backup og meta

ទារកបៅចេះតែឈ្លក់ដោយសារអី បើឈ្លក់ចូលសួតញឹក ប៉ះពាល់ម៉េចខ្លះ?

ទារកបៅចេះតែឈ្លក់ដោយសារអី បើឈ្លក់ចូលសួតញឹក ប៉ះពាល់ម៉េចខ្លះ?

បញ្ហា​ដែល​ម៉ាក់ៗ​ជួប​ញឹក​ញាប់​ពេល​បំបៅ​ដោះ​កូន ឬ​ពេល​កូន​ឲ្យ​ម៉ឹម​ទឹក​ដោះ​គោ គឺ​កូន​បៅ​ទៅ​ក្អែរ​ចេញ​មក​ក្រៅ​វិញ និង​បៅ​ទៅ​កូន​ឈ្លក់​ទឹក​ដោះ។ ហេតុអី​ទារក​មួយ​ចំនួន​ចេះ​តែ​ឈ្លក់​ទឹក​ដោះ ចុះ​ធ្វើ​ម៉េច​កុំ​ឈ្លក់? បើ​ឈ្លក់​ចូល​សួត​ញឹកញាប់​ប៉ះពាល់​អីខ្លះ?

១- កត្តា​ធ្វើ​ឲ្យ​ទារក​ឈ្លក់​ទឹក​ដោះ

មាន​កត្តា​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ទារក​បៅ​ទៅ​ឈ្លក់​ទឹកដោះ ដែល​ភាគ​ច្រើន​បណ្តាល​មក​ពី​បញ្ហា​សុខភាព​របស់​ទារក​ខ្លួន​ឯង នេះ​បើ​តាម​ការ​រៀប​រាប់​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត។

– កើត​មិន​គ្រប់ខែ ឬ​មិន​គ្រប់​គីឡូ

– ឆែប​មាត់ ឬ​ក្រអូម​មាត់

– មាន​បញ្ហា​បេះដូង

– ក្អែរ​ញឹក​ញាប់

– បំបៅ​កូន​មិន​បាន​ត្រឹម​ត្រូវ (ឲ្យកូនដេកបៅ)។

២- ផល​ប៉ះពាល់​នៃ​ការ​ឈ្លក់​ទឹក​ដោះ

ឈ្លក់​ទឹក​ដោះ គឺ​ជា​ការ​លេប​ទឹកដោះ​ចូល​ទៅ​ក្នុង​សួត ធ្វើ​ឲ្យ​ឈ្លក់​ទៅ​ជា​ក្អក​ពេល​កំពុង​បៅ ឬ​ក្រោយ​បៅ បើ​ឈ្លក់​ខ្លាំង​ក្មេង​លែង​បៅ​តែ​ម្តង​ដោយសារ​តែ​ពិបាក​ដង្ហើម​ពេក។ អ៊ីចឹង​កាលណា​ទឹកដោះ​ចូល​ក្នុង​សួត អាច​បង្ក​ឲ្យ​រលាក​ផ្លូវដង្ហើម រលាក​សាច់​សួត ខ្វះ​ជាតិ​ទឹក ខ្វះ​អាហារូបត្ថម្ភ មិន​សូវ​ឡើង​ទម្ងន់។

អត្ថ​បទពាក់ព័ន្ធ៖ 

បំបៅដោះកូន Hello គ្រូពេទ្យ

២- ធ្វើ​ម៉េច​កុំ​ឲ្យ​ទារក​ឈ្លក់​ទឹក​ដោះ

ដំបូង​ម៉ាក់ប៉ា​ត្រូវ​រក​មូលហេតុ កូន​បៅ​ឈ្លក់ ហើយ​រាល់​ពេល​បំបៅ​ត្រូវ​ដាក់​មាត់​កូន​ឲ្យ​ស៊ប់​នឹង​ក្បាល​ដោះ ឬ​ក្បាល​ដប​ទឹក​ដោះ​គោ និង​ត្រូវ​លើក​បញ្ឆិត​ក្បាល​កូន​ប្រហែល ៣០ដឺក្រេ​ពី​ផ្ទៃរាប រាល់​ពេល​បំបៅ។ បើ​កូន​ក្អែរ​ញឹក​ញាប់ ព្យាយាម​បំបៅ​ទារក​តិចៗ តែ​ញយ​ដង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

12/08/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 12, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម