backup og meta

ម្សៅទឹកដោះគោបើកគម្របហើយ អាចទុកយ៉ាងយូរបានប៉ុន្មាន?

ម្សៅទឹកដោះគោបើកគម្របហើយ អាចទុកយ៉ាងយូរបានប៉ុន្មាន?

ម៉ាក់ៗ​ដែល​មាន​កូន​ម៉ឹម​ម្សៅ​ទឹកដោះ​គោ ប្រាកដ​ជា​ហត់​បន្តិច​ហើយ ដោយ​ត្រូវ​លាង​សម្អាត​កំប៉ុង​កូន​ជា​ប្រចាំ ឯ​ការ​ទុក​ដាក់​ម្សៅ​ទឹក​ដោះគោ​ទៀត​សោត ក៏​មាន​ក្បួន​ខ្នាត និង​ទុក​ឲ្យ​ត្រឹម​ត្រូវ​ដែរ។ ប៉ុន្តែ​ម៉ាក់ៗ​មាន​ដឹង​អត់ ម្សៅ​ទឹកដោះ​គោ​បើក​គម្រប​ហើយ អាច​ទុក​យ៉ាង​យូរ​បាន​ប៉ុន្មាន​ខែ?

ជា​ទូទៅ​ក្រុមហ៊ុន​​ផលិត​​ម្សៅ​ទឹក​ដោះគោ ណែនាំ​ឲ្យ​ប្រើ​ម្សៅ​ទឹកដោះ​គោ​ត្រឹម​រយៈពេល ១ខែប៉ុណ្ណោះ​បន្ទាប់​ពី​បើក​គម្របហើយ បើ​ហួស​ពី​រយៈ​ពេល​ហ្នឹង​ម៉ាក់​ប៉ា​មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​នោះ​ទេ នេះ​បើ​តាម​ការ​បក​ស្រាយ​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ។ លោក​​វេជ្ជបណ្ឌិត​ បាន​បន្ត​ថា រាល់​ពេល​ម៉ាក់ប៉ា​បើក​កំប៉ុង​យក​ម្សៅ​ទឹកដោះ​គោ​ឆុង​ឲ្យ​កូន​ម៉ឹម​ម្តងៗ ត្រូវ​បិទ​គម្របកំ​ប៉ុង​ឲ្យ​បាន​ជិត​ល្អ ដើម្បី​បង្ការ​កុំ​ឲ្យ​សត្វ​ល្អិត ធូលី ឬ​ខ្យល់​ចូល ធ្វើ​ឲ្យ​ខូច​គុណភាព​ម្សៅ​ទឹកដោះ​គោ កូន​ញ៉ាំ​ទៅ​អាច​នឹង​មាន​បញ្ហា​សុខភាព។ ចំពោះ​ការ​រក្សា​ទុក​វិញ យើង​ត្រូវ​ដាក់​នៅ​កន្លែង​មាន​សីតុណ្ហភាព​ធម្មតា ចៀស​វាង​ការ​ត្រូវ​កម្តៅ​ថ្ងៃ និង​ភ្លើង ហើយ​មិន​ត្រូវ​ដាក់​ក្នុង​ទូ​ទឹកកក​ឡើយ។

ចុះ​ម្សៅ​ទឹកដោះ​គោ​ឆុង​រួច អាច​ទុក​បាន​ប៉ុន្មាន​ម៉ោង?

សំណួរ​នោះ​លោក​វេជ្ជបណ្ឌិត​ឆ្លើយ​ថា ម្សៅ​ទឹកដោះ​គោ​ឆុង​រួច បើ​សិន​ជា​កូន​មិន​ទាន់​ម៉ឹម​ទេ យើង​អាច​រក្សា​បាន ២ម៉ោង​នៅ​សីតុណ្ហភាព​ធម្មតា និង ២៤ម៉ោង បើ​រក្សា​ទុក​នៅ​ក្នុង​ទូទឹកកក​ផ្នែក​ធម្មតា។

តែ​អ្វី​ដែល​ម៉ាក់​ប៉ា​ត្រូវ​ប្រយ័ត្ន​នោះ គឺ​ម្សៅ​ទឹកដោះ​គោ​ឆុង​រួច កូន​ម៉ឹម​នៅ​សល់ លោក​វេជ្ជបណ្ឌិត​ថា ម៉ាក់​ប៉ា​មួយ​ចំនួន ច្រើន​តែ​ស្តាយ កូន​ម៉ឹម​នៅ​សល់ ទុក​ឲ្យ​ម៉ឹម​នៅ​ពេល​ក្រោយ​ទៀត។ ការ​ធ្វើ​បែប​នេះ កូន​អាច​នឹង​ឈឺ​ពោះ ហើម​ពោះ ទៅ​ជា​រាករូស ដោយសារ​​​ការទុកដាក់ម្សៅទឹកដោះមិនមាន សុវត្ថិភាព អាច​នឹង​មាន​ធូលី រុយ និង​សត្វ​ល្អិត​ផ្សេង​ទៀត​ទំ​ពី​លើ ម្យ៉ាង​វិញ​ទៀត​ទឹកដោះ​កូន​ម៉ឹម​សល់​មេរោគ​នឹង​​ចូល​តាម​រយៈ​ទឹក​មាត់​កូន។ ដើម្បីចៀសផុតពីបញ្ហារាករូស​ ចុក ឬហើមពោះ លោកវេជ្ជបណ្ឌិតណែនាំឲ្យចាក់ម្សៅទឹកដោះគោឆុងរួច កូនម៉ឹមនៅសល់នោះចោល។​

ផ្លាស់ប្ដូរម្សៅទឹកដោះគោ

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Infant Formula Preparation and Storage

https://www.cdc.gov/nutrition/infantandtoddlernutrition/formula-feeding/infant-formula-preparation-and-storage.html

How long does formula last?

https://www.todaysparent.com/baby/how-long-does-formula-last/

Infant formula: making, storing and transporting it

https://raisingchildren.net.au/newborns/breastfeeding-bottle-feeding/bottle-feeding/formula-making-storing-transporting

កំណែ​ប្រែបច្ចុប្បន្ន

21/10/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ម៉ឹមម្សៅទឹកដោះគោ អាចធ្វើឲ្យក្មេងងាយរលាកបំពង់កទេ?

ម៉ាក់ៗ ឆុងម្សៅទឹកដោះគោឲ្យកូនត្រឹមត្រូវ សុវត្ថិភាព ធ្វើម៉េចខ្លះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 21, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម