backup og meta

កូនអាយុ​ចន្លោះ​ពី ១-៣ ខែ គួរ​ឲ្យ​បៅ​​​ប៉ុន្មាន​​ល្អ?

កូនអាយុ​ចន្លោះ​ពី ១-៣ ខែ គួរ​ឲ្យ​បៅ​​​ប៉ុន្មាន​​ល្អ?

ខែ​ដំបូង​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ ឬ​ដោយ​ម្សៅ​ទឹក​ដោះ​គោ​គឺ​អាច​ផ្តល់​នូវ​សារ​ធាតុ​ចិញ្ចឹម​ដែល​ត្រូវ​ការ​ដល់​កូន​។ អ្នក​មិន​ចាំបាច់​ព្រួយ​បារម្ភ​ពី​អ្វី​ដែល​មាន​នៅ​ក្នុង​តារាង​នោះ​ទេ​អ្នក​គួរ​កត់​សម្គាល់​នៅ​អ្វី​ដែល​កូន​អ្នក​បាន​បៅនៅ​ចន្លោះ​ពី ១ – ៣ ខែ។ កូន​អាយុ​ប៉ុណ្ណេះ តើ​គួរ​ឲ្យ​បៅ​ប៉ុន្មាន​ល្អ?

១- បើ​បំបៅដោះកូន

ក្រោយ​កើត​បាន​ពីរ​បី​សប្តាហ៍​ដំបូង កូន​អ្នក​នឹង​បៅ​តិច និង​ដេក​ច្រើន។ ត្រូវ​​ប្រាកដ​ថា​ អាអូន​​បៅ​​គ្រប់​គ្រាន់​ ដែល​យើង​អាច​កត់​សម្គាល់​តាមរយៈ​​​ការ​ឡើង​ទំងន់ និង​កន្ទប​សើម​ទៀង​ទាត់។ ចលនា​ពោះ​វៀន​ក៏​មាន​ការ​ថយ​ចុះ​បន្ទាប់​ពី​កូន​មាន​អាយុ​មួយ​ខែ​ដំបូង យើង​ក៏​​អាច​​​កត់​សម្គាល់​ថា​កូន​យើង​​មិន​មាន​ចលនា​ពោះ​វៀន​ក្រោយ​ពី​បៅ​រាល់​ដង ឬ​រាល់​ថ្ងៃ។ បើ​ក្រោយ ទៅ ថ្ងៃ​កូន​​​នៅ​តែ​គ្មាន​ចលនា​ពោះ​វៀន យើង​​គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់។

ក្នុង​អំឡុង​ពេល​នេះ​កូន​អ្នក​ត្រូវ​ការ​បៅ​ញឹក​ញាប់​ជាង​មុន​ដែល​ជំរុញ​ឲ្យ​រាង​កាយ​របស់​ម្តាយ​បង្កើន​ការ​ផលិត​ទឹក​ដោះ។ ហើយ​ពេល​ខ្លះ​រាង​កាយ​របស់​ម្តាយ​នឹង​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​តុល្យ​ភាព​រវាង​តម្រូវ​ការ​របស់​កូន និង​ការ​ផ្គត់​ផ្គង់។

ឪពុក​ម្តាយ​អាច​ផ្តល់​វីតាមីន D ដល់​កូន​ខ្លួន​ឯង​បាន​តាម​រយៈ​ពន្លឺ​ព្រះអាទិត្យ​នៅ​ពេល​ព្រឹក ដោយ​ពន្លឺ​ព្រះអាទិត្យ​នៅ​ពេក​ព្រឹក​អាច​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ជា​ច្រើន​ដល់​កូន​។ ក្រោយ ខែគ្រូ​ពេទ្យ​នឹង​ណែ​នាំអ្នក​ឲ្យ​បំបៅ​ទឹក​ផ្លែ​ឈើ ទឹក​សុទ្ធ ឬ​សារ​ធាតុ​រាវ​ផ្សេង​ទៀត​ឲ្យ​កូន។

២- បើ​បំបៅម្សៅទឹកដោះគោ​

គ្រូ​ពេទ្យ​ឯក​ទេស​ផ្នែក​កុមារ​បាន​​​ណែ​នាំ​​​ដល់​​កូន​​អាយុ​​​ហោច​ណាស់ សប្តាហ៍​ ចាំឲ្យ​កូន​បៅ​​​ម្សៅ​ទឹក​ដោះ​គោ​។ ដោយ​សារ​តែ​រូប​មន្ត​នៃ​ម្សៅ​ទឹក​ដោះ​គោ​គឺ​មាន​អាហា​រូបត្ថម្ភ​ដែល​ទារក​ត្រូវ​ការ និង​ស្រដៀង​ទៅ​នឹង​ទឹក​ដោះ​ម្តាយ។

ដោយ​សារ​តែ​ក្រពះ​របស់​ទារក​មាន​ទំហំ​តូច ដូច្នេះ​វា​អាច​ផ្ទុក​ទឹក​ដោះ​គោ​បាន​តិច​តួច​តែ​ប៉ុណ្ណោះ ហើយ​ក៏​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ការ​រំលាយ​ម្សៅ​ទឹក​ដោះ​គោ​មាន​ល្បឿន​យឺត ដូច្នេះ​កូន​អាច​នឹង​បៅ​តិច​ជាង​ពេល​ដែល​បំបៅ​ដោយ​ទឹក​ដោះ​ម្តាយ។ ក្នុង​អំឡុង​ខែ​ទី  អាអូន​​​អាច​បៅ​បាន​ច្រើន​ហើយ​ការ​សម្រាក​ក៏​​យូរ​ជាង​មុន​ដែរ។

ទោះ​បី​ជា​ការ​បំបៅ​កូន​ដោយ​ម្សៅ​ទឹក​ដោះ​គោ​មាន​ភាព​ងាយ​ស្រួល និង​មាន​គុណ​សម្បត្តិ​តិច​ជាង​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ក៏​ដោយ អ្នក​ត្រូវ​តែ​ប្រាកដ​ថា​ដប​ដែល​​​ឲ្យ​កូន​អ្នក​បៅ​មាន​ទំហំ​ក្បាល​សុដន់ និង​លំហូរ​ត្រឹម​ត្រូវ។ ការ​ឆ្លក់​អាច​បង្កើន​ដល់​ការ​ឆ្លង​មេរោគ​ក្នុង​ត្រចៀក និង​ធ្មេញ​ទារក​បាន

អត្ថបទពាក់ព័ន្ធ

  • ម៉ាក់ប៉ា​កុំ​ចេះ​តែ​បណ្ដោយ! ឲ្យ​កូន​ម៉ឹម​រហូត​ដល់​ធំ​ពេក ដូច​ធ្វើ​បាប​កូន​ទៅ​វិញ​
  • ទឹកដោះគោ​​​កូន​​​ម៉ឹម​​​​​សល់ អាច​​ទុក​​បាន​​ប៉ុន្មាន​​ម៉ោង?​
  • ចង់ឲ្យ​កូន​បៅ​ម្សៅ​ទឹក​ដោះ​គោ គួរ​ស្វែងយល់​ពី​គុណ​វិបត្តិ និង​គុណ​សម្បត្តិ​ជាមុន

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Feeding Your 1- to 3-Month-Old. http://kidshealth.org/en/parents/feed13m.html

កំណែ​ប្រែបច្ចុប្បន្ន

05/06/2019

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jun 05, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម