ​មក​ធ្វើ​ការ​ឆ្ងាយ​ពី​ផ្ទះ ៨-១០ ម៉ោង តែងតែ​ច្របាច់​ទឹក​ដោះ​ទុក​ឲ្យ​កូន​បៅ។ តែ​បន្ទាប់ពី​វិល​ទៅ​ផ្ទះ​វិញ ម៉ាក់​ៗ​នៅតែ​គ្មាន​ទំនុក​ចិត្ត​បំបៅ​ដោះ​កូន ព្រោះ​ខ្លាច​ទឹក​ដោះ​ផ្ទុក​ក្នុង​ដើមទ្រូង​នោះ​យូរ បែរជា​ផ្អូម? តើ​ការ​បារម្ភ​នោះ ត្រឹមត្រូវ​ដែរ​ឬ​ទេ?

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​បកស្រាយ​ថា ទឹក​ដោះ​នៅ​ក្នុង​ខ្លួន​យើង​ទោះ​មិន​បាន​បំបៅ​កូន​ច្រើន​ម៉ោង ហើយ​សល់​ច្រើន​យ៉ាង​ណា ក៏​មិន​ផ្អូម ឬ​ខូច​គុណភាព និង​បាត់បង់​ឱជារស​ដែរ។ តែ​សម្រាប់​ម៉ាក់​ៗ​ដែល​ច្របាច់​ទឹក​ទុក​ដាក់​មិន​បាន​ត្រឹមត្រូវ គឺ​ពិតជា​អាច​ផ្អូម​បាន។ ទឹកដោះដែលច្របាច់រួចអាចទុកបាន ៤-៦ ម៉ោង នៅសីតុណ្ហភាពធម្មតា ហើយបើទុកក្នុងទូរទឹកកកអាចរក្សាទុក ២៤ ម៉ោង និងកន្លែងបង្កកអាចទុកបាន ៤-៨ ថ្ងៃ

    ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ រូប​នោះ​បន្ត​ទៀត​ថា ពេល​យើង​មក​ដល់​ផ្ទះ​វិញ កុំអាល​ទាន់​ឲ្យ​កូន​បៅ​ភ្លាម ត្រូវជូត​លាង ​ឬងូតទឹកសម្អាត​ដោះ​ឲ្យ​បាន​ស្អាត​បាក់តេរី ឬ​ញើស​សិន ហើយ​ច្របាច់​ចោល​ទឹក​រាវ​ៗ​បន្តិច​ចេញ​សិន ចាំ​ឲ្យ​កូន​បៅ។

    លោក​បាន​បន្ថែម​មាន​ម៉ាក់​ៗ​ខ្លះ ត្រឡប់​មកពី​ធ្វើការ ក៏​ឲ្យ​កូន​បៅ​ទាំង​មិន​បាន​លាង​សម្អាត ទើប​ធ្វើឲ្យ​ញើស ជាតិ​កង្វក់​ជាប់​ខ្លួន ទឹកដោះ​ដែល​ហៀរ​មក​ផ្អាប់​ជាប់​ក្បាល​ដោះ​ទុក​រាប់​ម៉ោង បង្ក​ជា​បាក់តេរី​បណ្ដាល​ឲ្យ​ឈឺពោះ​កូន ក្រោយ​បៅ ឬ​នាំ​ឲ្យ​កូន​រាករូស តែ​បែរជា​ច្រឡំ​ថា​មកពី​ទឹកដោះ​ផ្អូម​ទៅ​វិញ។ ជម្រើស​ល្អ មកពី​ធ្វើការ​ងូត​ទឹក​ដុះ​សាប៊ូ លាង​ខ្លួន​ឲ្យ​ស្អាត និង​ត្រជាក់​ខ្លួន​ចាំ​ឲ្យ​កូន​បៅ ទើប​យើង និង​កូន​មាន​ភាព​ស្និទ្ធស្នាល រីករាយពេលកំពុងបំបៅ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jul 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម