backup og meta

ម៉ាក់ប៉ា​កុំ​ចេះ​តែ​បណ្ដោយ! ឲ្យ​កូន​ម៉ឹម​រហូត​ដល់​ធំ​ពេក ដូច​ធ្វើ​បាប​កូន​ទៅ​វិញ​

ម៉ាក់ប៉ា​កុំ​ចេះ​តែ​បណ្ដោយ! ឲ្យ​កូន​ម៉ឹម​រហូត​ដល់​ធំ​ពេក ដូច​ធ្វើ​បាប​កូន​ទៅ​វិញ​

ម៉ាក់ប៉ា​មួយ​ចំនួន​ព្រោះ​ស្រលាញ់​ពេក ចេះតែ​បណ្ដោយ​តាម​ចិត្ត​ចង់​របស់​កូន ដោយ​ឲ្យ​បន្ត​ម៉ឹម​ទឹកដោះគោ រហូត​ដល់​អាយុ ៤- ៥ ឆ្នាំ។ ប៉ុន្តែ​ទង្វើ​បែប​នោះ អាច​ជា​ការ​ធ្វើបាប​កូន​ទៅ​វិញ​ទេ ព្រោះ​ក្មេង​ៗ​អាច​កើត​មាន​បញ្ហា​ជា​ច្រើន។

លោកស្រីវេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ​បាន​ឲ្យ​ដឹង​ថា គោលការណ៍​​នៃ​​ការ​​បំបៅ​ទឹក​ដោះ ឬ​បៅ​ទឹក​ដោះ​គោ​ត្រឹម​រយៈ​ពេល ២-៣ ឆ្នាំ​ប៉ុណ្ណោះ តែ​សម្រាប់​ម៉ាក់​ប៉ា​ណា​ឲ្យ​កូន​បៅ​រហូត​ដល់​ធំ​ពេក ត្បិត​មិន​ប៉ះពាល់ចំពោះ​សុខភាព​ តែ​អាច​ឲ្យ​កូន​ជួប​បញ្ហា​ការ​ទំពា ព្រោះ​ពួកគេ​ទម្លាប់​នឹង​ការ​បឺត​ជញ្ជក់​ក្បាល​ដោះ​ច្រើន​ជាង។

អត្ថបទពាក់ព័ន្ធ៖ ចង់​ផ្តាច់​ដោះ កូន​ក្បាល​ខូចអង្កៀមយូរ​ឆ្នាំពេក អាច​សាក​វិធី​​នេះ​បាន

បៅដោះគោHello_គ្រូពេទ្យ

ក្រៅ​ពី​មិន​សូវ​ចេះ​ទំពា កុមារ​ក៏​នៅ​ប្រឈម​នឹង​បញ្ហា​សំខាន់​មួយ​ទៀត គឺ​ការ​រើស​ចំណី បន្លែ​ផ្លែឈើ​ដែល​ល្អ​ចំពោះ​សុខភាព ដូចនេះ​ពេល​មាន​ជំងឺអាច​ពិបាក​ព្យាបាល​ជាង​កុមារ​មាន​ប្រព័ន្ធ​ភាព​សាំ​ក្នុង​រាង​កាយ​ល្អ​ដោយសារ​ជីវជាតិ​ចម្រុះ។ វេជ្ជបណ្ឌិត បាន​បន្ត​ថា៖“កុមារ​ពេល​ចូល​ដល់​វ័យ​ប៉ុណ្ណេះ​ហើយ នឹង​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ដទៃ​ទៀត ទើប​អាច​ទ្រទ្រង់​រាងកាយ​ឲ្យ​មាំមួន​បាន ប្រសិន​បើ​ពឹង​លើ​ទឹកដោះគោ​មួយ​មុខ ពិតជា​មិន​គ្រប់គ្រាន់​ឡើយ។ ម៉្យាង​វិញ​ទៀត កូន​ៗ​ដែល​ម៉ឹម​ច្រើនអាច​បាត់បង់​ចំណង់​អាហារ ហើយ​ផ្ដោត​ចំពោះ​ទឹកដោះ​មួយ​មុខ’

កត្តា​ធ្វើឲ្យ​ម៉ាក់​ប៉ា​មួយ​ចំនួន​ចេះ​តែ​បណ្ដោយ​ឲ្យ​កូន​ម៉ឹម ព្រោះ​ការ​ឆុង​ទឹកដោះគោ ឬ​ម៉ឹម​ដោះ មាន​ភាព​ងាយ​ស្រួល និង​មិន​ហត់ ខណៈ​ដែល​ការ​ឲ្យ​កូន​ញ៉ាំ​ត្រូវ​ចំណាយ​ពេល និង​ហត់​នឿយ​រត់​តាម​បញ្ចុក។ លោកស្រី​វេជ្ជ​បណ្ឌិត​បញ្ជាក់។

នៅ​ពេល​កូន​ជួប​បញ្ហា​​រើស​អាហារ​តើ​ប៉ា​ម៉ាក់​គួរ​ធ្វើ​បែប​ណា? ដើម្បី​ឲ្យ​កូន​ចេះ​ញ៉ាំ​ចំណី​ចំណុក​គ្រប់​ប្រភេទ គួរតែ​ព្យាយាម​បង្រៀន​ដោយ​អនុវត្ត​ជាមួយ​កូន​ផ្ទាល់​ៗ។ ឧទាហរណ៍ បើ​អ្នក​ចង់​ឲ្យ​កូន​ចេះ​ញ៉ាំ​ប៉ោម យើង​ត្រូវ​ញ៉ាំ​ជាមួយ ដើម្បី​ឲ្យ​កូន​មើល ពេល​កូន​ឃើញ កូន​នឹង​ចង់​ញ៉ាំ​តាម​យើង តែ​មិន​ត្រូវ​បង្ខំ​ឡើយ ព្រោះ​កូន​នឹង​ខ្លាច។

អត្ថបទ​ពាក់ព័ន្ធ៖

  • ឲ្យ​កូនបៀម​ក្បាល​ដោះ​សឹង​រាល់​ថ្ងៃ ធំ​ឡើង​ខូច​ធ្មេញ​​អត់?
  • ទឹកដោះគោ​​​កូន​​​ម៉ឹម​​​​​សល់ អាច​​ទុក​​បាន​​ប៉ុន្មាន​​ម៉ោង?​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

19/06/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ហេតុអ្វី Prebiotics អាច​ជួយ​ដល់ប្រព័ន្ធការពារកុមារ ហើយមានក្នុងអាហារអ្វីខ្លះ?

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម