ម៉ាក់ៗថ្មីថ្មោង ហើយមានគម្រោងបំបៅកូនដោយទឹកដោះ គួរតែរៀនពីរបៀបបំបៅកូនឲ្យហើយ ព្រោះថាពេលនោះមកដល់យើងអាចផ្ដល់ភាពងាយស្រួលបានខ្លះ។ ខាងក្រោមនេះគឺជាតិចនិកមួយចំនួនដែលណែនាំដោយអ្នកគ្រូពេទ្យឆ្មប សុំ សូរិយា បម្រើការងារនៅមន្ទីរពេទ្យបង្អែក ខ្សាច់កណ្ដាល ខេត្តកណ្ដាល។
១- គួរតែគេងបំបៅដោះកូនដោយផ្អៀងខាងឆ្វេង និងស្ដាំឆ្លាស់គ្នា កុំឲ្យកូនបៅតែម្ខាងៗ។
២- ប្រសិនបើមិនចេះបំបៅដោះកូនដោយគេងទេ អាចអង្គុយបានតែត្រូវឲ្យកូនដេកឲ្យក្បាលខ្ពស់ជាងគូទ និងចៀសវាងដាក់កូនឲ្យកោងខ្លួន។
៣- ម៉ាក់ៗខ្លះអាចពិបាកបីកូនដាក់លើភ្លៅ ដូចនេះអាចទិញខ្នើយសម្រាប់បំបៅបាន ដោយខ្នើយមានរូបរាងចំណិតព្រះចន្ទ និងលើកកូនដាក់លើនោះ និងដាក់ដោះចូលមាត់ជាការស្រេច។
៤- ពេលកូនបៅកុំប្រឡែងលេង ព្រោះអាចនាំឲ្យឈ្លក់ទឹកដោះចូលបំពង់ខ្យល់។
៥- ក្នុងករណីកូនឈ្លក់ ត្រូវផ្អាកការបំបៅសិន។
៦- កុំយកមុខទារកផ្អឹបជាប់ដោះ ព្រោះនាំឲ្យកូនថប់ខ្យល់ដកដង្ហើម។
៧- បើកូនមិនចង់បៅ កុំបង្ខំ ឲ្យកូនបៅតាមសម្រួល ទើបមិនឈ្លក់។
៨- កុំបំបៅកូនពេលគេង។
៩- ពេលទារកបៅរួច លើកអង្គុយ រួចទះខ្នងខាងក្រោមជិតគូទថ្នមៗ ដើម្បីកុំឲ្យភើ ឬក្អែរមកវិញ។
អត្ថបទពាក់ព័ន្ធ៖ តើម៉ាក់ៗគួរឲ្យកូនបៅដោះ រហូតដល់អាយុប៉ុន្មានចាំផ្ដាច់?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]