ម៉ាក់ៗណាដែលទើបមានកូនដំបូង ហើយដោះគ្មានក្បាល ឬហៅថាដោះខ្វាក់ ពិតជាពិបាកក្នុងការបំបៅកូនហើយ។ ក្នុងករណីនេះ ទោះម៉ាក់ៗសម្បូរទឹកដោះយ៉ាងណាក៏ ពិបាកក្នុងការបំបៅដែរ កូនមិនព្រមបឺតជញ្ជក់ ព្រោះគ្មានក្បាលដោះ។
ម៉ាក់ៗណាដែលទើបមានកូនដំបូង ហើយដោះគ្មានក្បាល ឬហៅថាដោះខ្វាក់ ពិតជាពិបាកក្នុងការបំបៅកូនហើយ។ ក្នុងករណីនេះ ទោះម៉ាក់ៗសម្បូរទឹកដោះយ៉ាងណាក៏ ពិបាកក្នុងការបំបៅដែរ កូនមិនព្រមបឺតជញ្ជក់ ព្រោះគ្មានក្បាលដោះ។

ដើម្បីជាការចែករំលែកអ្នកនាង សៀវ សាវឌី អ្នករស់នៅភ្នំពេញបានឲ្យដឹងពីវិធីបូមដោះឲ្យមានក្បាល ដោយគ្រាន់តែទិញសឺរ៉ាំងចាក់ថ្នាំលេខ ២០ ហើយកាត់ក្បាលសឺរ៉ាំងនោះចោល។ បុគ្គលិកផ្នែកគ្រប់គ្រងនៅផ្សារទំនើបរូបនោះបានបន្ថែមទៀតថា ត្រូវកាត់ក្បាលសឺរ៉ាំងឲ្យឃើញប្រហោងធំ រួចយកដងសារាងមកដាក់ខាងកាត់ បន្ទាប់មកយកគូទសឺរ៉ាំងទៅបូមនឹងក្បាលដោះ ដើម្បីកុំឲ្យវាលឹបពេក។ ការដែលយើងឆ្លាស់ដងមកវាងក្បាលវិញ ព្រោះខ្លាចមុខកាត់នោះមិនស្មើ អាចបណ្ដាលឲ្យដោះមានរបួស។
អ្នកនាងបន្តថា ក្រោយសម្រាលកូនរួច ប្រសិនបើជួបបញ្ហាដោះខ្វាក់នេះ ហើយកូនពិបាកបៅ គួរតែសាកធ្វើបែបនេះ ព្រោះគាត់ធ្វើទៅទទួលបានលទ្ធផលប្រសើរ ហើយបូករួមនឹងឲ្យកូនព្យាយាមបៅឲ្យបានច្រើន ទើបមានក្បាលដោះឲ្យកូនបៅធម្មតាបាន។
អត្ថបទពាក់ព័ន្ធ៖ វិធីបំបៅកូនដោយទឹកដោះ ម៉ាក់ៗថ្មីថ្មោងគួរតែចេះ

តែម៉ាក់ៗខាងលើបានណែនាំថា ការធ្វើបែបនេះមានអាការៈឈឺចាប់បន្តិចហើយ ប្រសិនបើគ្មានការអត់ទ្រាំទេនោះ មិនអាចទទួលបានផលឡើយ។ វិធីមួយនេះមានប្រសិទ្ធភាពខ្ពស់ ចំណាយអស់តិច ហើយមិនប៉ះពាល់ចំពោះសុខភាពទៀតផង។
ប្រធានផ្នែកសម្ភព និងរោគស្រ្តី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែន សុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឯកភាពតាមបទពិសោធរបស់ម៉ាក់ៗខាងលើ ហើយលោកថា នៅមានវិធីមួយដែលអាចជួយឲ្យក្បាលដោះម៉ាក់ៗមិនលឹបនោះ គឺត្រូវឧស្សាហ៍ម៉ាស្សាដោះ ដើម្បីឲ្យសាច់ដុំដោះរីកប៉ោងជាងមុន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
09/10/2019
អត្ថបទដោយ Try Ravi
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ