backup og meta

កំពូលគុណប្រយោជន៍ពីការបំបៅកូនដោយទឹកដោះ ម៉ាក់ៗភាគតិចបានដឹង

កំពូលគុណប្រយោជន៍ពីការបំបៅកូនដោយទឹកដោះ ម៉ាក់ៗភាគតិចបានដឹង

មិនមែន​ពេទ្យ​ចេះ​តែ​និយាយ បំបៅ​ដោះ​កូនពិត​ជា​មាន​ប្រយោជន៍ខ្លាំង​ណាស់​ចំពោះ​សុខភាព​។ ស្រីៗគ្នា​យើង​បច្ចុប្បន្ន ប្រហែល​បាន​ដឹង ឬ​ធ្លាប់​ឮខ្លះៗ​ហើយ ពី​គុណ​ប្រយោជន៍​ពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ ប៉ុន្តែ​ភាគ​តិច​ណាស់ដឹងអស់ ថាគុណ​ប្រយោជន៍​ទាំងនោះ​មាន​អ្វី​ខ្លះ? “Hello គ្រូពេទ្យ’ ពេល​នេះ ចង់​ប្រាប់ថា គុណ​ប្រយោជន៍ មិន​មែន​សម្រាប់​តែ​កូន​នោះទេ ម៉ាក់ៗក៏​ទទួល​បាន​ប្រយោជន៍​ពី​ការ​បំបៅ​ដោះ​ដូច​គ្នា​ ហើយ​គុណប្រយោជន៍​សំខាន់ៗ មាន​រៀប​រាប់​ខាង​ក្រោម​នេះ។

១- បេប៊ីកាន់តែមានសុខភាព

បេប៊ីបាន​បៅ​ដោះ​ម៉ាក់ៗ ទំនង​មិន​សូវ​មានបញ្ហា​ប្រព័ន្ធផ្លូវ​ដង្ហើម ដូចជា ​ជំងឺ​រលាក​សួត​ ជំងឺ​ផ្ដាសាយ​ និង​ឆ្លង​វីរុស​ ជាដើម។ ជាមួយ​គ្នា​យើង បញ្ហាជំងឺ​រលាកក្រពះពោះវៀន ដូចជា រាករូស​ ក៏​មិនសូវ​កើតមាន​ដែរ​ ក្នុងចំណោម​បេប៊ី​បៅ​ទឹកដោះ​ម៉ាក់ៗ។

២- កាត់បន្ថយកត្តាប្រឈមជំងឺរយៈពេលវែង

បេប៊ី បៅ​ទឹកដោះ​ម៉ាក់ៗ ​មាន​កត្តាប្រឈម​ទាប​ឆ្លង​ជំងឺ​រ៉ាំរ៉ៃ ​ដូចជា​ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ១ ​ជំងឺរលាក​ពោះ​វៀន (​Celiac disease)  និង​ជំងឺ​រលាកពោះវៀនរុាំរៃ (Crohn’s​ disease) ។

៣- អត្រា​ប្រឈមជំងឺស្លាប់ក្រោយ​ក្នុង​កម្រិតទាប (SIDS)

ជំងឺស្លាប់​ក្រោយ​សម្រាល ឬ ​SIDS ​មានន័យ​ថា​ជា​រោគសញ្ញា​ស្លាប់​ភ្លាមៗ​ ក្នុង​ពេល​កំពុង​គេង ​បើ​ទោះជា​មើល​ទៅ​ ទារក​ហាក់បី ដូចជា​មាន​សុខភាព​ល្អក៏ដោយ​។ ប៉ុន្តែ​ទឹកដោះ​ម៉ាក់ៗ អាច​កាត់បន្ថយ​ការ​ប្រឈម​ជំងឺ​ SIDS​ ដល់​ទៅ​ ៥០% ឯណា។

៤- ហានិភ័យកើត​ជំងឺមហារីកទាប

ទឹកដោះ​ម៉ាក់ៗ ​អាច​ការពារកូន​ពី​ជំងឺ​មហារីក​ ក្នុង​វ័យ​កុមារបាន ខណៈ​ម៉ាក់ៗ​វិញ ​ក៏​ទទួល​ថប្រយោជន៍​ពី​រឿង​នេះ​ដូចគ្នា​។ ម៉ាក់ៗ​បំបៅ​កូន​ដោយ​ទឹកដោះ ​មិនងាយ​មាន​មហារីក និង​មហារីក​ក្រពេញអូវែ នោះ​ទេ។

៥- បេប៊ីទទួលប្រសិទ្ធភាព​កាន់​តែ​ខ្ពស់​ពីវ៉ាក់សាំង

ការ​សិក្សា​បង្ហាញ​ថា ​ទឹកដោះម៉ាក់ៗ មាន​អង់ទីក័រ​ខ្ពស់​ ធ្វើឲ្យ​កូនឆ្លើយតប​បាន​ល្អ​ចំពោះ​ការ​ចាក់​វ៉ាក់សាំង​ ជាង​បេប៊ី​បៅ​ម្សៅ​ទឹកដោះ​គោ។

៦- បេប៊ីស្លូត

ប៉ាម៉ាក់​ណា​ មិនប្រាថ្នា​បាន​កូនស្លូត គួរ​ឲ្យ​ស្រលាញ់? បើ​ចង់​បាន ទឹកដោះ​ម៉ាក់ៗ ​ត្រូវ​បាន​គេ​អះអាង​ថា​ មាន​សារធាតុ​ម៉្យាង​ ​ធ្វើ​ទារក​ស្លូត ហើយ​ជួយ​បេប៊ី​គេងលក់​ស្រួល។

បំបៅដោះ Hello គ្រូពេទ្យ

អត្ថបទ​ពាក់ព័ន្ធ៖

  • ក្មេងបៅទឹកដោះម្តាយ អាចចៀសផុតពីជំងឺធ្ងន់ធ្ងរដល់ទៅ៤មុខ
  • ស្តាប់ហេតុផលនេះ ម៉ាក់ៗនឹងដឹងថា ហេតុអីកូនចេះដើរហើយ យើងគួរបន្តបំបៅដោះទៀត?

៧- អារម្មណ៍​មាន​ផាសុកភាព

បំបៅ​កូន​ដោយ​ទឹកដោះ ​ជួយ​ទាំង​ម៉ាក់ និង​បេប៊ី មាន​ភាព​ជិតស្និទ្ធ​ស្នាល​កាន់​តែ​ខ្លាំង ព្រោះ​សាច់​ម៉ាក់ៗ ​ប៉ះ​នឹង​សាច់​បេប៊ី ​បង្កើតឲ្យមាន​ទំនាក់ទំនង​ល្អ​ ហើយ​បេប៊ី ក៏​​មាន​អារម្មណ៍​ថា ​មាន​សុវត្ថិភាព និង​ផាសុកភាព​ទៀត​ផង។

៨- បេប៊ី​មិន​ប្រឈម​ជំងឺ​ធាត់

ដោយសារ​រូបមន្ត​ម្សៅ​ទឹកដោះ​គោ ​ធ្វើទារក​ជា​ច្រើន​កាន់តែ​ឡើង​គីឡូ​ ក៏ជា​មូលហេតុ​ បេប៊ី​​បៅ​ទឹកដោះ​ម៉ាក់ៗ គឺ​មាន​ទម្ងន់​សមស្រប។

៩- ​ទឹកដោះម៉ាក់ៗ​ជួយ​ពង្រឹង​សមត្ថភាពសតិបញ្ញាកូន

បំបៅ​កូន​ដោយ​ទឹកដោះ ជួយ​កូន​មាន​ IQ​ ខ្ពស់​បំផុត ​ក្នុង​វ័យ​កុមារភាព។ ទោះបី​យ៉ាងណា​ មិនទាន់​មាន​ភស្តុតាង​គ្រប់គ្រាន់ ​ដើម្បី​រក​ឃើញ​ហេតុ​ផល​ច្បាស់លាស់​ ថាពិត ឬយ៉ាង​ណា​ទេ ហើយ​ការ​លើក​ឡើង​នេះ​ កំពុង​​ស្ថិត​ក្នុង​ការ​ពិចារណា​នៅឡើយ។

១០- ជួយអោយធ្មេញស្អាត

ទឹកដោះ​ម៉ាក់ៗ​ ជួយ​កាត់បន្ថយ​ជំងឺ​ដង្កូវ​ស៊ី​ធ្មេញ ​និង​ពុក​ធ្មេញ​ ​ដោយ​មិន​ខ្វាយ​ខ្វល់​ត្រូវ​ដាក់​ដែក​ពត់​ធ្មេញ​ឲ្យ​ត្រង់​ពេល​កូន​ធំ​ឡើង​ដែរ។

១១- កាត់​បន្ថយ​ហានិភ័យកើតជំងឺមហារីកសុដន់មកនៅ​កម្រិត​ទាប​បំផុត

បំបៅ​កូន​ដោយ​ទឹកដោះ​ ពិតជា​មាន​សារៈសំខាន់​ចំពោះ​កូន ពិសេស​កូន​ស្រី។ ​បៅ​កូន​ដោយ​ទឹក​ដោះ ជួយ​ឲ្យ​ទារិកា ប្រឈម​អត្រា​កើត​មហារីក​សុដន់ ​ត្រឹម​តែ​ ២៥% ប៉ុណ្ណោះ​ពេល​មួយ​ជីវិត។ ​បំបៅ​កូន​ដោយ​ទឹកដោះ ​ជា​វិធី​ដ៏​ល្អ​មួយ​ក្នុង​ការ​ចាប់ផ្ដើម​ធ្វើ​ជា​ម៉ាក់ៗ​ល្អ​ ពេញ​លក្ខណៈ​ ហើយទាំងម៉ាក់ៗ ​និងបេប៊ី ក៏​ទទួល​បាន​អត្ថប្រយោជន៍​ដូច​គ្នា។ មិន​តែ​ប៉ុណ្ណោះ ​ទឹកដោះ​ម៉ាក់ៗ ​មានកម្ដៅ​សមស្រប​ បំពេញ​ចិត្ត​បេប៊ី បៅ​ទាំង​សប្បាយ​រីករាយ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Breastfeeding Overview. http://www.webmd.com/parenting/baby/nursing-basics#1-2Assessed November 16, 2016

20 Breastfeeding Benefits for Mom and Baby. http://www.fitpregnancy.com/baby/breastfeeding/20-breastfeeding-benefits-mom-baby Assessed November 16, 2016

កំណែ​ប្រែបច្ចុប្បន្ន

13/07/2020

អត្ថបទ​ដោយ CHIN Ven

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHIN Ven · កែ Jul 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម