backup og meta

ហេតុផលបែបនេះហើយ ទើបកូនបៅដោះម្ដាយស្រលាញ់ម៉ាក់ៗ ជាងកូនបៅទឹកដោះគោ

ហេតុផលបែបនេះហើយ ទើបកូនបៅដោះម្ដាយស្រលាញ់ម៉ាក់ៗ ជាងកូនបៅទឹកដោះគោ

ក្រោយ​ពេល​កូន​កើត​មក​ភ្លាម តម្រូវ​ឲ្យ​បៅ​ទឹក​ដោះ​ដំបូង​ពី​ម្ដាយ​ភ្លាម​ ព្រោះ​វា​មាន​ប្រយោជន៍​ច្រើន​ដល់​កូន តែ​មាន​ម៉ាក់ៗ​ខ្លះ អត់​ឲ្យ​កូន​បៅ​ដោះ​ទេ បែរ​ជា​បំបៅ​ទឹក​ដោះ​គោ​ដល់​កូន​វិញ។ ក្នុង​នោះ​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា កូន​​បៅ​​ដោះ​ម្ដាយ​​ស្រលាញ់​ម៉ាក់​ជាង​កូន​ម៉ឹមទឹកដោះគោ។

ចំពោះ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ កាល់ម៉ែត បាន​ពន្យល់​ថា ម៉ាក់​ៗ​ត្រូវ​ដឹង​ថា ជា​ធម្មតា ទារក​ដែល​បំបៅ​ដោះ​ម្ដាយ តែង​មាន​ភាព​ជិត​ស្និទ្ធ​ស្នាល​ជាមួយ​ម្ដាយ​ជាង​កូន​ដែល​បៅ​ទឹក​ដោះ​គោ​ហើយ ក៏​ព្រោះ​តែ៖

១. កូន​បើក​ភ្នែក​មក​ឃើញ​តែ​មុខ​ម្ដាយ ពេល​បៅ​ដោះ

២. ពេល​បំបៅ​ដោះ​កូន ប៉ះ​ស្បែក​នឹង​ស្បែក ឱប​ក្រសោប​កូន​ជាប់

៣. សរីរាង្គ​វិញ្ញាណ​ទាំង​អស់​ដែល​ម្ដាយ​មាន គឺ​ផ្ដោត​ទៅ​លើ​កូន​

“រឿង​នេះ​ជា​រឿង​ងាយ​យល់​ទេ ព្រោះ​បើ​ឲ្យ​កូន​បៅ​ដោះ ម៉ាក់​ៗ និង​កូន​មើល​គ្នា ភ្នែក​នឹង​ភ្នែក នៅ​ក្បែរ​កូន​រហូត។ ប៉ុន្តែ បើ​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ កូន​មើល​មុខ​ម្ដាយ​អត់​ឃើញ​ទេ ឃើញ​តែ​កំប៉ុង​ទឹក​ដោះ​គោ​ហ្នឹង អ៊ីចឹង​ហើយ ឲ្យ​មាន​ភាព​ស្និទ្ធ​ស្នាល​នឹង​កូន​យ៉ាង​ម៉េច។”

លោក​សាស្ត្រាចារ្យ បញ្ជាក់​ឲ្យ​ដឹង ចំពោះ​កូន​ក្មេង អ្នក​ណា​ដែល​នៅ​ក្បែរ​ញឹក​ញាប់​ជាង​គេ ក្មេង​នោះ​ទទួល​បាន​ភាព​កក់​ក្ដៅ​ពី​អ្នក​ដែល​នៅ​ក្បែរ​ខ្លួន ហើយ​ច្បាស់​ជា​មាន​មនោសញ្ចេតនា​សម្រាប់​អ្នក​នោះ​ខ្លាំង​ជាង​ហើយ។

ឧទាហរណ៍​ថា ប្រសិន​បើ​ម្ដាយ​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ ម្ដាយ​អាច​ទុក​កូន​ចោល ហើយ​ទៅ​ធ្វើ​អ្វី​ផ្សេង ឬ​ភាគ​ច្រើន​ទុក​ឲ្យ​ម៉ែ​ដោះ​មើល ដូច​នេះ​ហើយ ភាព​ស្និទ្ធ​ស្នាល​រវាង​ម្ដាយ​នឹង​កូន​មាន​មិន​ជ្រាល​ជ្រៅ​ដូច​ម្ដាយ​បំបៅ​ដោះ​ដែល​នៅ​ក្បែរ​កូន​រហូត​នោះ​ទេ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

04/08/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ឆ្ងល់អត់ ម៉ាក់ៗកើតទឹកនោមផ្អែម អាចបំបៅដោះកូនបានទេ?

ទឹកដោះដំបូងសំខាន់ តែអត្រាបំបៅដោះទារកក្នុងម៉ោងដំបូងក្រោយកំណើត ថយចុះជាងឆ្នាំមុនបន្តិច


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 04, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម