backup og meta

ពិតអត់ ការបំបៅ​ដោះកូនធ្វើឲ្យចំណង់ផ្លូវភេទធ្លាក់ចុះ?

ពិតអត់ ការបំបៅ​ដោះកូនធ្វើឲ្យចំណង់ផ្លូវភេទធ្លាក់ចុះ?

ជា​ការ​ល្អ​ណាស់​ដែល​ម៉ាក់ៗ​សម្រេច​ចិត្ត​បំបៅ​ដោះ​កូន ដែល​ការ​បំបៅ​ដោះ​កូន​នេះ​មាន​គុណ​ប្រ​យោជន៍​ច្រើន​យ៉ាង​ដល់​ម៉ាក់ៗ និង​កូន​ផង​ដែរ តែ​ថា​ម៉ាក់ៗ​ក៏​អាច​ជួប​បញ្ហា​ធ្លាក់​ចុះ​ចំណង់​​​ផ្លូវ​ភេទ​​ក្នុង​រយៈពេល​បំបៅ​ដោះ​កូន​នេះ​។

ជា​ដំបូង​យើង​គួរ​ឆ្លៀត​និយាយ​បន្តិច​ពី​គុណ​ប្រ​យោជន៍​ដែល​កូន​បៅ​ដោះ​ទទួល​បាន។ កូន​ដែល​បាន​បៅ​ដោះ​ម្ដាយ​នឹង​មិន​ងាយ​ឆ្លង​រោគ កាត់​បន្ថយ​អត្រា​ប្រឈម​នឹង​កើត​អាលែកហ្ស៊ី ជំងឺ​ហឺត ជំងឺ​មហារីក​ខ្លះ ហើយ​ក៏​ទំនង​ជា​កូន​មិន​ងាយ​លើស​ទម្ងន់ ធាត់ ឬ​វិវត្ត​ទៅជា​កើត​ជំងឺ​ទឹក​នោម​ផ្អែម ឬ​មាន​​កូលេស្តេរ៉ូល​​ខ្ពស់​ដែរ​។​

ចំពោះ​ម៉ាក់ៗ​វិញ​ក៏​បាន​គុណ​ប្រ​យោជន៍​ដូច​គ្នា ដូច​ជា​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​ដោះ និង​អូវែ ហើយ​ក៏​ទំនងជា​អាច​កាត់​បន្ថយ​ហានិភ័យ​កើតមាន​ជំងឺ​ពុក​ឆ្អឹង​ក្រោយ​អស់​រដូវ​ផង​ដែរ។

ហេតុ​អ្វី​ការ​បំបៅ​ដោះ​កូន​ប៉ះពាល់​ចំណង់​ផ្លូវ​ភេទ?

ការសិក្សា​មួយ​ធ្វើ​ឡើង​កាលពី​ឆ្នាំ​២០០៥ បាន​រក​ឃើញ​ថា​ស្រ្តី​បំបៅ​ដោះ​កូន​ភាគ​​ច្រើន​ត្រូវ​ការ​ពេល​យូរ​ក្នុង​ការ​វិល​ត្រឡប់​ទៅ​រក​សកម្មភាព​លើ​គ្រែ​វិញ ពោល​គឺ​យូរ​ជាង​អ្នក​មិន​បំបៅ​ដោះ​កូន។​

ក្រោយ​សម្រាល​កូន អ័រម៉ូន​អឺស្រ្តូហ្សែន​នឹង​ធ្លាក់​ចុះ ដែល​អ័រម៉ូន​ប្រ​ភេទ​នេះ​ជួយ​រក្សា​សំណើម​ និង​ភាព​បត់បែន​នៅ​ទ្វារ​មាស ហើយ​បើ​អ័រម៉ូន​នេះ​ថយ​ចុះ នឹង​ធ្វើ​ឲ្យ​ទ្វារមាស​ស្ងួត ពេល​រួមភេទ​មានការ​ឈឺ​ចាប់។​ បើ​យើង​រួមភេទ នៅ​ពេល​នេះ យើង​នឹង​ដៃ​គូ​គួរ​តែ​ព្យាយាម​បង្កើត​អារម្មណ៍​ស្រើប​ស្រាល​មុ​ន​នឹង​ចាប់​ផ្ដើម​ប្រតិបត្តិ​ការ​។​​​

បំបៅដោះកូន

ទទន្ទឹម​នឹង​នេះ​ដែរ ​កម្រិត​អ័រម៉ូន prolactin និងoxytocinក៏​កើន​ឡើង។ អ័រម៉ូន​ទាំងពីរ​នេះ​អាច​មាន​ឥទ្ធិ​ពល​មក​រំខាន​ដល់​ចំណង់​ផ្លូវ​ភេទ​​របស់​ស្រីៗ​យើង​។ មូល​ហេតុ​គឺ​ថា អ័រម៉ូន​ទាំង​ពីរ​នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​រីករាយ ឬ​ស្រស់ស្រាយ​ពេល​បំបៅ​ដោះ​កូន ជា​ហេតុ​នាំ​ឲ្យ​ទាំង​​អារម្មណ៍​ និង​រាងកាយ​​របស់​ស្រីៗ​យើង​ទទួល​បាន​​ភាព​រីករាយ​​ពី​ការ​បំបៅ​ដោះ​កូន។ ដូចនេះ អារម្មណ៍​ដែល​ចង់​រួម​ភេទ​ក៏​ថយ​ចុះ​តាម​ហ្នឹង​ដែរ​ ដោយ​យើង​មិន​មាន​អារម្មណ៍​ត្រូវការ​ការ​ស្ទាបអង្អែល ឬ​ជិតស្និទ្ធ​ជាមួយ​ដៃគូ​នោះ​ទេ​។​

យ៉ាងណា ក៏​នៅ​តែ​អាច​មាន​រឿង​បញ្ច្រាស​មក​វិញ​ដែរ។ ការ​កើន​ឡើង​នៃ​អ័រម៉ូន និង​ការ​ប៉ះ​​ពេល​កូន​បៅ​ដោះ ក៏​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​មួយ​ចំនួន​កើតមាន​ចំណង់​ផ្លូវ​ភេទ​ដែរ ព្រោះ​ថា​ដោះ​ជា​កន្លែង​ងាយ​ទទួល​រំញោច​បំផុត​។ ពេល​ខ្លះ​យើង​នឹង​អាច​សម្គាល់​ខ្លួន​ឯង​ថា​ អាច​ឆាប់​មាន​អារម្មណ៍​ស្រើប​ស្រាល​ ដែល​នេះ​កើត​ចេញ​ពី​ការ​កើន​ឡើង​កម្រិត​អ័រម៉ូន និង​ការ​ប៉ះ​នេះ​ដែរ​។

ក្រៅពី​បញ្ហា​អ័រម៉ូន ម៉ាក់ៗ​ក៏​អាច​មក​ពី​ការ​នឿយហត់ ដោយ​សារ​ការ​មើល​ថែកូន បំបៅដោះកូន និង​មិន​សូវ​បាន​គេង​គ្រប់គ្រាន់​ជា​ដើម ដែល​នេះ​សុទ្ធ​តែ​ជា​ហេតុ​ផល​ធ្វើ​ឲ្យ​ស្រីៗ​យើង​ធ្លាក់​ចុះ​ចំណង់​ផ្លូវ​ភេទ​ដែរ។​

យ៉ាងណា គ្នា​យើង​ត្រូវ​ដឹង​ដែរ​ថា​អាការៈ​បាត់បង់​ ឬ​ធ្លាក់​ចុះ​ចំណង់​ផ្លូវ​ភេទ ពេល​កំពុង​បំបៅដោះ​កូន គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ហើយ​ចំណង់​នេះ​នឹង​អាច​កើត​ឡើង​នៅ​ពេល​ក្រោយ​មក​ទៀត​។ អ្វី​ដែល​ជា​ការ​ល្អ យើង និង​ដៃ​គូ​ ត្រូវ​ជជែក​គ្នា​ពី​រឿង​នេះ បើ​សិន​ជា​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ទំនាក់​ទំនង​របស់​យើង​ទាំង​ពីរ​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthywomen.org/content/ask-expert/1371/breastfeeding-causing-diminished-sexual-desire

https://www.healthline.com/health/pregnancy/breastfeeding-sex#painful-sex

កំណែ​ប្រែបច្ចុប្បន្ន

11/12/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន

ម៉ាក់ៗបំបៅដោះកូន គួរធ្វើរឿងមួយ ១ នេះ ដើម្បីបង្ការកូនកុំឲ្យខ្វះជាតិដែក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម