backup og meta

មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ គួរ​ដឹង​អ្វី​ខ្លះ​ពី​ការ​បំបៅ​ដោះ​កូន?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ គួរ​ដឹង​អ្វី​ខ្លះ​ពី​ការ​បំបៅ​ដោះ​កូន?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​បំបៅ​ដោះ​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ ទាំង​ចំពោះ​ម្ដាយ​ និង​ទារក​។​ ពិត​ណាស់​ ស្ត្រី​ភាគ​ច្រើន​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​នៅ​តែ​អាច​បំបៅ​ដោះ​កូន​បាន​​ធម្មតា​។​ យ៉ាង​ណា​មិញ ម៉ាក់​ៗ​ត្រូវការ​ការ​អនុវត្ត​ ការ​គាំទ្រ​ និង​ការ​អត់ធ្មត់​នៅ​ក្នុង​ការ​បំបៅ​ដោះ​នេះ​។

បន្ទាប់​ពី​សម្រាល​កូន​រួច ស្ត្រី​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ មាន​ទឹក​ដោះ​នៅ​ពេល​ណា​?

ស្ត្រី​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ អាច​មាន​ទឹក​ដោះ​យឺតយ៉ាវ​ជាង​ម៉ាក់​ៗ​ដែល​គ្មាន​ជំងឺ​នេះ​។​ ជា​ទូទៅ​ ទឹក​ដោះ​នឹង​ចេញ​មក​នៅ​ថ្ងៃ​ទី​៣​ បន្ទាប់​ពី​សម្រាល​កូន​។​ នៅ​ក្នុង​ករណី​ដែល​កូន​កើត​​មិន​គ្រប់​ខែ​ ឬ​មាន​ម្ដាយ​មាន​បញ្ហា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ ក្រោយ​សម្រាល​ វា​អាច​ពិបាក​ក្នុង​ការ​បំបៅ​ដោះ​នៅ​ពេល​ដំបូង​ៗ​។

ដូច្នេះ​ហើយ​ យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​៤ទៅ​៥​សប្ដាហ៍​ មុន​ពេល​ដែល​ទារក​កើត​ ដើម្បី​ស្វែង​យល់​បន្ថែម​​អំពី​ការ​បំបៅ​ដោះ​។​

តើ​ស្ត្រី​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ គួរ​បំបៅ​ដោះ​កូន​នៅ​ពេល​ណា​?

ការ​បំបៅ​ដោះ​កូន​ គប្បី​ធ្វើ​ឡើង​ភ្លាម​ៗ​ បន្ទាប់​ពី​សម្រាល​ និង​យ៉ាង​ហោច​ណាស់​នៅ​រៀងរាល់​៣​ទៅ​៤​ម៉ោង​ នៅ​អំឡុង​ពេល​ពីរ​បី​ថ្ងៃ​ដំបូង​ ដើម្បី​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​ទារក​ឲ្យ​បាន​ល្អ​។​ ប្រសិនបើ​អា​អូន​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​​ធ្លាក់​ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប  ​ម៉ាក់​ៗ​គប្បី​បំបៅ​ដោះ​កូន​ឲ្យ​កាន់​តែ​ញឹកញាប់​ យ៉ាង​ហោច​ណាស់​នៅ​រៀងរាល់​៣​ម៉ោង​ម្តង​​។

អត្ថប្រយោជន៍​នៃ​ការ​បំបៅ​ដោះ​ ចំពោះ​ម្ដាយ​​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១

  • កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​សុដន់​ និង​មហារីក​ក្រពេញ​អូវែ
  • ​កាត់​បន្ថយ​ឱកាស​នៃ​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​

​អត្ថប្រយោជន៍​នៃ​ការ​បំបៅ​ដោះ​ ចំពោះ​​ទារក​

  • កាត់​បន្ថយ​ឱកាស​នៃ​ការ​កើត​ជំងឺ​ហឺត​
  • ជៀសវាង​ការ​ធាត់​​ជ្រុល​
  • ពុំ​ងាយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១
  • ​ពុំ​មាន​​ការ​បង្ក​រោគ​នៅ​ត្រចៀក​
  • មិន​មាន​ហានិភ័យ​នៃ​​ជំងឺ​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​ក្រោម​ធ្ងន់ធ្ងរ​
  • មិន​មាន​ហានិភ័យ​នៃ​ជំងឺ​ស្លាប់​ភ្លាម​ៗ​ក្រោយ​សម្រាល​

តើ​ការ​បំបៅ​ដោះ​ប៉ះពាល់​ដល់​ការ​គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​ និង​កម្រិត​ជាតិ​ស្ករ​បែប​ណា​?

​ជាក់​ស្ដែង ការ​បំបៅ​ដោះ​​ប្រៀប​ដូចជា​លំហាត់​ប្រាណ​រាងកាយ​​មួយ​​ដែរ​ ដោយ​វា​អាច​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​ ដូច្នេះ​ហើយ​​ម៉ាក់​ៗ​ត្រូវ​ត្រៀម​ខ្លួន​ជា​មុន​ នៅ​អំឡុង​ពេល​បំបៅ​ដោះ​កូន​។ សម្រាប់​ស្ត្រី​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​មួយ​ចំនួន​ អាច​ប្រឈម​នឹង​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​​ទាប​ អំឡុង​ពេល​បំបៅ​ដោះ​ ខណៈ​ពេល​ដែល​ស្ត្រី​មួយ​ចំនួន​ទៀត​ ជួប​ប្រទះ​បញ្ហា​នេះ​នៅ​ពេល​ផ្សេង​ទៀត​។

ទឹកនោមផ្អែមពេលបំបៅដោះ១

ដូច្នេះ​ហើយ​ យើង​គប្បី​ត្រៀម​ប្រភព​នៃ​ជាតិ​ស្ករ​នៅ​ជិត​ខ្លួន​ ដូចជា​ទឹក​ផ្លែឈើ​ ឬ​ថ្នាំ​ជាតិ​ស្ករ​ នៅ​អំឡុង​ពេល​បំបៅ​ដោះ​កូន​។​ បន្ថែម​ពី​នេះ​ ម៉ាក់​ៗ​ក៏​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ដើម្បី​ធ្វើការ​កែ​ប្រែ​ប្រភេទ​ថ្នាំ​មួយ​ចំនួន​ ទៅ​តាម​តម្រូវ​ការ​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​​https://diatribe.org/breastfeeding-diabetes-benefits-challenges-and-recommendations

https://www.ndss.com.au/about-diabetes/pregnancy/type-1-diabetes/breastfeeding/breastfeeding-and-diabetes/

https://beyondtype1.org/breastfeeding-type-1-diabetes/

កំណែ​ប្រែបច្ចុប្បន្ន

23/04/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ហេតុអ្វី Prebiotics អាច​ជួយ​ដល់ប្រព័ន្ធការពារកុមារ ហើយមានក្នុងអាហារអ្វីខ្លះ?

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 23, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម